ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សង្ឃឹម​ហើយ​! វ៉ាក់សាំង HIV ចាប់ផ្តើម​សាក​ល្បង​​ដំណាក់កាល​ទី ១

2 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ធ្វើតេស្ត​វ៉ាក់សាំង​ហ៊ី​វ (HIV) លើ​មនុស្ស​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា RNA បាន​ចាប់ផ្តើម​ហើយ​ក្នុង​ដំណាក់កាល​ទី ១​។

អន្តរជាតិ ៖ ការ​ធ្វើតេស្ត​វ៉ាក់សាំង​ហ៊ី​វ (HIV) លើ​មនុស្ស​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា RNA បាន​ចាប់ផ្តើម​ហើយ​ក្នុង​ដំណាក់កាល​ទី ១​។ នេះ​បើ​យោង​តាម​ការ​ប្រកាស់​របស់​ក្រុមហ៊ុន Moderna និង​អង្គការ​ផ្តួចផ្តើម​វ៉ាក់សាំង​អេ​ដស៍​អន្តរជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​​​​​២៧ មករា ម្សិលមិញ​នេះ​។

ការ​សាកល្បង​ដំណាក់កាល​ទី ១​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​លើ​មនុស្ស​ពេញវ័យ​ចំនួន​៥៦​នាក់​ដែល​មិន​មាន​ផ្ទុក​វីរុស​ហ៊ី​វ​។

ទោះបី​មានការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល ៤​ទសវត្សរ៍​ក្តី វេជ្ជបណ្ឌិត​មិន​ទាន់​អាច​អភិវឌ្ឍន៍​វ៉ាក់សាំង​ដើម្បី​ការពារ​មនុស្ស​ពី​វីរុស​ហ៊ី​វ​ដែល​បង្ក​ជា​ជំងឺអេដស៍​ឡើយ​។ មេរោគ​អេ​ដស៍​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​រាប់​សែន​នាក់​ជុំវិញ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​។

ប៉ុន្តែ​ក្តី​សង្ឃឹម​ចាប់ផ្តើម​មាន ដោយសារ​ជោគជ័យ​នៃ​បច្ចេកវិទ្យា mRNA ដែល​បច្ចេកវិទ្យា​នេះ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​វ៉ាក់សាំង​កូ​វី​ដ ១៩​។

គោលបំណង​នៃ​ការ​ធ្វើតេស្ត​វ៉ាក់សាំង​គឺ​ដើម្បី​ជំរុញ​ឲ្យ​មានការ​បង្កើត​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ហៅ​ថា​អង់​ទី​ករ ឬ bnAbs ដែល​អាច​ប្រឆាំង​នឹង​វីរុស​ហ៊ី​វ​។

វ៉ាក់សាំង​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្រៀន​កោសិកា​ឈាម​ក្នុង​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​បង្កើត​អង្គ​ប​ដិ​ប្រាណ​។

នៅ​ក្នុង​ការ​ពិសោធន៍ អ្នកចូលរួម​នឹង​ត្រូវ​ចាក់​សារធាតុ immuogen ដែល​អាច​បង្ក​ឲ្យ​មានការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ទាប់​មក​ចាក់​ដូ​ស​ជំរុញ​នៅ​ពេល​ក្រោយ​។

សូម​បញ្ជាក់​ថា បើ​តាម​ទិន្នន័យ​ហ៊ី​វ និង​អេ​ដស៍​សកលលោក​របស់​អង្គការ UNAIDs មាន​មនុស្ស​ប្រមាណ ៣៧,៧​លាន​នាក់​កំពុង​រស់នៅ​ជាមួយនឹង​វីរុស​ហ៊ី​វ​ក្នុង​ឆ្នាំ ២០២០​។ ក្នុង​ឆ្នាំ ២០២០​នេះ​ដែរ មនុស្ស ៦៨០.០០០​នាក់​បាន​ស្លា.ប់​ដោយសារ​ជំងឺអេដស៍​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ