ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ព្រៃឈើ​មណ្ឌលគិរី បន្ត​ចុះ​បង្ក្រាប​បទល្មើស​ហ៊ុម​ព័ទ្ធ​កាន់កា.ប់​ដី​ព្រៃ​ស្រល់ ០២​ទីតាំង​(៨៣១​ហិ​កតា​) របស់​ក្រុមហ៊ុន អ៊ូ​ជី​សាន

2 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ…

ខេត្តមណ្ឌលគិរី ៖ បើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ក្រុម​កា​ងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បន្ត​ចូលរួម​ជាមួយ​ក្រុមការងារ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​បង្ក្រាប​បទល្មើស ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ស្រល់​របស់​ក្រុមហ៊ុន អ៊ូ​ជី​សាន ចំនួន ០២​ទីតាំង ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ៨៣១​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

សូម​ជម្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០២២ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្រេច ផ្អាក់​បណ្ដោះអាសន្ន​នូវ​ការ​ធ្វើ​អាជីវកម្ម​កាប់​ដើម​ស្រល់ នៃ​ក្រុមហ៊ុន អ៊ូ​ជី​សាន អិ​ល​អេស​គ្រុប និង​ក្រុមហ៊ុន ហួរ លីង ខេ​ម​បូ​ឌា ដោយសារ​មាន​ជន​ឆ្លៀតឱកាស ក៏​សាង​ឯកសារ និង​បោះបង្គោល​របង​រំលោភ​បំពាន​ដីចម្ការ​ស្រល់​រដ្ឋ និង​ដីចម្ការ​ស្រល់​រុក្ខទិវា ក្ន​ង​ខេត្តមណ្ឌលគិរី ។

ជុំវិញ​សកម្មភាព​វាត់ទី​យក​ដី​រដ្ឋ ដីចំការ​ស្រល់ មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ប្រធាន​មន្ទីរ អភិបាលស្រុក មន្ត្រី​ជំនាញ រួម​ទាំង​មន្ត្រីជាន់ខ្ពស់ នៅ​ខាងលើ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាត់បង់​តំណែង ហើយ​ខ្លះ​ក៏​ត្រូវ​ជាប់គុក ក៏​មាន ។ ក្រឡេក​ទៅ​មើល​ពី​ស្ថានភាព អ្នកកាសែត​ជា​ច្រើន​នាក់ នៅ​ខេត្តមណ្ឌលគិរី ក៏​មាន​រង​គ្រោះ​ដែរ ព្រោះតែ​ចុះ​យក​ព័ត៌មាន​របស់​អ្នកធំ អ្នកមាន​អំណាច​មក​ពី​ថ្នាក់លើ លោភលន់​ហ៊ុំ​ព័​ទ្ឋ​យក​ដី​គ្មាន​អៀនខ្មាស់ ដោយ​ក្រុម​ទាំងនោះ បញ្ជា​ឲ្យ​កម្លាំង​ក្នុង​ខេត្ត កោះហៅ អ្នកកាសែត ទៅ​ធ្វើ​កិច្ចសន្យា​ឈប់​ផ្សាយ​រឿង​ខុសច្បាប់​របស់​ពួក​គេ បើ​មិន​ធ្វើ​តាម ប្រយ័ត្ន​ជាប់គុក​(Sic) ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ២០២២ ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​រំលោភ​ទន្ទ្រាន​យក​ដីចំការ​ស្រល់ នៅ​ខេត្តមណ្ឌលគិរី រំដោះ​ដី បាន​ជាង​៦​ពាន់​ហិ​កតា ដែល​មាន​រយៈពេល​ជិត​១​ខែ​នេះ បើ​យោង​តាម​របាយ​ការ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ប៉ុន្តែ​កោះសន្តិភាព មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ជុំវិញ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ពាក់ព័ន្ធ ត្រូវ​ប្រឈម​មុខ​ច្បាប់​ក្នុង​ករណី​ខាងលើ​នេះ​ទេ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ