ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​នឹង​បើក​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ ក្រោយ​បិទ​ប្រទេស​អស់​ជិត​២​ឆ្នាំ

2 ឆ្នាំ មុន

ហ្វីលីពីន ៖ ហ្វី​លី​ពី​ន​នឹង​ធ្វើការ​បើក​ប្រទេស​ឡើង​វិញ ដើម្បី​ទទួលយក​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ពេញលេញ​មក​ពី​ប្រទេស​ជាង ១៥០​

ហ្វីលីពីន ៖ ហ្វី​លី​ពី​ន​នឹង​ធ្វើការ​បើក​ប្រទេស​ឡើង​វិញ ដើម្បី​ទទួលយក​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ពេញលេញ​មក​ពី​ប្រទេស​ជាង ១៥០​ចាប់ពី​ថ្ងៃ​ទី ១០ ខែកុម្ភៈ​តទៅ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​សុក្រ ទី​​២៩ មករា ​នេះ​។

ការ​ប្រកាស​បើក​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បិទ​ព្រំដែន​អស់​រយៈពេល​ជិត ២​ឆ្នាំ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វី​ដ ១៩​។

ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​តំបន់​ទេសចរណ៍​ល្បី​ៗ​ទូ​ទាំង​ប្រទេស​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស និង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​។

លើ​ល​ពី​នេះ​ទៅ​ទៀត ហ្វី​លី​ពី​ន​ទើបតែ​រង​ការ​វា​.​យ​ប្រហារ​ពី​ខ្យល់ព្យុះ​កាលពី​ខែធ្នូ​កន្លង​ទៅ​នេះ បណ្តាល​ឲ្យ​រមណី​ដ្ឋា​ន ភោ​ជនី​ដ្ឋា​ន បា និង​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​តាម​ឆ្នេរ​រង​ការ​បំផ្លិចបំផ្លាញ​។

លោក Karlo Nograles អ្នកនាំពាក្យ​ប្រធានាធិបតី​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​ថា «​ឥឡូវនេះ ឧស្សាហ៍កម្ម​ទេសចរណ៍​អាច​ងើបឡើង​វិញ និង​អាច​ចូលរួម​ចំណែក​បង្កើត​ការងារ​ច្រើន ជួយ​ដល់​ជីវភាព​រស់នៅ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​»​។

ហ្វី​លី​ពី​ន​គ្រោង​បើក​ទទួលយក​អ្នកទេសចរ​ចាប់តាំងពី​ថ្ងៃ​ទី ១ ខែធ្នូ​មក​ម្លេះ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​ផ្អាក​វិញ ក្រោយ​ពេល​មានការ​លេចឡើង​របស់​វីរុស​បំ​លែង​ថ្មី Omicron ដែល​បាន​រាតត្បាត​ពាសពេញ​ហ្វី​លី​ពី​ន​។

ការ​ប្រកាស​នេះ​នឹង​បន្ត​ឲ្យ​មានការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រយៈពេល​ខ្លី​សម្រាប់​ជនបរទេស​ដែល​មក​ពី​ប្រទេស ១៥៧ ដែល​អ្នក​ទាំងនោះ​ធ្លាប់​ទទួល​បានការ​អនុញ្ញាតិ​ឲ្យ​ចូល​ហ្វី​លី​ពី​ន​រួច​ហើយ មុន​ពេល​មានការ​ផ្ទុះ​វីរុស​។

ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​មក​ពី​ប្រទេស​ទាំងអស់​ខាងលើ​ត្រូវធ្វើ​តេស្ត និង​គ្មាន​កូ​វី​ដ ១៩ មុន​ពេល​អាច​ហោះហើរ​មក​កាន់​ប្រទេស​ហ្វី​លី​ពី​ន​បាន និង​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​ពេល​មក​ដល់​។

បញ្ជី​ឈ្មោះ​ប្រទេស ១៥៧​នោះ​មិន​មាន​ប្រទេស​ចិន​ឡើយ ព្រមទាំង​តៃវ៉ាន់ និង​ឥណ្ឌា​។ ចំណែក​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​មាន​ដូច​ជា អា​មេ​រិ​ក កូរ៉េ​ខាងត្បូង ជប៉ុន អូស្ត្រាលី កា​ណា​ដា និង​អង់គ្លេស​ជាដើម​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែមករា​នេះ ហ្វី​លី​ពី​ន​ដែល​មាន​ប្រជាជន​សរុប​ជិត ១១០​លាន​នាក់ មាន​អ្នក​ឆ្លង​កូ​វី​ដ​សរុប​ជាង ៣,៥១​លាន​នាក់ និង​ស្លា​.​ប់ ៥៣.៨០១​នាក់​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ