ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ឲ្យយុវជនម្នាក់ ៥.០០០ដុល្លារ ដើម្បីឲ្យគាត់ធ្វើរឿងមួយ

2 ឆ្នាំ មុន

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានផ្តល់ប្រាក់ ៥០០០ដុល្លារដល់យុវជនវ័យ ១៩ឆ្នាំម្នាក់ឲ្យលុបគណនេយ្យ Twitter ដែលតាមដានការហោះហើរឯកជនរបស់លោក។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានផ្តល់ប្រាក់ ៥០០០ដុល្លារដល់យុវជនវ័យ ១៩ឆ្នាំម្នាក់ឲ្យលុបគណនេយ្យ Twitter ដែលតាមដានការហោះហើរឯកជនរបស់លោក។

យុវជន Jack Sweeney បានដំណើរការគណនេយ្យ Twitter ចំនួន ១៥ដែលតាមដានការហោះហើរ ដោយវានឹងធ្វើការបង្ហោះជាស្វ័យប្រវត្តិ នៅពេលជើងហោះហើររបស់មនុស្សល្បីៗហោះឡើង ឬចុះចតនៅព្រលាន។

គណនេ្យ Twitter មួយរបស់យុវជនរូបនេះដែលតាមដានជើងហោះហើររបស់លោក Elon Musk មានអ្នកចុចតាមដានច្រើនបំផុតរហូតដល់ ៩៧.០០០នាក់ ហើយដោយសារប្រជាប្រិយភាពរបស់គណនេយ្យនេះ ធ្វើឲ្យលោក Elon Musk ផ្ញើសារដោយផ្ទាល់ទៅ Sweeney។

“ខ្ញុំមិនចូលចិត្តគំនិតនៃការតាមដានដោយមនុស្សចម្លែកទេ”។ នេះជាការបញ្ជាក់របស់លោកទៅកាន់យុវជន Jack Sweeney ដោយបានផ្តល់ទឹកប្រាក់ ៥.០០០ដុល្លារសម្រាប់ឲ្យយុវជននោះបិទវាចោល។

ទោះយ៉ាងណាយុវជនរូបនោះមិនទាន់ព្រមទទួលយកការផ្តល់អោយនោះទេ ដោយគាត់សុំដំឡើងទៅ ៥០.០០០ដុល្លារ ព្រោះវានឹងអាចជួយគាត់ពេលសិក្សានៅមហាវិទ្យាល័យ និងអាចឲ្យគាត់ទិញឡានមួយគ្រឿងម៉ូដែល Mosel 3។

ការផ្ញើសារឆ្លើយឆ្លងគ្នារវាង Elon Musk និង Jack Sweeney កើតឡើងកាលពីមួយសប្តាហ៍មុន។ យុវជនរូបនេះនិយាយថា គាត់នឹងលុបគណនេយ្យចោលដោយមិនយកលុយទេ ប្រសិនលោក Elon Musk ផ្តល់ឱកាសឲ្យគាត់បំពេញការងារលក្ខណៈកម្មសិក្សា (internship)។

Jack Sweeney និយាយថាសារឆ្លើយតបរបស់គាត់មិនទាន់ត្រូវបានមើលដោយលោក Elon Musk ឡើយ៕ (យោងតាមប្រភព៖ The Hill)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ