ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីក្រសួងបរិស្ថានថា ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា ស្ថានភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ក្នុង​រយៈពេល​កន្លង​មកនេះ ខណៈ​ឧបករណ៍​ត្រួតពិនិត្យ​ជា​ច្រើន​បាន​ដាក់​នៅ​តាម​រាជធានី​-​ខេត្ត ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ផែនការ​ខ្យល់​ស្អាត​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា ស្ថានភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ក្នុង​រយៈពេល​កន្លង​មកនេះ ខណៈ​ឧបករណ៍​ត្រួតពិនិត្យ​ជា​ច្រើន​បាន​ដាក់​នៅ​តាម​រាជធានី​-​ខេត្ត ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ផែនការ​ខ្យល់​ស្អាត​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ថ្លែង​បញ្ជាក់​ថា ការ​បំពុល​ខ្យល់​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ផល​ប៉ះពាល់​របស់​វា​មិន​អាច​កំណត់​បាន​នោះ​ទេ ហើយ​បញ្ហា​នេះ​មិន​អាច​ចាត់​ទុក​ថា ជា​បញ្ហា​របស់​ប្រទេស​ណាមួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​រួម​សម្រាប់​តំបន់ និង​ពិភពលោក​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ចំណែក​ពី​គ្រប់​ភាគី ។

មន្ត្រី​ដដែល​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថានភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ តើ​តាម​ការ​វិភាគ​របស់​អ្នកជំនាញ​ក្រសួងបរិស្ថាន​តាម​រយៈ​ឧបករណ៍​ដែល​បាន​ដាក់​ត្រួតពិនិត្យ ។ ការ​បំពុល​ខ្យល់​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន នៅ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ផល​ប៉ះពាល់​របស់​វា​មិន​អាច​កំណត់​បាន ។

វិសាលភាព​នៃ​ផល​ប៉ះពាល់​ពី​ការ​បំពុល​ខ្យល់​មាន​លក្ខណៈ​ធំធេង ដោយសារ​តែ​សារធាតុបំពុល​ខ្យល់​អាច​សាយភាយ​បាន​ឆ្ងាយ និង​អាច​បង្ក​ឱ្យ​មានការ​បំពុល​ឆ្លង​ដែន ។

ការ​បំពុល​ខ្យល់​មិន​អាច​ចាត់​ទុក​ថា ជា​បញ្ហា​របស់​ប្រទេស​ណាមួយ​នោះ​ទេ​ប៉ុន្តែ​វា​ជា​បញ្ហា​រួម​សម្រាប់​តំបន់ និង​ពិភពលោក​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ចំណែក​ពី​គ្រប់​ភាគី ។

មន្ត្រី​ថា ប្រភព​ធំ​បំផុត​នៃ​ការ​បំពុលបរិយាកាស និង​ការ​បំពុល​អាកាសធាតុ​រយៈពេល​ខ្លី​នៅ​កម្ពុជា គឺ​ពី​វិស័យ​គមនាគមន៍ ផលិត​អគ្គិសនី ការ​បំពុល​ពី​ដំណើរការ​ឧស្សាហកម្ម និង​វិស័យ​លំនៅ​ដ្ឋា​ន ។

ការ​តាមដាន​ទៅ​លើ​ប្រភព​នៃ​ការ​បំពុលបរិយាកាស​សំខាន់​ៗ​បង្ហាញ​ថា វិស័យ​លំនៅ​ដ្ឋា​ន គឺជា​ប្រភព​ធំ​បំផុត​នៃ PM2.5 និង​កាបូន​ខ្មៅ​បន្ទាប់​ពី​ការ​ផលិត​ធ្យូង និង​វិស័យ​គមនាគមន៍ ។ ខណៈ​ដែល​វិស័យ​គម​នា គម​ន៍​ត្រូវ​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​អាសូតអុកស៊ីត (NOx) កាបូនម៉ូណូអុកស៊ីត (CO) និង​ឧស្ម័ន​កាបូ​និ​ច (CO2) ការ​ផលិត​អគ្គិសនី គឺជា​ការ​រួមចំណែក​ទី​២ នៃ​ឧស្ម័ន​កាបូ​និក បន្ទាប់​ពី​វិស័យ​ឧស្សាហកម្ម ។​ប្រភព​សំខាន់​នៃ​ស្ពាន់ធ័រឌីអុកស៊ីត (SO2) គឺ​មក​ពី​ការ​ផលិត​អគ្គិសនី និង​ឧស្សាហកម្ម ។

បើ​តាម​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ សំឡេង និង​រំ​ញ័រ​បាន​រៀបចំ​ដំឡើង​ឧបករណ៍ និង​ស្ថានីយ ចាប់ពី​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន​បាន​ចំនួន​សរុប​៥១​ទីតាំង (​រាជធានី​ភ្នំពេញ ១៤​ទីតាំង និង​នៅ​តាម​បណ្ដា​ខេត្ត​៣៧​ទីតាំង​) ។

អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ ការ​បញ្ចេញ​សារធាតុបំពុល​ខ្យល់​ទៅ​ក្នុង​បរិយាកាស​អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​រួម​មាន ផល​ប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស អាកាសធាតុ និង​បរិស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ