ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ថា ​បា.ញ់​សាក​មី​ស៊ី​លតា​ក់​ទិ​ក​ និង​មី​ស៊ី​ល​បណ្ដែត

2 ឆ្នាំ មុន

ញ់​សាកល្បង​បណ្ដា​មី​ស៊ី​ល ត្រូវ​បាន​ធ្វើ​កាលពី​ថៃ្ង​ទី​២៥​ និង​ថ្ងៃទី​​២៧​ ខែ​មក​រា​ ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែ​​មក​រា ដោយ​ទីភ្នាក់ងារ​

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​ថា ការ បាញ់​សាកល្បង​បណ្ដា​មី​ស៊ី​ល ត្រូវ​បាន​ធ្វើ​កាលពី​ថៃ្ង​ទី​២៥​ និង​ថ្ងៃទី​​២៧​ ខែ​មក​រា​ ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែ​​មក​រា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA​។ មី​ស៊ី​ល​ដែល​បាញ់​សាក មាន​មី​ស៊ី​ល​បណ្ដែត​រយៈ​ឆ្ងាយ​២​គ្រាប់ ដែល​បាញ់​ចេញ​កាលពី​ថ្ងៃ​ទី​២៥​ ខែ​មក​រា និង​មី​ស៊ី​លតា​ក់​ទិ​ក​មាន​ក្បាល​តម្រង់​គោលដៅ​បាញ់​ពី​ដី​ទៅ​ដី ២​គ្រាប់​បាញ់​ចេញ​ថ្ងៃ​ទី​២៧​ ខែ​មក​រា​។

តាម ​KCNA ​ថា បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារ​កូរ៉េ​ខាងជើង បាន​ធ្វើ​ការ​បាញ់​សាកល្បង​មី​ស៊ីល​នានា ដើម្បី​កែ​លម្អ​ប្រព័ន្ធ​មី​ស៊ី​ល​បណ្ដែត​រយៈ​ឆ្ងាយ និង​ធ្វើការ​សាកល្បង​ដទៃ​ៗ​ទៀត ដើម្បី​ធានា​ដល់​កម្លាំង​នៃ​ក្បាល​គ្រាប់​មី​ស៊ីល​ធម្មតា មាន​ក្បាល​តម្រង់​បាញ់​ពី​ដី​ទៅ​ដី កាលពី​ថ្ងៃ​ទី​២៥​ និង​ថ្ងៃទី​​២៧ ខែ​មក​រា​។ ពេល​បាញ់​សាក មី​ស៊ីល​បណ្ដែត​២​គ្រាប់​បាន​រត់​តាម​ទិស​ដៅ​ដែល​បាន​កំណ​ត់ ក្នុង​សមុទ្រ​ខាងកើត ដោយ​មី​ស៊ី​ល​ទាំងនេះ អាច​ហោះហើរ​ក្នុង​ចម្ងាយ​១.៨០០​គីឡូម៉ែត្រ ​និង​ចំណាយពេល​ត្រឹម​៩.១៣៧​វិនាទី គឹ​ប្រមាណ​ជា​២​ម៉ោង​៣៥​នាទី​និង​១៧​វិនាទី មុន​ទៅ​ដល់​គោលដៅ​កំណត់ នៅ​លើ​កោះ​មួយ​ដោយ​ជោគជ័យ​។​ចំណែក​ការ​បាញ់​សាកល្បង​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ក៏​ត្រូវ​បាន​ធ្វើ​កាលពី​ខែកញ្ញា​កន្លង​ទៅ ដោយ​មី​សី​ុ​ល​បណ្ដែត​នោះ ហោះ​ក្នុង​ចម្ងាយ​១.៥០០​គីឡូម៉ែត្រ ប្រើ​ពេល​៧.៥៨០​វិនាទី​។

មី​ស៊ី​ល​ទាំង​២​នោះ ត្រូវ​បាន​បាញ់​ចេញពី​ត្រាក់ទ័រ​ជា​ជើង​ទម្រ ហើយ​KCNA កត់សម្គាល់​ពី​ភាព​សុ​ក្រិត​នៃ​ការ​ប្រយុទ្ធ​របស់​មី​ស៊ី​ល​នេះ ដែល​នឹង​ជួយ​ពង្រឹង​មធ្យោបាយ​ការពារ​ប្រទេស​។ គោលដៅ​របស់​មី​ស៊ី​ល​បណ្ដែត​ទាំង​២​គ្រាប់​នោះ ស្ថិត​នៅ​លើ​កោះ​អាល់​ណុ​ន​ដែល​គ្មាន​មនុស្ស​រស់នៅ​នៃ​តំបន់ ​KILJU ក្នុង​ខេត្ត​ HAMGYONG ខាងជើង​។

ទាក់ទិន​នឹង​មី​ស៊ីលតា​ក់​ទិ​ក​មាន​ក្បាល​តម្រង់​បណ្ដា​អ្នកជំនាញ​ការ​យល់​ថា នោះ​ជា​មី​ស៊ី​ល​ដែល​កែ​លម្អ ពី​មី​ស៊ី​ល​រុ​ស្ស៊ី ​ISKANDER ហៅ​ KN-23​។ កាលពី​ថ្ងៃ​ទី​២៧ ខែ​មក​រា ​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា ការ​បាញ់​មី​ស៊ីល​ទាំងនេះ​ធ្វើ​ឡើង ចេញពី​តំបន់​HAMHUNG ជាទី​ក្រុង​មួយ​នៅ​ឆ្នេរសមុទ្រ​ខាងកើត ដោយ​១​គ្រាប់​បាញ់​ចេញ​នា​វេលា​ម៉ោង​៨​ព្រឹក​និង​១​គ្រាប់​ទៀត​បាញ់​ចេញ​នា​វេលា​ម៉ោង​៨​និង​០៥​នាទី ហើយ​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​១៩០​គីឡូម៉ែត្រ​និង​កម្ពស់​២០​គីឡូម៉ែត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ