ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ជឿ​ប្រកបដោយ​បញ្ញា

2 ឆ្នាំ មុន

មនុស្ស​ដែល​មានការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ខ្សោយ​ក្នុង​ការ​សិក្សា​រមែង​ចេះ​តែ​ជឿ សូ​ម្បី​តែ​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ក៏​ជឿ​ទាំង​ងងើល ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាសចាក​ហេតុផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា​ក៏​រមែង​មិន​ជឿ​សូ​ម្បី​តែ​ព្រះពុទ្ធ​សាសនា ជា​មនុស្ស​តម្កើងខ្លួន​ខ្ពស់​ហួសប្រមាណ…

មនុស្ស​ដែល​មានការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ខ្សោយ​ក្នុង​ការ​សិក្សា​រមែង​ចេះ​តែ​ជឿ សូ​ម្បី​តែ​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ក៏​ជឿ​ទាំង​ងងើល ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាសចាក​ហេតុផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា​ក៏​រមែង​មិន​ជឿ​សូ​ម្បី​តែ​ព្រះពុទ្ធ​សាសនា ជា​មនុស្ស​តម្កើងខ្លួន​ខ្ពស់​ហួសប្រមាណ តែ​ចរិយា​ការ​ប្រព្រឹត្ត​នឹង​អាច​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស ។

ហេតុ​នោះ​អ្នក​ដែល​មាន​បញ្ញា​តិច​ត្រូវ​ព្យាយាម​សិក្សា ពិចារណា​រក​ការណ៍​ពិត ស្រាវជ្រាវ​រកហេតុ​រក​ផល ឧស្សាហ៍​ស្ដាប់ធម៌ ឆ្ងល់​ហើយ​សាកសួរ កុំ​ចេះ​តែ​ជឿ​ប្រាសចាក​ការណ៍​ពិត ឬ​ជឿ​គ្មាន​ហេតុផល ។ រឿង​ជំនឿ ជឿ​ក៏​ជឿ​ចុះ​មិន​ហាមឃាត់​ទេ តែ​ត្រូវ​ប្រកបដោយ​បញ្ញា​ផង​ទើប​មិន​ខាតបង់ ។

ឯ​អ្នក​ដែល​ឆ្លាត​ពេក តែ​បែរជា​មាន​សទ្ធា​ទន់ខ្សោយ ដឹងខ្លួន​ថា​មិន​ជឿ​នៅ​ក្នុង​សាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ក៏​ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន​ដូច​ជា លោភៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន​ជាដើម កិលេស​ទាំងនេះ​ហើយ​ដែល​បាំង​ភ្នែក​អ្នក​មិន​ឱ្យ​ជឿ​ក្នុង​ផ្លូវត្រូវ​នោះ​។

គប្បី​ជ្រាប​ថា កិលេស​ទាំងនេះ​នៅ​មាន​ព្រោះ​នៅ​ល្ងង់ និង​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយ​ៗ នោះ​នឹង​ឃើញច្បាស់ យល់​ត្រូវ ជា​ជំនឿ​ប្រកបដោយ​ហេតុផល​ក្នុង​សេចក្តី​ពិត​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ