ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ទំនិញ​បរិភោគ និង​ភេសជ្ជៈ​ចម្រុះមានបញ្ហា​​ប្រមាណ​៣០០​គីឡូក្រាម

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទំនិញ​ឧបភោគបរិភោគ ទំនិញប្រើប្រាស់ និង​ភេសជ្ជៈ​ចម្រុះ មិន​អនុលោម​ភាព​ផ្នែក​គុណភាព​សរុប​ប្រមាណ​៣០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រីអគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក​.​ប​.​ប)…

ខេត្តកំពង់ស្ពឺ ៖ ទំនិញ​ឧបភោគបរិភោគ ទំនិញប្រើប្រាស់ និង​ភេសជ្ជៈ​ចម្រុះ មិន​អនុលោម​ភាព​ផ្នែក​គុណភាព​សរុប​ប្រមាណ​៣០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រីអគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក​.​ប​.​ប) ពិនិត្យ​ឃើញ និង​ដកហូត​ពី​ទីផ្សារស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រុង​សៀមរាប និង​ស្រុក​ពួក ខេត្តសៀមរាប ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ នេះបើយោងតាមអគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បានផ្សាយនាថ្ងៃទី២៦ ខែមករានេះ ។

មន្ត្រី ក​.​ប​.​ប​. ប្រចាំ​នៅ​ខេត្ត​ទាំង​៣ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ​បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​ម្ហូបអាហារ ក៏​ដូច​ជា ទំនិញប្រើប្រាស់​នានា នៅ​តាម​ទីផ្សារ ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ និង​ដកហូត​នូវ​ទំនិញ​មិន​មាន​អនុលោម​ភាព​ប្រភេទ​ពពុះសណ្តែក និង​បបែល​ក្រៀម​ចំនួន​៩.៨​គីឡូក្រាម រួម​ទាំង​ភេសជ្ជៈ​ចម្រុះ នំ​ចម្រុះ គ្រឿងសម្អាង​ពុំ​អនុលោម​តាម​បទដ្ឋាន​ព័ត៌មាន និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ទៀត សរុប​ចំនួន​២៨៨.៧៧​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ​ចំនួន​១​កាន​ផង​ដែរ ។

ចំពោះ​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព​ខាងលើ ​ត្រូវ​បាន​មន្ត្រី​ជំនាញ ក​.​ប​.​ប​. ដកហូត​យក​មក​រក្សា​ទុក ដើម្បី​រៀបចំ​នីតិវិធី​ដុត​កម្ទេច​ចោល នា​ពេល​ក្រោយ ដោយឡែក​អាជីវករ​ដែល​ប្រព្រឹត្ត​ល្មើស ត្រូវ​បាន​ទទួល​ការ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​ទទួល​ការ​ពិន័យ​អន្តរការណ៍​ស្រប​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ