ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយទៀត​ផ្តើម​សាកល្បង​វ៉ាក់សាំង​ប្រឆាំង Omicron

2 ឆ្នាំ មុន

អាមេរិក ៖ ក្រុមហ៊ុន​អា​មេ​រិ​ក Moderna បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ ទី​​​២៦ មករា ម្សិលមិញ​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​ដូ​ស​

អាមេរិក ៖ ក្រុមហ៊ុន​អា​មេ​រិ​ក Moderna បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ ទី​​​២៦ មករា ម្សិលមិញ​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​ដូ​ស​ជំរុញ​នៃ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​វីរុស​​បំប្លែង​​ថ្មី Omicron​។

ការ​សាកល្បង​នោះ​នឹង​ត្រូវធ្វើ​ឡើង​លើ​មនុស្ស​ពេញវ័យ​សរុប ៦០០​នាក់ ដោយ​ក្នុង​នោះ​ពួក​គេ​ពាក់កណ្តាល​ទទួល​បានការ​ចាក់​វ៉ាក់សាំង Moderna​ចំនួន ២​ដូ​សរួច​កាលពី​រយៈពេល ៦​ខែ​មុន និង​ពាក់កណ្តាល​ទៀត​ចាក់​វ៉ាក់សាំង ២​ដូ​ស និង​ដូ​ស​ជំរុញ​រួច​។

ដូ​ស​ជំរុញ​សម្រាប់​ប្រឆាំង Omicron នេះ​នឹង​ត្រូវ​ធ្វើការ​វាយតម្លៃ​ បន្ទាប់​ពី​ការ​ចាក់​ដូ​ស​ទី ៣ និង​ដូ​ស​ទី ៤​។ ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស Omicron របស់​ដូ​ស​ជំរុញ​ដែល​ត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​រួច​។

ក្រុមហ៊ុន​និយាយ​ថា រយៈពេល​៦​ខែ​ក្រោយ​ពេល​ចាក់​ដូ​ស​ជំរុញ កម្រិត​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង​នឹង Omicron ថយ​ចុះ​ចំនួន ៦​ដង បើ​ធៀប​ទៅ​នឹង​ការ​ចាក់​បាន​រយៈពេល ២៩​ថ្ងៃ​ដែល​អង្គ​ប​ដិ​ប្រាណ​មាន​កម្រិត​ខ្ពស់​ខ្លាំង​។

ទិន្នន័យ​ទាំងនេះ​ទទួល​បាន​តាម​រយៈ​ការ​សិក្សា​ទៅ​លើ​ឈា.ម​របស់​មនុស្ស​ចំនួន​២០​នាក់​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ពាក់កណ្តាល​ទៀត​ចាក់​បាន ២​ដូ​ស​។

ការ​ប្រកាស​របស់ Moderna កើតឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ២​គឺ Pfizer និង BioNTech បាន​ប្រកាស​ពី​ការ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង Omicron របស់​ពួក​គេ​។

Pfizer និយាយ​ថា វ៉ាក់សាំង​ដើម​ចំនួន ២​ដូ​ស​ប្រហែល​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី Omicron ឡើយ ហើយ​ប្រសិទ្ធភាព​របស់​វា​ក្នុង​ការ​ការពារ​ពី​ការ​ចូល​ពេទ្យ និង​ការ​ស្លា​.​ប់​អាច​នឹង​ថយ​ចុះ​។

ទោះ​យ៉ាងណា ម​ជ្ឈ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក បាន​និយាយ​ថា​ដូ​ស​ទី ៣​នៃ​ប្រភេទ​វ៉ាក់សាំង​ដូច​ជា Pfizer-BioNTech បាន​ផ្តល់​ការពារ​ពារ ៩០​ភាគយ​ពី​ការ​ចូល​ពេទ្យ​ប្រឆាំង​វីរុស​កូ​វី​ដ ១៩​។

ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា​ផង​ដែរ បាន​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤​ដល​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​ការ​សិក្សា​ថ្មី​ៗ​របស់​អ៊ី​ស្រា​អ៊ែ​ល​បង្ហាញ​ថា ខណៈ​ដែល​វ៉ាក់សាំង​ដូ​ស​ទី ៤​ជំរុញ​អង្គ​ប​ដិ​ប្រាណ កម្រិត​នៃ​ប្រព័ន្ធ​ការពារ​នោះ​មិន​ទាន់​គ្រប់គ្រាន់​អាច​ការពារ​វីរុស Omicron បាន​ឡើយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន វីរុស​​បំប្លែង​​ថ្មី Omicron កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​លើស ១០០.០០០​ករណី​។

គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែមករា​នេះ ពិភពលោក​យើង​មាន​អ្នក​ឆ្លង​កូ​វី​ដ​ជាង ៣៥៩​លាន​នាក់ និង​ស្លា​.​ប់​ជាង ៥,៦២​លា​នាក់​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ