ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានជន​មិន​ស្គាល់​មុខ បង្កប់​គ្រាប់បែក​ច្នៃ ក្នុង​ប្រអប់​អីវ៉ាន់ ផ្ញើ​តាម​ក្រុមហ៊ុន J&T ពី​ខេត្ត​ប៉ៃលិន ទៅ​បាត់ដំបង

2 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ទាក់ទង​ផ្ញើ​ប្រអប់​អីវ៉ាន់ តាម​រយៈ​ក្រុមហ៊ុន J&T ដោយសារ​មានការ​សង្ស័យ​ក្នុង​ប្រអប់​អីវ៉ាន់​នោះ ទើប​ខាង​ក្រុមហ៊ុន បើក​មើល ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់បែក​កែ​ច្នៃ…

ខេត្ត​ប៉ៃលិន ៖ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ទាក់ទង​ផ្ញើ​ប្រអប់​អីវ៉ាន់ តាម​រយៈ​ក្រុមហ៊ុន J&T ដោយសារ​មានការ​សង្ស័យ​ក្នុង​ប្រអប់​អីវ៉ាន់​នោះ ទើប​ខាង​ក្រុមហ៊ុន បើក​មើល ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់បែក​កែ​ច្នៃ នៅ​ខាងក្នុង​នោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃ​ទី ២៥ ខែ មក​រា ឆ្នាំ ២០២២ នៅ​ចំណុច​ទីតាំង​ក្រុមហ៊ុន J&T ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​បុគ្គលិក​ក្រុមហ៊ុន J&T បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង ៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ទូរ​សព្ទ​មក​ក្រុមហ៊ុន J&T តាម​រយៈ​ទូរ​សព្ទ​លេខ ០១១ ២១៧ ០៤៤ ដោយ​ប្រាប់​ថា ឲ្យ​បុគ្គលិក​ទៅ​យក​ឥ​វ៉ា​ន់ នៅ​ចំណុច​តារាង​បាល់ ខាងកើត​រូបសំណាក​លោកយាយ​យ៉ា​ត ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បុគ្គលិក​ក្រុមហ៊ុន បន្ត​ថា លុះដល់​ម៉ោង ៦​និង​៥៤​នាទី​យប់ បុគ្គលិក​ក្រុមហ៊ុន បាន​ទៅ​យក​អីវ៉ាន់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ នៅ​ចំណុច​ខាងលើ ជន​នោះ​បាន​ប្រាប់​បន្ថែម​ទៅ​ខាង​បុគ្គលិក​ក្រុមហ៊ុន​ថា មិន​ឲ្យ​បើក​មើល​ឥ​វ៉ា​ន់​នោះ​ទេ ។ ក្រោយ​ពេល នាំ​យក​អីវ៉ាន់​នោះ មក​ដល់​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​មានការ​សង្ស័យ និង​មានការ​វេច​ខ្ចប់​មិន​ត្រឹមត្រូវ​ទៀត ក៏​បាន​បើក​មើល ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង ប៉ុន្តែ​ត្រូវ​បាន​បុគ្គលិក​យក​ទឹក​ចាក់​ពន្លត់​ទាន់ ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា ឥ​វ៉ា​ន់​នេះ គឺ​មាន​គោលដៅ ផ្ញើ​ទៅ​សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អ្នក​ទទួល​មាន​លេខ​ទូរ​សព្ទ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។

ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ CMAC បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​បញ្ជាក់​ថា ឥ​វ៉ា​ន់​នេះ ជា​ប្រភេទ​គ្រាប់បែក​កែ​ច្នៃ ដែល​មាន​កម្លាំង​ផ្ទុះរបស់​វា គឺ​ស្មើនឹង មីនតោន ០១​គ្រាប់ ។

បច្ចុប្បន្ន កម្លាំង​ផែន​ការងារ​សន្តិសុខ កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែម​លើ​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ