ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មានជីវិត​មួយទៀត​បន្ទាប់​ពី​ស្លា.ប់​ទៅ

7 ឆ្នាំ មុន

ក្រុម​អ្នក​ចិត្តសាស្ត្រ និង​វេជ្ជបណ្ឌិត​សហការ​ជាមួយ​សា​លក​វិទ្យាល័យ Technische Universitat of Berlin បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ កក្កដា ២០១៦​ថា តាម​រយៈ​ការ​ពិសោធ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា

ក្រុម​អ្នក​ចិត្តសាស្ត្រ និង​វេជ្ជបណ្ឌិត​សហការ​ជាមួយ​សា​លក​វិទ្យាល័យ Technische Universitat of Berlin បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ កក្កដា ២០១៦​ថា តាម​រយៈ​ការ​ពិសោធ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា មាន​ទម្រង់​ជីវិត​កើតឡើង​បន្ទាប់​ពី​ការ​ស្លាប់​របស់​មនុស្ស ។ ការ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ផ្អែក​លើ​ការ​សន្និដ្ឋាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​ប្រភេទ​ថ្មី​នៃ​បទ​ពិសោធ​ត្រួតពិនិត្យ​ពេល​ជិត​ស្លាប់​បែប​វេជ្ជសាស្ត្រ​ដែល​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​ស្លាប់​អស់​រយៈពេល​ជិត​២០​នាទី​មុន​ពេល​ដឹងខ្លួន​ឡើង​វិញ ។

ដោយឡែក​បទ​ពិសោធន៍​ដែល​មាន​រយៈពេល​វែង​បាន​ធ្វើ​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​ការ​អភិវឌ្ឍ​នៃ​ម៉ាស៊ីន​ឈ្មោះ​ថា AutoPulse  ។ ឧបករណ៍​នេះ​ប្រើប្រាស់​ជាង​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ ដើម្បី​ឱ្យ​មនុស្ស​ស្លាប់មាន​ចលនា​ឡើង​វិញ​ដោយ​បាន​ស្លាប់​នៅ​ចន្លោះ​៤០​នាទី​រហូត​ដល់​១​ម៉ោង ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ លោក​វេជ្ជ​បណ្ឌិត Berthod Ackermann មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ដឹង​ថា​លទ្ធផល​របស់​ពួក​យើង​អាច​ប៉ះពាល់​ដល់​ជំនឿ​របស់​មនុស្ស​ភាគច្រើន ប៉ុន្តែ​យើង​បាន​ឆ្លើយ​សំណួរ​សម្រាប់​មនុស្សជាតិ ហើយ​ខ្ញុំ​សង្ឃឹមថា មនុស្ស​ម្នា​នឹង​ទទួលយក​ការ​ស្រាវជ្រាវ​របស់​យើង » ៕