ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារប្រាប់ប្រធានមន្ទីរឡើងកាន់តំណែងថ្មីខិតខំដោះស្រាយបញ្ហាជូនកម្មករ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ប្រធាន​មន្ទីរ​ការងារ​ខេត្តក្រចេះ​ថ្មី ត្រូវ​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​នៅ​ពេល​ចូល​កាន់​តំណែង ។ ការ​ស្នើ​បែប​នេះ​ខណៈ​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ប្រធាន​មន្ទីរ​ការងារ​ខេត្តក្រចេះ​ថ្មី ត្រូវ​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​នៅ​ពេល​ចូល​កាន់​តំណែង ។

ការ​ស្នើ​បែប​នេះ​ខណៈ​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ឲ្យ​ចូល​កាន់​មុខ​តំណែង​របស់​លោក សួន ដា​នី ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ ជំនួស​លោក កែវ កុសល អតីត​ប្រធាន​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ ដែល​បាន​ចូល​និវត្តន៍ ។

លោក​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្តក្រចេះ ដែល​បាន​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេង​ៗ និង​បំពេញ​រាល់​កិច្ចការ​នានា​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​បាន​យ៉ាង​ល្អ ហើយ​បាន​ធ្វើ​ឲ្យ​ខេត្តក្រចេះ​ទទួល​បានការ​រីក​ចំរើន​គួរ​ជាទី​មោ​ទ​ន​។

ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ​ដែល​កន្លង​មក​បាន​អនុវត្ត​ការងារ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ និង​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ និង​ការ​ចាត់​តាំងរបស់​រដ្ឋបាល​ខេត្តក្រចេះ ព្រមទាំង​បាន​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​ដែនដី មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា​សំដៅ​ខិតខំ​ចូលរួម​អនុវត្ត​នូវ​តួនាទី ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ជា​ពិសេស​ការ​ជំរុញ​ការ​អនុវត្ត​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​២០១៧-២០២៥ ។

ឯកឧត្តម​ថា ៖«​ត្រូវ​រួម​គ្នា​ដោះស្រាយ​បាន​នូវ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត​សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ ក៏​ដូច​ជា ធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ទាំង​១០​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ណែនាំ​ក្នុង​កំឡុង​ពេល​ជួប​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​កម្មករ​ចំនួន​៧៧​លើ​កម្មករ​ចូលរួម​ប្រមាណ​១​លាន​នាក់ នា​ពេល​កន្លង​មក » ។

លោក បាន​ស្នើ​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​យកចិត្តទុកដាក់​អោយ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​រៀង​ៗ​ខ្លួន​ឱ្យ​បាន​ល្អ ព្រម​ជាមួយ​នោះ ៖ ទី​១-​ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​រាល់​ភារកិច្ច​ដែល​ក្រសួង និង​រដ្ឋបាល​ខេត្តក្រចេះ​ប្រគល់​ជូន ។ទី​២-​ត្រូវ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ទី​៣-​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​ឱ្យ​បាន​ល្អ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់​ពេលវេលា សាក​សមជា​មន្ត្រី​ផ្តល់​សេវា​ល្អ ជូន​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ។ទី​៤-​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​រាល់​បទបញ្ជា និង​គោលការណ៍​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ។ ទី​៥-​ត្រូវ​គោរព​នូវ​ឋានានុក្រម​ការងារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សំដៅ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ។

ទី​៦-​ចំណុច​ចុង​ក្រោយ​ដែល​ជា​ចំណុច​សំខាន់​បំផុត​ត្រូវ​គោរព​ឱ្យ​បាន​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​កន្លង​មក ដែល​បាន​ធ្វើការ​សហការ​យ៉ាង​សិ្អ​តរ​មួ​ត​រួម​គ្នា អនុវត្ត​ប្រកបដោយ ជោគជ័យ យុទ្ធសាស្ត្រ​ចតុកោណ​គោលនយោបាយ​នានា ដូច​ជា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ គោ​លន យោ​បាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ។

ទន្ទឹម​នឹង​នេះ ការ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​កាតព្វកិច្ច​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា រួម​ទាំង​បទដ្ឋាន​គតិយុត្តិ នានា​ពាក់ព័ន្ធ និង​វិស័យ​ការងារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ