ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជាប់​សែស្រឡាយ​ចិន ​និង​វៀតណាម​មួយ​ចំនួននៅ​មិន​ទាន់​មាន​លុយ​ច្រើន​រៀបចំ​ពិធី​សែន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ទោះបី​ឆ្នាំ​នេះ​ស្ថានភាព​រកស៊ី​ហាក់​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​យ៉ាងណា​ក្តី ពលរដ្ឋ​ដែល​ជាប់​សែស្រឡាយ​ចិន​ និង​វៀតណាម​មួយ​នៅ​មិន​ទាន់​មាន​ប្រាក់ច្រើន​ ដើម្បី​រៀបចំ​ពិធី​សែន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ និង​វៀតណាម នោះ​នៅឡើយ​ទេ​ ។ នៅ​ឯ​ខេត្ត​ប៉ៃលិន​ទោះបី​ពលរដ្ឋ​កាត់​ចិន​…

ខេត្តប៉ៃលិន ៖ ទោះបី​ឆ្នាំ​នេះ​ស្ថានភាព​រកស៊ី​ហាក់​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​យ៉ាងណា​ក្តី ពលរដ្ឋ​ដែល​ជាប់​សែស្រឡាយ​ចិន​ និង​វៀតណាម​មួយ​នៅ​មិន​ទាន់​មាន​ប្រាក់ច្រើន​ ដើម្បី​រៀបចំ​ពិធី​សែន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ និង​វៀតណាម នោះ​នៅឡើយ​ទេ​ ។ នៅ​ឯ​ខេត្ត​ប៉ៃលិន​ទោះបី​ពលរដ្ឋ​កាត់​ចិន​ និង​វៀតណាម​មួយ​ចំនួន​បាន​ទៅ​ផ្សារ​ទិញ​សម្ភារ និង​នំចំណី​ត្រៀម​​សែន​ចូល​ឆ្នាំ​ក្តី តែ​អ្នកលក់​និយាយ​ថា​នៅ​មិន​ទាន់​ដូច​កាល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​ ១៩​ នោះ​ទេ ​។

អ្នកស្រី សុផល អាជីវករ​លក់​គ្រឿងទេស និង​សម្ភារ​សែនព្រេន នៅ​ក្នុង​ផ្សារ​ប៉ា​ហ៊ី ក្រុងប៉ៃលិន បាន​និយាយ​រៀបរាប់​ឱ្យ​ដឹង​ថា ឆ្នាំ​២០២២ ​នេះ ការ​លក់​របស់​សែន​ហាក់​ដាច់​ជាង​ឆ្នាំ ​២០២១ ពោល​គឺ ចាប់តាំងពី​ថ្ងៃ​ទី ​២៣ ខែមករា ឆ្នាំ ​២០២២​ មក​ម្លេះ ព្រោះ​នៅ​ថ្ងៃ​ទី ​២៦ មក​រា ខាង​មុខ​នេះ គេ​សែន​ដក​ជើងធូប ឬ​សែន​ជូន​ដំណើរ​ទេវតា ដូច្នេះ​ការ​លក់ដូរ​របស់​អាជីវករ​ម្នាក់​ៗហាក់ដូចជា​មមាញឹក​ខ្លាំង ​។

អាជីវករ​បានបន្ត​ទៀត​ថា សម្ភារសម្រាប់​សែន ដែល​លក់ដាច់​ជាង​មាន​ដូច​ជា លុយ​ដុល្លារ​សែន ធូប ទៀន ផ្ទះ​ក្រដាស ម៉ូតូ ឡាន ដែល​គេ​យក​ទៅ​ដុត​សម្រាប់​សែន​ឧទ្ទិស​ដល់​អ្នក​ស្លាប់​បាត់បង់​ជីវិត មាន​ឧបការី​ជន ជីដូន​ជីតា កង​ម៉ា​ជាដើម​នោះ​ ។ ឆ្លៀតពេល​មមាញឹក​ក្នុង​ការ​លក់ដូរ​អ្នកស្រី សុផល រៀបរាប់​បន្ថែម​ថា ការ​លក់ដូរ​នៅ​តែ​មិន​ទាន់​ដាច់​ខ្លាំង​ដូច​ពេល​មិន​ទាន់​មាន​កូ​វី​ដ ​១៩​នោះ​ទេ ព្រោះ​បច្ចុប្បន្នប្រជាពលរដ្ឋ​នៅ​តែ​ពិបាក​រក​លុយ​ និង​មានការ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ទើប​មិនសូវ​ចេញ​មក​ផ្សារ ​។

នៅ​ឯ​ភ្នំពេញ​នេះ​វិញ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​ និង​របៀបរៀបរយ​ទីក្រុង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ​៣១ ខែមករា ឆ្នាំ​ ២០២២ ដល់​ថ្ងៃ​ទី ​៣ ខែកុម្ភៈ ឆ្នាំ ​២០២២ ខាង​មុខ អាជ្ញាធរ​មិន​អនុញ្ញាតឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង ផ្ទុះ​គ្រប់​ប្រភេទ មិន​ឲ្យ​លេងល្បែង​ស៊ីសង និង​ការ​ហែ​ក្បួន​ផ្សេង​ៗ ទាំង​បែប​សាសនា និង​ប្រពៃណី គ្មាន​ការ​អនុញ្ញាត​ ។ អាជ្ញាធរ​នៅ​តែ​ទ​ទួ​ច​ឲ្យ​ពលរដ្ឋ អនុវត្ត​វិធានការសុខាភិបាល​ជាប់​ជា​និច្ច​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ