ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​៥​នេះ​ពិតជា​កំពូល​ឆ្នាំ​មានសំណាង​ប្លែក​លើសគេ

2 ឆ្នាំ មុន

យោង​តាម​ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​ពិតជា​កំពូល​ឆ្នាំ​មានសំណាង​ប្លែក​លើសគេ​ដោយហេតុ​ថា អ្នក​កើត​ឆ្នាំ​ទាំង​បួន​នេះ​វ័យ​របស់​គេ​កាន់តែ​វិ​វ​ឌ្ឍ​ទៅ​មុខ​គឺ​កាន់តែ​ចាស់​ទៅ​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​សម្បូរ​លុយ​ហូរហៀរ កាន់តែ​មាន​មាស មាន​ប្រាក់​មហាសាល ។ អ្នក​កើត​ឆ្នាំថោះ ជា​ឆ្នាំ​មានសំណាង​ធំ​គ្រួសារ​ណា​មាន​សមាជិក​អ្នក​កើត​ឆ្នាំថោះ​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន រុងរឿង​នា​ពេល​អនាគត​មិន​ខាន​ឡើយ…

យោង​តាម​ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​ពិតជា​កំពូល​ឆ្នាំ​មានសំណាង​ប្លែក​លើសគេ​ដោយហេតុ​ថា អ្នក​កើត​ឆ្នាំ​ទាំង​បួន​នេះ​វ័យ​របស់​គេ​កាន់តែ​វិ​វ​ឌ្ឍ​ទៅ​មុខ​គឺ​កាន់តែ​ចាស់​ទៅ​នឹង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​សម្បូរ​លុយ​ហូរហៀរ កាន់តែ​មាន​មាស មាន​ប្រាក់​មហាសាល ។

អ្នក​កើត​ឆ្នាំថោះ ជា​ឆ្នាំ​មានសំណាង​ធំ​គ្រួសារ​ណា​មាន​សមាជិក​អ្នក​កើត​ឆ្នាំថោះ​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន រុងរឿង​នា​ពេល​អនាគត​មិន​ខាន​ឡើយ ព្រោះ​ជោគ​រាសី​របស់​អ្នក​ឆ្នាំ​នេះ​កើតមក​ជាមួយ​ភ័ព្វសំណាង​ដែល​នឹង​ត្រូវ​តម្រូវ​ឱ្យ​ក្លាយជា​អ្នកមាន​ទ្រព្យធន​ហូរហៀរ​នៅ​ពេល​ដែល​គេ​មាន​វ័យ​រាង​ច្រើន​បន្តិច ហើយ​លុយកាក់​នឹង​ត្រូវ​រត់​សំដៅ​មក​រក​ដល់​ក្នុងផ្ទះ​តែ​ម្តង ។

បុគ្គល​កើត​ឆ្នាំមមី ជា​កំពូល​ឆ្នាំ​មាន​និស្ស័យ​នឹង​មាសប្រាក់ មនុស្ស​កើត​ឆ្នាំមមី​ជា​អ្នក​ដែល​សម្បូរ​ទៅ​ដោយ​ភាព​វៃឆ្លាត​បំផុត ពិសេស​គឺ​មានគំនិត​និង​ពូកែ​ខាង​រកស៊ី​ធ្វើ​ជំនួញ កត្តា​ទាំង​អស់នេះ​ហើយ​ទើប​ជួយ​ជំរុញ​ឱ្យ​ជោគវាសនា​របស់​មនុស្ស​ប្រភេទ​នេះ​ក្លាយជា​អ្នកមាន មិន​ចេះ​ខ្វះ​រឿង​លុយកាក់​ទ្រព្យធន ។ ក្នុង​គ្រួសារ​កាលណា​មាន​អ្នក​ឆ្នាំមមី​នៅ​ជាមួយ​នោះ​ប្រាកដជា​ប្រកប​ដោ​យ​កិត្តិយស និង​ទទួល​បានការ​គោរព​ពី​អ្នក​ដទៃ​ជា​និច្ច ។ ទោះបីជា​ជីវភាព​អ្នក​នៅ​ពេល​នេះ​ហាក់បីដូចជា​មិន​ទាន់​ធូរធារ​ខ្លាំង​ក៏​ដោយ​ចុះ តែ​មិនយូរ​ទេ​ទុក្ខ​លំបាក​ទាំងអស់​នឹង​ត្រូវរ​សាយបាត់​ពី​អ្នក​ទៅ​ហើយ​នៅ​ពេល​អ្នក​កាន់តែ​វ័យ​ជ្រេ​ទៅ ទ្រព្យសម្បត្តិ​ក៏​សម្បូរហូរហៀរ ។

អ្នក​កើត​ឆ្នាំរកា មនុស្ស​ដែល​មាន​ឆ្នាំ​កំណើត​ជា​ឆ្នាំ​មាន់​ជា​អ្នក​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា នាំ​ជោគវាសនា​មក​ជាមួយ​ជួយ​ឱ្យ​គ្រួសារ​ចម្រុងចម្រើន ។ មនុស្ស​កើត​ឆ្នាំ​នេះ​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ធ្វើ​រឿង​អ្វីមួយ​តែង​មានការ​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ ចៀសវាង​មាន​លទ្ធផល​មិនល្អ​នា​ពេល​ក្រោយ ។ បើ​តាម​ការ​ទស្សន៍​ទាយ​បាន​បញ្ជាក់​ថា កាលណា​វ័យ​របស់​អ្នក​កាន់តែ​កើនឡើង នោះ​ជោគ​លាភ​របស់​អ្នក​ក៏​កើន​តាម​ហ្នឹង​ដែរ មាន​ន័យ​ថា​វ័យ​កាន់តែ​ជ្រេ​ទ្រព្យសម្បត្តិ​លុយកាក់​កាន់តែ​សម្បូរហូរហៀរ ។ ពិសេស​ក្នុង​គ្រួសារ​អ្នក​ទាំងមូល​នឹង​ពោរពេញ​ដោយ​សុខ​សុភមង្គល ភាព​រុងរឿង​ដោយសារ​តែ​សំណាង​របស់​អ្នក ។

បុគ្គល​កើត​ឆ្នាំកុរ គ្រួសារ​ណា​ដែល​មាន​សមាជិក​អ្នក​កើត​ឆ្នាំកុរ​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន រុងរឿង​នា​ពេល​អនាគត​ជាក់​ជា​មិន​ខាន ព្រោះ​ជោគ​រាសី​របស់​អ្នក​ឆ្នាំកុរ​នេះ​កើតមក​ជាមួយ​ភ័ព្វសំណាង​ដែល​នឹង​ត្រូវ​តម្រូវ​ឱ្យ​ក្លាយជា​អ្នកមាន​ទ្រព្យធន​ហូរហៀរ​នៅ​ពេល​ដែល​គេ​មាន​វ័យ​កាន់តែ​ច្រើន ហើយ​ទ្រព្យសម្បត្តិ​ក៏​នឹង​ត្រូវ​តម្រង់​រក​គេ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ឆ្នាំម្សាញ់ គ្រួសារ​ណា​ដែល​មាន​សមាជិក​អ្នក​កើត​ឆ្នាំម្សាញ់​នៅ​ជាមួយ គ្រួសារ​នោះ​នឹង​ជួប​ប្រទះ​នូវ​ភាព​រីក​ចម្រើន រុងរឿង​នា​ពេល​អនាគត​មិន​ខាន​ឡើយ ព្រោះ​ជោគ​រាសី​របស់​អ្នក​ឆ្នាំ​នេះ​កើតមក​ជាមួយ​ភ័ព្វសំណាង​ដែល​នឹង​ត្រូវ​តម្រូវ​ឱ្យ​ក្លាយជា​អ្នកមាន​ទ្រព្យ​ធន​ហូរហៀរ​នៅ​ពេល​ដែល​គេ​មាន​វ័យ​រាង​ច្រើន​បន្តិច ហើយ​លុយកាក់​នឹង​ត្រូវ​រត់​សំដៅ​មក​រក​ជា​ប្រាកដ​ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ