ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ជំនាញ​ប្រាប់​ឲ្យ​ប្រយ័ត្ន​ខ្យល់​បោកបក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្យល់មូសុង​និរតី​និង​ជ្រលង​សម្ពាធ​ទាប ចាប់ផ្តើម​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ប្រទេស​កម្ពុជា​ឡើង​វិញ ដែល​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ​និង​វាលទំនាប​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨

រាជធានី​ភ្នំពេញ ៖ ខ្យល់មូសុង​និរតី​និង​ជ្រលង​សម្ពាធ​ទាប ចាប់ផ្តើម​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ប្រទេស​កម្ពុជា​ឡើង​វិញ ដែល​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ​និង​វាល​ទំនាប​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។

បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​១២​កក្កដា​នេះ ក៍បាន​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្យល់​បោកបក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ និង​នៅ​លើ​ផ្ទៃសមុទ្រ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១៤ កក្កដា ៕