ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! គ្រា​.​ប់​កាំភ្លើង​រាប់​ពាន់​គ្រា​.​ប់​បំរុង​ដឹក​ចូល​កម្ពុជា​បង្កប់​តាម​រថយន្ត​ដឹក​ទំនិញ​បញ្ញើ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំងយោធា និង​មន្ត្រី​គយ​ថៃ បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​ប​ញ្ជើ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ហើយ​ក៏​ស្រាប់តែ​រក​ឃើញ​គ្រា​.​ប់​កាំភ្លើង​ម៉ាក CCI.22WMR ចំនួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធា និង​មន្ត្រី​គយ​ថៃ បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​ប​ញ្ជើ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ហើយ​ក៏​ស្រាប់តែ​រក​ឃើញ​គ្រា​.​ប់​កាំភ្លើង​ម៉ាក CCI.22WMR ចំនួន​២.០០០​គ្រាប់​នៅ​ក្នុង​ទឹកដី​ថៃ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នា​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ច្រក​តា​ប្រា​យ៉ា​ឈម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក​។

បើ​តាម​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ប្រាប់​ឱ្យ​ថា ទាហាន​ឈុត​ខ្មៅ​ថៃ សហការ​ជាមួយ​ទាហាន​ប៉ា​រ៉ា និង​មន្ត្រី​គយ​ថៃ បាន​ឃាត់​រថយន្ត​១​គ្រឿង​ដែល​ដឹក​ទំនិញ​ប​ញ្ជើ​ពី​ប្រទេស​ថៃ​ចូល​មក​​កម្ពុជា ដោយ​បម្រុង​ចូល​តាម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ហើយ​ក៏​ត្រូវ​បាន​ឃាត់​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​គ្រា​.​ប់​កាំភ្លើង​ប្រភេទ​ម៉ាក CCI.22WMR ចំនួន​២.០០០​គ្រាប់ នៅ​ក្នុង​ទឹកដី​ថៃ​ចំណុច​ច្រក​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់​ថា រថយន្ត​១​គ្រឿង​ដែល​ត្រូវ​បាន​កម្លាំង​ចម្រុះ​ថៃ ឃាត់​ធ្វើការ​ឆែកឆេរ ហើយ​រក​ឃើញ​គ្រា​.​ប់​កាំភ្លើង​ចំនួន​២.០០០​គ្រាប់​នោះ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ដឹក​ទំនិញ​ថៃ​ដែល​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​អីវ៉ាន់​ប​ញ្ជើ​ក្រុមហ៊ុន អន​សឺ​វី​ស​ត្រែ​ន​ស្ប៉ត​ចំកាត់ (​ថៃ​) ហើយ​ក៏​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន បងអូន​ទេសចរណ៍​ទំនើប (​កម្ពុជា​) ដែល​មាន​សេវាកម្ម ឬ​ទទួល​ប​ញ្ជើ​គ្រប់​ប្រភេទ​ទៅ​មករ​វាង​កម្ពុជា​-​ថៃ ។ ហើយ​រថយន្ត​ដែល​ឃាត់​នេះ គឺ​បាន​វេច​ខ្ចប់​ដាក់​គ្រា​.​ប់​កាំភ្លើង​ក្នុង​កេស និង​មាន​លេខ​ទូរស័ព្ទ​ទទួល​ខាង​កម្ពុជា ដែល​មាន​លេខ​០៩៧ ៧៤២ ១៤២២ ដែល​បម្រុង​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក​។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង បាន​បញ្ជាក់​ថា ក្រោយ​ពី​កម្លាំង​ចម្រុះ​ភាគី​ថៃ បាន​ឃាត់​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ប​ញ្ជើ​រ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រាប់កាំភ្លើង​ចំនួន​២.០០០​គ្រាប់ ដែល​បម្រុង​នាំ​ចូល​មក​កម្ពុជា តាម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នោះ ត្រូវ​បាន​កម្លាំង​ចម្រុះ​ភាគី​ថៃ​នាំ​យក​រថយន្ត​នោះ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ