សហរដ្ឋអាមេរិក ៖ យោងតាមបណ្ដាសមាគមបានឱ្យដឹងថា ការសម្លា.ប់ ការកា.ត់ក្បាល ឬដៃជើង និងការវាយធ្វើបា.ប ដោយហិ.ង្សាប្រឆាំងពួកអ្នកគ្មានទីជម្រកនៅអាមេរិក មានការកើនកាន់តែច្រើនឡើង។ រឿងបែបនេះ កើតមានកាន់តែច្រើននៅតាមដងវិថីអាមេរិកនានា។
ក្នុងយប់តែមួយបុរស២នាក់ ត្រូវបាញ់សម្លា.ប់នៅម៉ៃអាមីប្រហែលជា ដោយមនុស្សតែម្នាក់ ដែលត្រូវចាប់ខ្លួនពីបទសម្លា.ប់អ្នកគ្មានទីជម្រក។ នៅរដ្ឋកូឡូរ៉ាដូ មនុស្សម្នាក់បានត្រូវគេកា.ត់ក្បាល រួចបុរសម្នាក់ដែលកំពុងដេកលក់ ត្រូវគេដុតសម្លា.ប់ទាំងរស់នៅក្រោមជណ្ដើរមួយនៃក្រុងញូវយ៉ក។
កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ គូសបញ្ជាក់ថា មានអំពើហិ.ង្សាជាច្រើនសិប កើតមានក្នុង១ថ្ងៃៗដែលកើនកាន់តែច្រើន រវាងបណ្ដាមនុស្សដែលមានផ្ទះ និងបណ្ដាជនគ្មានទីជម្រក ក្នុងគន្លងនៃការឆ្លងរាលដាលកូវីដ-១៩។ នេះជាការវាយតម្លៃរបស់ពួកអ្នកជំនាញការ។
លោក DONALD WHITEHEAD នាយកប្រតិបត្តិក្រុមចម្រុះជាតិ ទទួលបន្ទុកខាងបណ្ដាអ្នកគ្មានទីជម្រកថ្លែងថា យើងគិតថាមានការកើនឡើងនៃអំពើហិ.ង្សា ដែលឃើញមានចុះផ្សាយ តាមបណ្ដាសារព័ត៌មាន។ សមាគមនោះបានចេញផ្សាយរបាយការណ៍មួយនៃទិន្នន័យរបស់ប៉ូលិស ស្ដីពីអំពើឧក្រិដ្ឋប្រឆាំងបណ្ដាមនុស្សគ្មានជម្រក រស់នៅតាមចីញ្ចើមដងវិថីពីឆ្នាំ១៩៩៩ទៅ២០១៩។
នៅឆ្នាំ២០១៩ មុនការឆ្លងរាលដាលនៃកូវីដ ក្នុងកម្រិតជាតិមានកើតអំពើហិ.ង្សាវាយធ្វើបា.បពួកអ្នកគ្មានជម្រក៨៣នាក់ ក្នុងនោះ៣៩នាក់ស្លាប់។ តាមកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ថា ពួកអ្នកគ្មានជម្រកក៏មានប្រព្រឹត្តអំពើហិ.ង្សាដែរ ដូចសេចក្ដីរាយការណ៍មួយ ដែលកាលពីថ្ងៃទី១៦ ខែមករា នារីម្នាក់ត្រូវគេច្រានឲ្យចូលកង់មេត្រូកិតស្លា.ប់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ