ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ភក្ដី​ ណាត់​គង់ សំបូ​រ សាក​កណ្ដាប់ដៃ​គ្នា​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​ជើង​ខ្លាំង​អេ​លី​ត ភក្ដី​ មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស បាន​ណាត់​កីឡាករ​គង់ សំបូរ ​ក្លិប​គោព្រៃ​គុន​ខ្មែរ​

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​ជើង​ខ្លាំង​អេ​លី​ត ភក្ដី​ មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស បាន​ណាត់​កីឡាករ​គង់ សំបូរ ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ ប្រកួត​គ្នា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ ទី​២៩​មក​រា ហើយ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ផង​ដែរ​។

តាម​ពិត​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ គ្រាន់តែ​គេ​ធ្លាប់​ដឹង​ថា​ ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្ទើរ​​តែ​គ្មាន​គូ​ប្រៀប​ដូច​គ្នា និង​មាន​ផ្លែ​ល្អ​ម្យ៉ាង​ម្នាក់​ ។​ កីឡាករ​អេ​លី​ត ភក្ដី​បើ​និយាយ​ពី​ផ្លែ​កែង ​និង​ជង្គង់​វិញ​នោះ គឺ​ល្អ​ខ្លាំង​ណាស់ មិន​ត្រឹមតែ​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស​នោះ​ទេ ហើយ​ក៏​ធ្ងន់​ណាស់​ដែរ​ ។ ​ប៉ុន្តែ​អេ​លី​ត ភក្ដី​ អត់​ហ៊ាន​មើល​ស្រាល​គង់ សំបូរ ​នោះ​ទេ ថ្វី​ត្បិត​គង់ សំបូរ​ មិន​ពូកែ​ស្នៀត​កែង​និង​ជង្គង់​មែន តែ​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​វិញ​ពិតជា​មិនធម្មតា​ឡើយ​ ។ ​ចលនា​នៃ​ការ​វាយ​ចេញ​ទាំង​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​គង់ សំបូរ​មិនសូវ​រហ័សរហួន​ក៏​ពិតមែន មួយ​ៗ​តែ​ធ្ងន់​ ។ ​មាន​គូប្រកួត​ជា​ច្រើន​នាក់​រួច​មក​ហើយ​ដែល​សន្លប់​នៅ​ក្រោម​កណ្ដាប់ដៃ​គង់ សំបូរ ​។ ​ទោះជា​យ៉ាងណា​ សម្រាប់​ការ​មក​ប៉ះ​អេ​លី​ត ភក្ដី​ លើក​នេះ​គេ​ក៏​មិន​អាច​ធ្វេស​ប្រ​ហែសបាន​ដែរ​ ។ ​ម្យ៉ាងវិញទៀត​លើក​នេះ​គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ទាំង​សងខាង​សុទ្ធតែ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​រួច​មក​ហើយ​ដូច​គ្នា​។

កីឡាករ​ឡុ​ង ពិសិដ្ឋ​ ក្លិប​គោព្រៃ​គុន​ខ្មែរ ​ប៉ះ​ជាមួយ​កីឡាករ​ធន់ វិស្ណុ​ សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ដែល​ជា​គូប្រកួត​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ នោះ​ពួក​គេ​តាំងពីរ​ក៏​មិន​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ដែរ​។​ម្យ៉ាងវិញទៀត​គូ​នេះ​គេ​ក៏​មិនសូវ​ដែល​បានឃើញ​ឡើង​សង្វៀន​ញឹកញាប់​នោះ​ទៀត​ ។ ​ហើយ​សម្រាប់​ការ​ជូ​ប​គ្នា​លើក​នេះ​ទៀត​អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ធ្វើការ​ប្រៀបធៀប​ទោ​លើ​ល្បិច​ប្រកួត​បែប​ណា​នោះ​ទេ​ ។​ គ្រាន់តែ​គេ​ដឹង​ថា​ពួក​គេ​សុទ្ធតែ​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​។ ​ដូច្នេះ​មាន​រង់ចាំ​តាមដាន​ការ​ប្រកួត​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ​ថា​ អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​។

ដោយឡែក​ សម្រាប់​គូប្រកួត​គុន​ខ្មែរ​ប៉ះ​គុន​ខ្មែរ​ ក្នុង​កម្មវិធី​ប្រកួត​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ នៅ​ថ្ងៃ​សៅរ៍​ នេះ​ដែរ​ សុទ្ធតែ​ជា​គូ​ជក់ចិត្ត​ទាំងអស់​កីឡាករ​ធន់ អៀង​ឡេ​ង​ សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ដែល​ទើបតែ​យកឈ្នះ​កីឡាករ​ណ​ង សាវ​ ក្លិន​រាយ​តេជៈ​ កាលពី​ស​ប្ដា​ហ៍​មុន​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​យ៉​ន ពិសី​ ក្លិប​សាល​វ័​ន្ត​កីឡា កីឡាករ​គង់ ហូ​វ​ មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ ប៉ះ​ជាមួយ​កីឡាករ​សេក គឹ​ម​រួន​ ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ខណៈ​កីឡាករ​រិ​ន សា​រ័​ត្ន​ ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ប្រកួត​ជាមួយ​កីឡាករ​ផា​ន់ គ្រាន់​ ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ