ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ព្រមាន​ផ្តាច់​បំពង់​ឧស្ម័ន​ធម្មជាតិ​រុ​ស្ស៊ីទៅ​អ៊ឺ​រ៉ុ​ប​ ប្រ​សិន​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

រុស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​ព្រមាន​ប​ញ្ឈប់​ដំណើរការ​បំពង់​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​ដែល​បញ្ជូន​ឧស្ម័ន​របស់​រុ​ស្សី​ទៅ​អ៊ឺ​រ៉ុ​ប​ខាងកើត

រុស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​ព្រមាន​ប​ញ្ឈប់​ដំណើរការ​បំពង់​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​ដែល​បញ្ជូន​ឧស្ម័ន​របស់​រុ​ស្ស៊ី​ទៅ​អ៊ឺ​រ៉ុ​ប​ខាងកើត ប្រ​សិន​រុ​ស្សី​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។

បំពង់​ឧ​ស្ម័ន​ Nord Stream 2 ត​ភ្ជាប់​ពី​ប្រទេស​រុ​ស្ស៊ី​​ទៅ​កាន់​ប្រទេស​អា​ឡឺ​ម៉​ង់ ហើយ​មន្ត្រី​អា​ឡឺ​ម៉​ង់កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ មករា ម្សិលមិញ​នេះ បាន​និយាយ​ថា​គម្រោង​ឧស្ម័ន​នេះ​នឹង​ប្រឈម​ទណ្ឌកម្ម​ ប្រ​សិន​រុ​ស្សី​វា​.​យ​ប្រហារ​អ៊ុយ​ក្រែ​ន​។

សម្ព័ន្ធមិត្ត​លោក​ខាងលិច​ប្រកាស​ថា​ពួក​គេ​នឹង​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ ប្រ​សិន​មានការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ហើយ​ជំហរ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​ដាក់​គោលដៅ​លើ​បំពង់​ឧស្ម័ន​របស់​រុ​ស្ស៊ី​ដែល​នឹង​ជួយ​ឲ្យ​រុ​ស្សី​រកបាន​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

ប៉ុន្តែ​រុ​ស្ស៊ី​បដិសេធ​ថា​ខ្លួន​មិន​មាន​គម្រោង​វា​.​យ​ប្រហារ​អ៊ុយ​ក្រែ​ន​។ ទោះ​យ៉ាងណា​ ការ​ស៊ើបការណ៍​សម្ងាត់​បាន​បង្ហាញ​ថា ការ​ប្រមូលផ្តុំ​កងទ័ព​រាប់​សែន​នាក់​នៅ​ព្រំដែន​ជា​ការ​ត្រៀម​ជើងការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

«​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រ​សិន​រុ​ស្ស៊ី​ឈ្លា​ន​អ៊ុយ​ក្រែ​ន​តាម​វិធី​មួយ ឬ​វិធី​ផ្សេង​ទៀត បំពង់​ឧស្ម័ន Nord Stream 2 នឹង​មិន​ដំណើរការ​ឡើយ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​។

លោក​បន្ថែម​ថា «​យើង​នឹង​ធ្វើការ​ជាមួយ​អា​ឡឺ​ម៉​ង​ដើម្បី​ធានា​ថា​វា​នឹង​មិន​ដំណើរការ​ទៅ​មុខ»​។

ខណៈ​ដែល​អា​មេ​រិ​ក​ព្រមាន​ពី​ការ​កាត់​ផ្តាច់​ដំណើរការ​បំពង់​ឧស្ម័ន​នេះ អា​ឡឺ​ម៉​ង់​គ្រាន់តែ​និយាយ​ថា ខ្លួន​បដិសេធ​ការ​ដាក់​ទណ្ឌកម្ម​លើ​គម្រោង​នេះ​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​ឡឺ​ម៉​ង់ ​លោកស្រី Annalena Baerbock ថ្លែងប្រាប់​សភា​ថា សម្ព័ន្ធមិត្ត​លោក​ខាងលិច​កំពុង​ធ្វើ​កិច្ចការ​លើ​ការ​ដាក់​ទណ្ឌកម្ម​ជា​កញ្ចប់​ដ៏​ខ្លាំង​លើ​ទិដ្ឋភាព​ជា​ច្រើន​រួម​ទាំង​គម្រោង​បំពង់​ឧស្ម័ន Nord Stream 2​។

ប៉ុន្តែ​លោកស្រី​បន្ថែម​ថា គាត់​ចង់​បន្ត​ការ​សន្ទនា​ជាមួយ​ទីក្រុង​ម៉ូ​ស្កូ​។

សូម​បញ្ជាក់​ថា បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 មាន​ប្រវែង ១.២២៥​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​អស់​រយៈពេល ៥​ឆ្នាំ និង​ចំណាយ​ប្រាក់​អស់ ១១​ពាន់​លាន​ដុល្លារ​។ បំពង់​នេះ​ដែល​រត់​ក្រោម​សមុទ្រ​បាល់​ទិ​ក ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​នាំ​ចេញ​ឧស្ម័ន​របស់​រុ​ស្ស៊ី​ឲ្យ​បាន​ទ្វេ​ដង​ទៅ​កាន់​អា​ឡឺ​ម៉​ង់​។

ប៉ុន្តែ​រហូត​មក គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ដំណើរការ​នៅឡើយ​ទេ ខណៈ​ដែល​និយតករ​បាន​និយាយ​កាលពី​ខែ​វិ​ច្ឆិកា​ថា វា​មិន​អនុវត្ត​តាម​ច្បាប់​អា​ឡឺ​ម៉​ង់ និង​បាន​ផ្អាក​ការ​អនុម័ត​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ