ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា ស្រី​ស្អាត ពី​យ៉ា​ពី​ន ឆក់​តំណែង​នាង​ខ្ញុង ក្នុង​ក្រុម​កំប្លែង​នាយ​ពាក់​មី ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​អ្នក​នាង ខ្ញុង ទំនងជា​អស់​ឱកាស​សម្តែង​ក្នុង​ក្រុម​កំប្លែង​នាយ ពាក់​មី ដែល​ដឹកនាំ​ដោយ​លោក សុវណ្ណ រិ​ទ្ធី ទៀត​ហើយ បន្ទាប់​តារា​កំប្លែង និង​សម្តែង​សម្តី​បាន នាង

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ខ្ញុង ទំនងជា​អស់​ឱកាស​សម្តែង​ក្នុង​ក្រុម​កំប្លែង​នាយ ពាក់​មី ដែល​ដឹកនាំ​ដោយ​លោក សុវណ្ណ រិ​ទ្ធី ទៀត​ហើយ បន្ទាប់​តារា​កំប្លែង និង​សម្តែង​សម្តី​បាន នាង ពី​យ៉ា​ពី​ន បាន​ឆក់​តំណែង​រូប​នាង​ក្នុង​កម្មវិធី​២​គ្រួសារ នៅ​ស្ថានីយទូរទស្សន៍ CTN​។

នៅ​ថ្ងៃនេះ តារា​កំប្លែង​នាយ ពាក់​មី បាន​បង្ហាញ​នូវ​រូបថត​២​សន្លឹក ដោយ​អម​ជាមួយនឹង​ថា ណែនាំ​អោយ​បងប្អូន​ស្គាល់​ប្រពន្ធ​ថ្មី​របស់ខ្ញុំ (​ស្រី​ពី​ន ) នៅផ្ទះ​លេខ​២ ជំនួស​តួ​អ្នក​នាង​ខ្ញុង បងប្អូន​ចាំ​មើល​ផង តើ​សមត្ថភាព​គាត់​យ៉ាងណា​ដែរ? កម្មវិធី ២​គ្រួរ​សារ​។

តាម​រយៈ​សារ​របស់​នាយ ពាក់​មី នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​អ្នក​តាមដាន​កម្មវិធី​ខាងលើ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ចំពោះ​វត្តមាន ពី​យ៉ា​ពី​ន ខណៈ​ពេល​ដែល​មហាជន​កំពុង​តែ​ចង់​តាមដាន​ពី​វាសនា​របស់​អ្នក​នាង ខ្ញុង នៅ CTN ក្រោយ​ផ្ទុះ​រឿងរ៉ាវ​ជំពាក់​បំណុល​គេ​រាប់​សិប​ម៉ឺន​ដុល្លារ​។

ដោយឡែក ពាក់ព័ន្ធ​ការ​ប្រកាស​ខាងលើ​ពី​នាយ ពាក់​មី នា​ពេល​នេះ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​២​គ្រួសារ លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​ទទួលស្គាល់​ថា រឿង​នេះ​ជា​ការ​ពិត ក្នុង​ពេល​ដែល​លោក​កំពុង​តែ​សាកល្បង​មើល​ការ​សម្តែង​របស់​នាង ពី​យ៉ា​ពី​ន​។

លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា មូលហេតុ​ដែល​លោក​យក​គាត់ (​ពី​យ៉ា​ពី​ន​) មក​សម្តែង​នា​ពេល​នេះ ដោយសារ​លោក​បាន​មើលឃើញ​ពី​សមត្ថភាព​របស់​គាត់​ដែល​អាច​សម្តែង​តាម​អ្វី​ដែល​កម្មវិធី​ចង់បាន​។ លោក​ថា គាត់​មាន​ទេព​កោសល្យ​ស្រាប់ ទាំង​កាច​ឆ្នាស់​ឆ្នើម និង​ក្រ​ម៉ិច​ក្រ​មើម ស្រប​ទៅ​តាម​កម្មវិធី​ដែល​យើង​ចង់បាន បើ​ទោះបីជា​ការ​សម្តែង​លើក​ដំបូង​របស់​គាត់​នេះ មិន​ទាន់​សម​តុង​គ្នា​ជាមួយនឹង​ក្រុម​កំប្លែង​ចាស់​ៗ​របស់​យើង​ក៏​ដោយ ប៉ុន្តែ​ទៅ​នឹង​វា​នឹង​ល្អ​។

យ៉ាងណា បើ​តាម​លោក វ៉ិ​ច​ទ័​រ ថា រូប​លោក និង​នាយ ពាក់​មី នឹង​ខិតខំ​ព្យាយាម​ពន្យល់​ដល់ ពី​យ៉ា​ពី​ន ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​ពី​កម្មវិធី ដើម្បី​ឲ្យ​នាង​សម្តែង​ទៅ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​តារា​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម ខណៈ​ពេល​លោក​ជឿ​ថា ទៅ​ថ្ងៃ​មុខ​តារា​កំប្លែង​ស្រី​រូប​នេះ​នឹង​ធ្វើ​បាន​ល្អ ព្រោះ​នាង​មានបទពិសោធន៍​ស្រាប់​។

ដោយឡែក​ពាក់ព័ន្ធ​ជាមួយនឹង​វត្តមាន​អ្នក​នាង ខ្ញុង វិញ លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​លើក​ឡើង​ថា សម្រាប់​កម្មវិធី​២​គ្រួសារ​នេះ គឺ​អ្នក​នាង ខ្ញុង លែង​មានឱកាស​សម្តែង​ទៀត​ហើយ ដោយ​ជំនួស​នាង ពី​យ៉ា​ពី​ន ដែល​លោក​បាន​យក​នាង​មក​ជំនួស​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ជា​មុន​សិន​។
យ៉ាងណា​លោកតា វ៉ិ​ច ទ័​រ បញ្ជាក់​ថា សម្រាប់​វត្តមាន​របស់​អ្នក​នាង ខ្ញុង អាច​មានមុខ​សម្តែង​កំប្លែង​បន្ត​ទៀត​នៅ CTN ទៀត​ឬ

យ៉ាងណា​នោះ លោក​មិន​អាច​សន្មត់​បាន​ឡើយ ពោល​គឺ​អាស្រ័យ​ទៅ​លើ​កម្មវិធី​ដែល​យើង​អាច​នឹង​បង្កើត​ឡើង​ថ្មី​បន្ថែម​ទៀត​។
ទាក់ទង​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​អ្នក​នាង ខ្ញុង បាន​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​តារា​កំប្លែង​រូប​នេះ​។

ជា​ការ​កត់សម្គាល់ សម្រាប់​វត្តមាន​របស់ ពី​យ៉ា​ពី​ន នា​ពេល​នេះ ចាត់​ទុក​គឺជា​តារា​កំប្លែង​ថ្មី​ទី​៣​ហើយ សម្រាប់​កម្មវិធី​២​គ្រួសារ​របស់​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​វត្តមាន​របស់​តារា​កំប្លែង​ជើង​ចាស់ នាយ ចាប​ចៀន និង​តារា​កំប្លែង​ស្ងួត​ល្បី​តាម​រយៈ​យូ​ធូប ពូ​ណុ​យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ