ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នក​មាន​២នាក់​នៅ​ភ្នំពេញ​កំពុង​​ប្រមូលទិញ​ដី​លិច​​ទឹក​​នៅ​ស្រុក​បាទី

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តតាកែវ ៖ មាន​ស្ត្រី២នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូ​មិ​អញ្ចេ​ក ឃុំ​ត្នោ​ត ស្រុក​បាទី អះអាង​ថា ជា​អ្នកទិញ​ដីលិចទឹក​ដែល​ជា​ដី​របស់​រដ្ឋ​នៅ​ចំណុច​ភូមិ-ឃុំ​ខាងលើ និង​បាន​និយាយ​ថា ពួ​គ​គាត់​និង​សុំ​គោលការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រាជរដ្ឋាភិ…


ខេត្តតាកែវ ៖ មាន​ស្ត្រី២នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូ​មិ​អញ្ចេ​ក ឃុំ​ត្នោ​ត ស្រុក​បាទី អះអាង​ថា ជា​អ្នកទិញ​ដីលិចទឹក​ដែល​ជា​ដី​របស់​រដ្ឋ​នៅ​ចំណុច​ភូមិ-ឃុំ​ខាងលើ និង​បាន​និយាយ​ថា ពួ​គ​គាត់​និង​សុំ​គោលការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រាជរដ្ឋាភិ បាល​ធ្វើ​អនុប្រយោគ​នូវ​ដីលិចទឹក​ដែល​គាត់​បាន​ទិញ​ទាំងនេះ​។

តាម​ប្រភព​ពី​ក្រុមប្រឹក្សា​ឃុំ​ត្នោត​ដែល​សុំ​មិន​បញ្ចេ​ញ​ឈ្មោះថា អ្នកស្រី ភឿង សុខ​ហួង និង​ប្អូនស្រី​ឈ្មោះ ភឿង សុ​ខ​ម៉េ​ង រស់​នៅ​រាជធានី​ភ្នំពេញ ​បាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​លើ​ដី​ទឹក​របស់​រដ្ឋ​នេះ​ឲ្យ​លក់​ដី​ទៅ​ឲ្យ​គាត់​ទាំង​២នាក់​។ ដោយមាន​ការ​ខ្វះខាត​ក្នុង​គ្រួសារ​ផង ប្រជាពលរដ្ឋ​ក៏​ចាប់ផ្តើម​លក់​ដីលិចទឹក​ជាបន្តបន្ទាប់​រហូត​មានការ​បោះ​បង្គោល​ថ្ម​វាទី​យក​ដូចសព្វ​ថ្ងៃ​នេះ​ទៅ​ ។

ប្រភព​ដដែល​បញ្ជាក់​ថា មិនមែន​លោក​មេឃុំ​ត្នោត អ៊ុ​ក សំបូរ មិនដឹង​ពី​ការទិញ​លក់​ដីលិចទឹក​នៅ​ភូមិ​អញ្ចេ​ក​នេះ​ទេ ប្រហែល​ជា​គាត់​បានលាភ​សក្ការៈហើយ​មើលទៅ​ទើបបាន​ជា​ហ៊ាន​បិត​បាំង​រឿង​នេះ​ទៅ​ថ្នាក់លើ ហើយ​ម្យ៉ាងទៀត​មេ​ភូមិ​អញ្ចេ​កជា​អ្នក​ដើរ​វាស់ដី​ឲ្យ​ស្ត្រី​ទាំង២នាក់​ដែល​ជា​អ្នកទិញ​នោះ​បោះបង្គោល​ទៀតផង​។

ក្រោយ​បែកធ្លាយ​រឿង​នេះ នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ភួន ឈីម អភិបាលស្រុក​បាទី​បាន​ឲ្យ​លោក អ៊ុ​ក សំបូរ មេឃុំ​ត្នោត ចេញ​សេចក្តី​ជូនដំណឹង​ទៅ​អ្នក​ដែល​ទិញ​ដីលិចទឹក​នោះ​មក​ដក​បង្គោល​ចេញ​វិញ​ដោយ​ទុក​រយៈពេល១៥ថ្ងៃ បើ​មិន​មក​ដក​ទេ រដ្ឋបាល​សាលាស្រុក​និង​ចុះទៅ​ដក​បង្គោល​ថ្ម​ទាំងនោះ​មក​ទុក​នៅ​សាលាស្រុក ​។ ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​ភូមិ ឃុំ​ខាងលើ​ បាន​សំណូមពរ​ទៅ​អាជ្ញាធរ​មានសមត្ថកិច្ច​សុំ​ចាត់​វិធានការណ៍​ផ្លូវច្បាប់​ទាំង​អ្នកទិញ​ និង​អ្នកលក់​ដីលិចទឹក​ដែល​ជា​ដី​របស់​រដ្ឋ​នេះ​ផង ។

អត្ថបទសរសេរ ដោយ