ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​មិន​ត្រូវ​មានចិត្ត​លម្អៀង

2 ឆ្នាំ មុន

ឧបេក្ខា​ជា​ធម៌​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកដឹកនាំ​កួច​កាន់​ប្រកាន់​យក​ក្នុង​ការ​ដឹកនាំ ។ មេដឹកនាំ​ត្រូវ​ប្រកាន់​ឧបេក្ខា​ចិត្ដ​គឺ​ចិត្តជា​កណ្ដាល មិន​លម្អៀង ព្រោះ​ស្អប់ លម្អៀង​ព្រោះ​ស្រឡាញ់ លម្អៀង​ព្រោះ​ច្រណែន និង​លម្អៀង​ព្រោះ​និន្ទាឈ្នានីស ឬ​អន់ចិត្ដ​ណាមួយ​ឡើយ ។…

ឧបេក្ខា​ជា​ធម៌​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកដឹកនាំ​កួច​កាន់​ប្រកាន់​យក​ក្នុង​ការ​ដឹកនាំ ។ មេដឹកនាំ​ត្រូវ​ប្រកាន់​ឧបេក្ខា​ចិត្ដ​គឺ​ចិត្តជា​កណ្ដាល មិន​លម្អៀង ព្រោះ​ស្អប់ លម្អៀង​ព្រោះ​ស្រឡាញ់ លម្អៀង​ព្រោះ​ច្រណែន និង​លម្អៀង​ព្រោះ​និន្ទាឈ្នានីស ឬ​អន់ចិត្ដ​ណាមួយ​ឡើយ ។

មេដឹកនាំ​ត្រូវ​ស្មោះស្មើ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​រើសអើង ដោយសារ​ភាព​អគតិ និង​ការ​ប្រកាន់​បក្សពួក​ឡើយ ។ អ្នកដឹកនាំ​ត្រូវ​បង្កើត​គោលការណ៍​រួម និង​ច្បាប់​រដ្ឋ​ជា​ច្បាប់​មួយ​មាន​សមភាព​អនុវត្ដ​លើ​ជន​ទូទៅ​ដែល​មាន​លក្ខណៈ​ដូច​ៗ​គ្នា ហើយ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ប្រតិបត្ដិ ប្រកាន់​គោលការណ៍ និង​អនុវត្ដ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ។

ឧបេក្ខា ការ​រក្សា​ចិត្តជា​កណ្ដាល គឺ​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អ្នក​ទាំងឡាយ ទាំង​ខ្លួន​ខ្ញុំ​ផង សុទ្ធតែ​ប្រព្រឹត្ត​ទៅ​តាម​កម្ម ឬ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​អំពី​កាល​មុន ។

អំពើ​ល្អ​រមែង​ឲ្យ​ផល​ជា​សុខ ឯ​សេចក្ដី​ប្រមាទ ការ​ធ្វេសប្រហែស សេចក្ដី​ខ្ជិលច្រអូស ការ​បៀតបៀន​អ្នក​ដទៃ​ជាដើម រមែង​ឲ្យ​ផល​សមគួរ​ទៅ​តាម​អំពើ​នោះ​ជា​ប្រាកដ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ