ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត សុខ ទូច ៖ អ្នក​ឆក់​ត្រី​នៅ​បឹង​ទន្លេសាប ក្នុង​មួយ​យប់​ៗ រកបាន ១​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំ​ទៅ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ជា​ពិសេស​ខាង​ជលផល ត្រូវ​ទប់ស្កាត់​ពួក​អ្នក​ឆក់​ត្រី ព្រោះថា…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំ​ទៅ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ជា​ពិសេស​ខាង​ជលផល ត្រូវ​ទប់ស្កាត់​ពួក​អ្នក​ឆក់​ត្រី ព្រោះថា ឆក់​មួយ​យប់​ៗ រកបាន ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បណ្ឌិត សុខ ទូច ថ្លែង​ច្បាស់​ៗ​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ ក្នុង​កិច្ច​ពិភាក្សា​តុមូល ស្ដី​ពី «​ភាព​តានតឹង​រវាង​បក្សសម្ព័ន្ធ​ណា​តូ និង សហព័ន្ធ​រុ​ស្ស៊ី​» នៅ​សាល​មរតក​ខ្មែរ អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា «​ឥឡូវនេះ យើង​កំពុង​តែ​គិតគូរ​ទៀត​ហើយ តើ​ធ្វើ​យ៉ាងម៉េច អាច​ទប់ទឹក​បឹង​ទន្លេសាប​បាន យើង​នឹង​ជម្រាប​ជូន​ទៅ​ដល់​រាជរដ្ឋាភិបាល ហើយ​រឿង​រាជរដ្ឋាភិបាល​ទទួលយក ឫ​មិន​យក ជា​រឿង​របស់​រាជរដ្ឋាភិបាល​.. ហើយ​ផ្ដាំ​! ទៅ​អាជ្ញាធរ​បឹង​ទន្លេសាប ឈប់​ឆក់​ត្រី ខ្ញុំ​ផ្ញើ​តាម​ហ្នឹង មិនមែន​ខ្ញុំ​មិនដឹង​នោះ​ទេ ។ ហើយ​ខ្ញុំ នឹង​តាម​ថត​អ្នកឯង នៅ​ពេល​ខាង​មុខ​នេះ​.. ឥឡូវនេះ​លែង​ឆក់ ដោយសារ​តែ​បុណ្យចូលឆ្នាំ​ចិន គេ​ទៅ​អស់ ពេល​គេ​មក​វិញ គេ​នឹង​ឆក់​ទៀត​.. ខ្ញុំ​នឹង​តាម​ថត ហើយ​ខ្ញុំ​ថត ខ្ញុំ​នឹង​បង្ហោះ​ជា​សាធារណៈ អ៊ីចឹង​ទេ ខាង​ជលផល ក៏​ដូច​ចៅហ្វាយខេត្ត​នីមួយ​ៗ ត្រូវ​ទប់ស្កាត់​ពួក​អ្នក​ត្រី​ហ្នឹង​» ។

លោក​បណ្ឌិត សុខ ទូច បន្ត​ទៀត​ថា «​ឆក់​មួយ​យប់​អស់ ១​ម៉ឺន​ដុល្លារ ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ៦​ព្រឹក ។ ប្រាប់​ឲ្យ​ហើយ​ខ្ញុំ​នឹង​តាម​ទៀត ខ្ញុំ​យក​ជីវិត​ធ្វើ​ជាដើម​ទុន នៅ​បឹង​ទន្លេសាប​.. អត់​មាន​ភ្លៀងហើយ មិន​រលឹម​នោះ​ទេ ត្រូវ​តែ​រលឹម​រហូត សូម​ផ្ដាំ​ត្រង់​កន្លែង​ហ្នឹង ។ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​តាំងចិត្ត​រួច​ទៅ​ហើយ ខ្ញុំ​មិនមែន​ធ្វើ​សម្រាប់​ម៉ែឪ​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​សម្រាប់​យុវជន​ទាំងអស់ អត់​ធ្វើ​សម្រាប់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មាន​គ្រប់គ្រាន់ មាន​អ្វី​ៗ​គ្រប់យ៉ាង​ហើយ ខ្ញុំ​អត់​ត្រូវការ​លោភលន់​ទេ​» ។

លោក​បណ្ឌិត​សភាចា​រ្យ បញ្ជាក់​ច្បាស់​ថា «​ឆក់​រាល់​យប់ គេ​ហៅ​ថា ឆក់​ត្រជាក់ ខ្ញុំ​នឹង​ទៅ​តាមដាន ពេល​ចប់​បុណ្យចូលឆ្នាំ​ចិន ខ្ញុំ​នឹង​ទៅ​តាមដាន នេះ​ខ្ញុំ​សូម​ផ្ដាំ​ទៅ ។ ខ្ញុំ​ដឹង​កន្លែង​ឆក់ ដឹង​ទាំងអស់ នរណា​ឲ្យ​ឆក់​អី ខ្ញុំ​ដឹង​ទាំងអស់ ខ្ញុំ​គ្រាន់តែ​ប្រាប់​ទៅ​ខាង​ទន្លេសាប​ទេ ខ្ញុំ​ដឹង (​យ៉ាង​កាវ​) មួយ​យប់ មួយ​ម៉ឺន​ដុល្លារ ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ៦​ព្រឹក ហើយ​នៅ​កន្លែង​ណា​ទៀត ខ្ញុំ​ដឹង​ទៀត ។ អ៊ីចឹង​ទេ ខ្ញុំ​សូម​ផ្ដាំ​ទៅ ឈប់​ឲ្យ​គេ​ឆក់ ខ្ញុំ​នឹង​តាម​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ