ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ក្លាយជា​គោលដៅ​វិស័យ​ទេសចរណ៍​អន្តរជាតិ​ប្រជុំ​គ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ចប់​ពី​វេទិការ​ទេសចរណ៍​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ដើមឆ្នាំ​ ២០២២ នៅ​ខែធ្នូ​ចុងឆ្នាំ ​២០២២ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំ «​មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​» ទៀត នៅ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ​៖ ចប់​ពី​វេទិការ​ទេសចរណ៍​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ដើមឆ្នាំ​ ២០២២ នៅ​ខែធ្នូ​ចុងឆ្នាំ ​២០២២ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំ «​មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​» ទៀត នៅ​ខេត្ត​ព្រះ​សីហ​នុ ភ្ជាប់​ជាមួយ​រមណីយដ្ឋាន​តារា​សាគរ ក្នុង​ខេត្តកោះកុង ​។

លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ អគ្គនាយក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​បាន​បញ្ជាក់​នៅ​ក្នុង​ល​ខិ​លិ​ត​មួយ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា ​ថា មហាសន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នេះ នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ដល់​ប្រទេស​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​នូវ​គំរូ​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ដែល​សម្រេច​បាន​ដោយ​កម្ពុជា ​។

លោក ​នី ផ​ល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានឱ្យ​ដឹង​ថា យោង​តាម​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​បំពេញការងារ​ជាមួយ​លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ គឺ​លោក ប្រ៊ុ​យ​ណូ មានការ​កោតសរសើរ​ចំពោះ​កម្ពុជា​យ៉ាង​ខ្លាំង ​។ ​លោក​ថា ការ​ជ្រើសរើស​ប្រទេស​កម្ពុជា​ជាទី​តាំង​រៀបចំ​មហាសន្និបាត​ក្លឹ​ប​ឆ្នេរ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ​។

លោក ​នី ផ​ល្លី ថា​លោក​អគ្គនាយក​ក្លឹ​ប​ឆ្នេរ មាន​សុទិដ្ឋិនិយម​ថា ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ (ATF 2022) របស់​កម្ពុជា​ទទួល​បាន​ជោគជ័យ​នោះ កម្ពុជា​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​មហាសន្និបាត​របស់​ក្លឹ​ប​ឆ្នេរ គឺ​កម្ពុជា​រៀបចំ​បាន​ល្អ​ទាំង​ការ​គ្រប់គ្រង​ផ្នែក​សុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និង​ការ​ទទួល​បដិសណ្ឋារកិច្ច​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ ​។

ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ​១០ ខែមីនា ឆ្នាំ​ ១៩៩៧ ដែល​មាន​ស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​វ៉ា​ន (Vannes) នៃ​ប្រទេស​បារាំង​ ។ បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក​ចំនួន​ ២៦ ​ប្រទេស ​។ ក្នុង​ចំណោម​ប្រទេស​ទាំង ​២៦​នេះ គឺ​មាន​ឆ្នេរសមុទ្រ​សរុប​ចំនួន​ ៤៤​ ឆ្នេរ​ដែល​បាន​ចូល​ជា​សមាជិក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ