ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​សុក្រ​នេះទៅ​ឆ្នាំ​ទាំង​៦​រាប់​លុយ​ចុក​ដៃ​ហើយ ហុងស៊ុយល្អណាស់

2 ឆ្នាំ មុន

យោង​តាម​ការ​បកស្រាយ​របស់​ហោរ​ចិន​បាន​អះអាង​ថា​រាប់​ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បី​ថ្ងៃ កំពូល​ឆ្នាំ​ទាំង​៦​មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ខ្លាំង សំណាង​ធំ សម្បូរ​លុយ​ចាយ បញ្ជូន​សារ​ចេញ​ភ្លាម​លុយ​ហូរ​ចូល​ភ្លែត ។ ឆ្នាំមមី មហា​សំណាង រាសី​ល្អ​ខ្លាំង​ណាស់…

យោង​តាម​ការ​បកស្រាយ​របស់​ហោរ​ចិន​បាន​អះអាង​ថា​រាប់​ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បី​ថ្ងៃ កំពូល​ឆ្នាំ​ទាំង​៦​មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ខ្លាំង សំណាង​ធំ សម្បូរ​លុយ​ចាយ បញ្ជូន​សារ​ចេញ​ភ្លាម​លុយ​ហូរ​ចូល​ភ្លែត ។

ឆ្នាំមមី មហា​សំណាង រាសី​ល្អ​ខ្លាំង​ណាស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ។ តាម​ជើង​លេខ​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​សុក្រ​ទៅ​អ្នក​កើត​ឆ្នាំ​នេះ​តែង​មាន​លាភ​មាន​ជ័យ​ប្រជុំ​លុយ​ហូរ​ចូល​ពេញ​ៗ​កាបូប ហើយ​គិត​អ្វី ប៉ង​អ្វី​ក៏​ជោគជ័យ​ប្រពៃ​ពេក​ណាស់ ។

ឆ្នាំឆ្លូវ មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ គឺ​ជោគជ័យ​ទាំង​ការងារ និង​ជោគជ័យ​ទាំង​ស្នេហា ។

ឆ្នាំថោះ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទៅ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ មាសប្រាក់ ទ្រព្យធន​ហូរ​ចូល​មក​ឯង​ៗ ទាំង​អ្នកធ្វើការ​ងារ​តាម​អង្គភាព ស្ថាប័ន​ក៏​ជោគជ័យ​ធំធេង ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មាន​តែ​ការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំវក ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ​លោក​អ្នកមាន​លាភ​មាន​លុយ មាសប្រាក់​ហូរ​ចូល​មក​ផ្ទួន​ៗ ឬ​បើ​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំជូត រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណា ។

ឆ្នាំកុរ រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទៅ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​កំពុង​នៅ​ចាំ​ហុច​ឱ្យ​ជា​និច្ច ហើយ​បើ​ចង់​ចរចា​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​តែ​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ