ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ខ្លាំង​! ក្មេងប្រុស​ជំទង់​១​រូប​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់ ក្រោយ​ឪពុក​ម្តាយបង្កើត​បោះបង់​ជា​លើក​ទី​២

2 ឆ្នាំ មុន

ចិន​៖ រឿងរ៉ាវ​ក្មេង​ប្រុស​ជំទង់​ជនជាតិ​ចិន​ម្នាក់ ដែល​បញ្ចប់ជីវិត​ខ្លួនឯង បន្ទាប់​ពី​ត្រូវ​ឪពុក​ម្តាយបង្កើត​បោះបង់​ជា​លើក​ទី​២

ចិន​៖ រឿងរ៉ាវ​ក្មេង​ប្រុស​ជំទង់​ជនជាតិ​ចិន​ម្នាក់ ដែល​បញ្ចប់ជីវិត​ខ្លួនឯង បន្ទាប់​ពី​ត្រូវ​ឪពុក​ម្តាយបង្កើត​បោះបង់​ជា​លើក​ទី​២ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ​។

Liu Xuezhou អាយុ​១៧​ឆ្នាំ បាន​បញ្ចប់ជីវិត​ខ្លួនឯង កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា នៅ​ខេត្ត Hainan ពោល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​បង្ហោះ​កំណត់ហេតុ​ចុង​ក្រោយ​ដោយ​អះអាង​ថា គេ​ត្រូវ​ឪពុក​ម្តាយបង្កើត​បោះបង់​ជា​លើក​ទី​២​។

រឿងរ៉ាវ​ក្មេង​ប្រុស​ជំទង់​រូប​នេះ ក្លាយជា​ប្រធានបទ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ពេល​គេ​បង្ហោះ​វី​ដេ​អូ​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ប្រកាស​រក​ឪពុក​ម្តាយបង្កើត​។ Liu បាន​ប្រាប់​ថា គេ​កើត​នៅ​ខេត្ត Hebei ចន្លោះ​ឆ្នាំ ២០០៤-២០០៦ ហើយ​ត្រូវ​ឪពុក​ម្តាយ​លក់​ទៅ​ឱ្យ​គ្រួសារ​មួយ​ផ្សេង​ទៀត​។ តែ​ជា​អកុសល​ឪពុក​ម្តាយចិញ្ចឹម​បាន​ស្លា​.​ប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​កាំជ្រួច​នៅ​ពេល​គេ​មាន​អាយុ​៤​ឆ្នាំ​។ គេ​ត្រូវ​បន្ត​រស់នៅ​ក្រោម​ការ​ចិញ្ចឹម​បីបាច់​ពី​សំណាក់​​ជីដូនជីតា​​ខាង​ម្តាយចិញ្ចឹម​។

យោង​តាម​សារព័ត៌មាន Sina News បានឱ្យ​ដឹង​ថា ទីបំផុត Liu បាន​ជួប​ឪពុក​បង្កើត​ជា​លើក​ដំបូង​នៅ​ទីក្រុង Shijiazhuang កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ឪពុក​គេ​បាន​បដិសេធ​មិន​ទទួលយក​គេ​ឡើយ ដោយ​គាត់​ជាប់​មាន​បន្ទុក​ចិញ្ចឹម​បីបាច់​គ្រួសារ​ថ្មី ក្រោយ​ការ​លែងលះ​ម្តាយបង្កើត​របស់​គេ​។ ក្រោយមក​នៅ​ខែមករា គេ​ក៏​បាន​រក​ឃើញ​ម្តាយបង្កើត​ដែល​រស់នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​។ ប៉ុន្តែ​ក្រោយមក គាត់​ក៏​បាន​បដិសេធ​មក​ទទួលយក​រូបគេ​ផង​ដែរ ដោយ​គាត់​មាន​បន្ទុក​ផ្គត់ផ្គង់​គ្រួសារ​បច្ចុប្បន្ន​ផង​ដែរ​។

Liu សួរ​ឪពុក​ម្តាយ​ថា តើ​គេ​អាច​រស់នៅ​ជាមួយ​ពួក​គាត់ ឬ​អាច​ទិញ ឬ​ក៏​ជួល​ផ្ទះ​សម្រាប់​គេ​បាន​ទេ? ព្រោះ​គេ​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន ។ ឪពុក​ម្តាយ​គេ​ជំទាស់ ខណៈ​គេ​បាន​ចោទប្រកាន់​ពួក​គាត់​ថា ព្យាយាម​ផ្តាច់ទំនាក់ទំនង​ជាមួយ​គេ​។ ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​អះអាង​ថា Liu ព្យាយាម​បង្ខំ​គាត់​ឱ្យ​ទិញ​ផ្ទះ ខណៈ​ដែល​គាត់​ពុំ​មាន​លទ្ធភាព​នោះ​ទេ​។

ដោយ​សេចក្តី​ខឹង​ក្រោធ Liu បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ Weibo ថា​នឹង​ប្តឹង​ឪពុក​ម្តាយបង្កើត​សម្រាប់​ការ​បោះបង់​ចោល​រូបគេ ហើយ​ថែម​ទាំង​និយាយ​ថា គេ​នឹង​ជួប​ពួក​គាត់​ម្តងទៀត​នៅ​ឯ​តុលាការ​។

ក្រោយមក ក្មេង​ជំទង់​រូប​នោះ ត្រូវ​បាន​រាយការណ៍​ថា រង​ការ​គំរា.មកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​មនុស្ស​ជា​ច្រើន​និយាយ​ថា គេ​គ្រាន់តែ​ចង់បាន​ផ្ទះ​ពី​ឪពុក​ម្តាយបង្កើត ហើយ​កំពុង​ព្យាយាម​សម្តែង​ដើម្បី​ទទួល​បានការ​អាណិតអាសូរ​ប៉ុណ្ណោះ​។

នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា (​ថ្ងៃ​កើតហេតុ​) Liu បាន​បង្ហោះ​កំណត់ហេតុ​មួយ​លើ​បណ្តាញ Weibo ដោយ​រៀបរាប់​លម្អិត​អំពី​ឆាកជីវិត និង​បញ្ហា​ដែល​គេ​រង​ការ​វា.យប្រហារ​តាម​អ៊ីនធឺណិត​។ ហើយ​នៅ​បន្ទាត់​ចុង​ក្រោយ គេ​បាន​លើក​ឡើង​ពី​ការ​បញ្ចប់ជីវិត​ខ្លួនឯង​ផង​ដែរ​។ Liu ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​កន្លែង​ដែល​គេ​បាន​ស្លា​.​ប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ដដែល នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយមីង​របស់​គេ​៕ (​ដកស្រង់​ចេញពី BBC និង Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ