ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​រក​ឃើញ​វីរុស​បំ​ប្លែង​ថ្មី BA.2 Omicron ជិត ២០០​ករណី

2 ឆ្នាំ មុន

ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​បំ​លែង​ថ្មី BA.2 Omicron​។ បើ​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មានការ​ឆ្លង​វីរុស​បំ​លែង​ថ្មី​នេះ​រហូត​ដល់ ១៩៨​ករណី​ក្នុង​នោះ​មានការ​ចូល ១៥០​ករណី គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមករា​មក​។…

ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​បំ​លែង​ថ្មី BA.2 Omicron​។ បើ​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មានការ​ឆ្លង​វីរុស​បំ​លែង​ថ្មី​នេះ​រហូត​ដល់ ១៩៨​ករណី​ក្នុង​នោះ​មានការ​ចូល ១៥០​ករណី គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមករា​មក​។

BA.2 Omicron ត្រូវ​បាន​រក​ឃើញ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ភ្នាក់ងារ​សន្តិសុខ​សុខាភិបាល​របស់​ចក្រភព​អង់គ្លេស ហើយ​វីរុស​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​បន្ថែម ប៉ុន្តែ​វា​ត្រូវ​បាន​គេ​កំណត់​ថា​ជា​វីរុស​មិន​មានការ​ព្រួយបារម្ភ​ឡើយ​។

បច្ចុប្បន្ន​នេះ​វា​កំពុង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក និង​មាន​លក្ខណៈ​រាតត្បាត​ខ្លាំង​ជាង​ប្រភេទ BA.1​។

ក្រសួងសុខាភិបាល​សិង្ហ​បុរី​និយាយ​ថា «​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​ដា​ណឺ​ម៉ា​កបាន​បង្ហាញ​ការ​រក​ឃើញ​របស់​ពួក​គេ​ថា BA.2 មានការ​ឆ្លង​ខ្លាំង​ជាង​វីរុស BA.1 ប៉ុន្តែ​មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ទេ​ក្នុង​ការ​ព្យាបាល​»​។

«យើង​ត្រូវការ​ទិន្នន័យ និង​ការ​សិក្សា​បន្ថែម​ទៀត ដើម្បី​យល់​ដឹង​ឲ្យ​បាន​ពេញលេញ​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ​ការពារ និង​លទ្ធភាព​ឆ្លង​នៃ​វីរុស BA.2»៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ