ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ស្រី​តូច រ៉េ​ត ស្រី​នាថ ប្រកាស​ធ្វើ​រឿង​ម្យ៉ាង​ក្នុងឆ្នាំនេះ​តាម​គន្លង​បងស្រី​ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​មើលឃើញ​ថា បងស្រី​ខ្លួន​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុត​ស្រួច​ទៅ​លើ​ការ​ប្រឡង បាន​ជម្រុញ​អោយ​ប្អូនស្រី​របស់​អតីត​បវរកញ្ញា រ៉េ​ត សារី​តា ពុះកញ្ជ្រោល​ក្នុង​ចិត្ត​ហើយ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​អុកឡុក​វេទិកា​ប្រឡង​ដូច​បងស្រី​ខ្លួន​។ មានការ​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា បងស្រី​ខ្លួន​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុត​ស្រួច​ទៅ​លើ​ការ​ប្រឡង បាន​ជម្រុញ​អោយ​ប្អូនស្រី​របស់​អតីត​បវរកញ្ញា រ៉េ​ត សារី​តា ពុះកញ្ជ្រោល​ក្នុង​ចិត្ត​ហើយ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​អុកឡុក​វេទិកា​ប្រឡង​ដូច​បងស្រី​ខ្លួន​។ មានការ​លើក​ឡើង​ថា ​តើ​នាង​អាច​គ្រង​តំណែង​ថ្មី Miss Universe Cambodia ពី​បងស្រី​របស់​ខ្លួន Miss Universe Cambodia 2022 បាន​ដែរ​ឬទេ? Sarita MUC 2020 Sreynet MUC 2022​?​។

មានការ​ភ្ញាក់ផ្អើល ដោយ​ស្ងាត់​ៗ សារី​តា ស្រាប់តែ​មាន​ប្អូនស្រី​ម្នាក់​ទៀត ចូលខ្លួន​មក​ប្រកួត បវរកញ្ញា​ចក្រ​វា​ឡ​២០២២ របស់​កម្ពុជា​។ ប្រសិនបើ ប្អូនស្រី របស់​នាង មាន​វត្តមាន​មែន​នោះ រឹតតែ​ធ្វើ​អោយ​មានការ​តាមដាន ឃ្លាំមើល​ជា​ប្រចាំ​ពី​សំណាក់​អ្នក​និយម​តាមដាន​វិស័យ​បវរកញ្ញា​។

ការ​ប្រកាស​ចូល​មក​ប្រឡង​នា​រដូវ​កាល​ថ្មី​របស់ កញ្ញា រ៉េ​ត ស្រី​នាថ ប្រហែលជា​រូប​នាង​មានការ​ជឿជាក់​ច្បាស់​ពី​អត្ថន័យ​របស់​កម្មវិធី ទើប​នាង​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​វេទិកា​មួយ​នេះ ឆ្ពោះទៅ​ដណ្តើម​មកុដ​។ ម្យ៉ាង​ជា​ការ​សាកល្បង​ថ្មី​មួយ ក្នុង​ការ​មក​ប្រកួត ដើម្បី​ចង់​ដឹង​ថា តើ​សមត្ថភាព​មាន​ដល់​កម្រិត​ណា។

យើង​ដឹង​ហើយ​ថា រ៉េ​ត សារី​តា ជា​អតីត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ដែល​ប្រកបដោយ​ចំណេះដឹង ទាំង​កម្រិត​ភាសាបរទេស​។ ត្បិត​ថា នាង​មាន​មាឌតូច​ល្អិត​តែ​ភាព​ជឿជាក់ និង​ភាព​ក្លាហាន គឺ សារី​តា មិន​ខ្លាច​គេ​នោះ​ទេ​។ រាល់​ការ​ដាក់​វិ​ញ្ញា​ប្រកួត សារី​តា រមែង​យកចិត្តទុកដាក់​លើ​ការងារ​។ សារី​តា ធ្លាប់​និយាយ​ថា ការ​ចាញ់​ធ្លាក់​មិន​បាន​ចូល​ថប សំខាន់​យើង​ដាក់ចិត្ត​ខំធ្វើការ​ងារ​យើង​អោយ​ល្អ​។ ហើយ​បេក្ខភាព​ទៅ​ប្រកួត​សុទ្ធតែ​ល្អ​ដូច​គ្នា មិន​អាច​និយាយ​ថា យើង​អន់​នោះ​ទេ​។ ដាក់​ការ​យល់​ឃើញ​បែប​នេះ​ហើយ ទើប​ជម្រុញ​ទឹកចិត្ត​យើង អាច​ពុះពារ​ទៅ​មុខ​បាន​។

ជា​ការ​កត់សម្គាល់ វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​តាមដាន​ពី​សំណាក់​អ្នកគាំទ្រ​ខ្លាំង​ណាស់ គ្រប់​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ គឺ​សុទ្ធតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ រីឯ​អ្នក​មើល​ខ្លះ ក៏​ពិនិត្យ​មើល​គ្រប់​វិញ្ញាសា ដែល​ដាក់​ជូន​ដើម្បី​ចង់​ដឹង​ថា តើ​ស្រី​ស្អាត​រូប​ណា ឈ្លាសវៃ​យល់​ដឹង​ជាងគេ?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ