ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! រៀប​គំរោង​ឃុបឃិត​គ្នា​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រព្រឹត្តិ​បទល្មើស​ក្នុង​ក្រុមហ៊ុន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ជនសង្ស័យ​ចំនួន​៩​នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​ពី​បទ​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៩​នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​ពី​បទ​លួច​បូម​ប្រេង​រថយន្ត និង​ទទួលផល​ចោរកម្ម ដោយ​ជនសង្ស័យ​ទាំង​៩​នាក់​បាន​ឃុបឃិត​គ្នា​រៀប​គំរោងការ​លួច​បូម​ប្រេង​ពី​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​៥ ពី​ស្រុក​ពញាឮ ខេត្តកណ្ដាល ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​បូម​ប្រេង​ពី​រថយន្ត និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ជប៉ុន ធ្វើ​ផ្លូវជាតិ​លេខ​៥ ខាងលើ​នេះ បាន​ចំនួន​៩ នាក់ គឺ ៖

១/- ឈ្មោះ កែ​ត ភា​, ២/- ឈ្មោះ ខៀវ សា​វឿ​ន​, ៣/- ឈ្មោះ ឃឿ​ន វិសាល​, ៤/- ឈ្មោះ ទន់ សា​តូ​, ៥/- ឈ្មោះ ប៉ាត់ ប៊ុ​ន​លី​, ៦/- ឈ្មោះ យក់ សីហា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ផ្តើមគំនិត​ក្នុង​អំពើ​លួច​» ។ ៧/- ឈ្មោះ ម៉ាត់ គ្រី​យ៉ា ត្រូវ​ចោទប្រកាន់​ពី​បទ «​លួច​លក់​ប្រេង​»​។ ៨/- ឈ្មោះ តឹ​ប ណាត និង​៩/- ឈ្មោះ​សុខ ពិសិដ្ឋ ត្រូវ​បាន​ចោទ​ពី​បទ «​ទទួលផល​ចោរកម្ម អ្នក​ទទួល​ទិញ​ប្រេង​» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ដកហូត​ប្រេងម៉ាស៊ូត​ចំនួន​០៨​កាន និង​រថយន្ត​ដែល​លួច​ចូល​ទៅ​បូម​ប្រេង​ចំនួន​០១​គ្រឿង ម៉ាក Nissan (Frontier) ពណ៌​ទឹកប្រាក់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ផ្ទាល់​ថា មាន​មនុស្ស​​១​ក្រុម​ជា​អ្នកស៊ីឈ្នួល​បើក​គ្រឿងចក្រ និង​រថយន្ត​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​កើតហេតុ​ខាងលើ ហើយ​បាន​ឃុបឃិត​គ្នា​ជាមួយនឹង​សន្តិសុខ​យាម​គ្រឿងចក្រ ដោយ​បើកដៃ​ឱ្យ​ជនសង្ស័យ​ឈ្មោះ តឹ​ប ណាត និង​ឈ្មោះ សុខ ពិសិដ្ឋ ចូល​ទៅ​ទិញ​ប្រេង​ដែល​ពួក​ខ្លួន​បាន​បូម​ចេញពី​គ្រឿងចក្រ​នៅ​នឹង​ការដ្ឋាន​ទាំង​យប់​តែ​ម្តង ។ ហើយ​ករណី​លួច​បូម​ប្រេង​លក់​នេះ មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ជនសង្ស័យ​ទាំងនេះ​តែងតែ​ប្រព្រឹត្តិ​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ហើយ​រាល់​ការ​ប្រព្រឹត្ត​ម្តង​ៗ​គឺ​មានការ​ចាត់តាំង​បក្សពួក ដើម្បី​រៀបចំ​ចាំ​លួច​បូម​ប្រេង​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ