ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​វ័យ២៨​ឆ្នាំ! ចាន់ វឌ្ឍនាកា បង្ហាញ​ក្ដី​បំណង​មួយ ដឹង​ហើយ​​ចង់គាំង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​២០២២ កន្លង​ទៅ កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក ចាន់ វឌ្ឍនាកា គេសង្កេតឃើញ​

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​២០២២ កន្លង​ទៅ កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក ចាន់ វឌ្ឍនាកា គេសង្កេតឃើញ​នៅ​លើ​បណ្ដាញ​សង្គម ​មាន​​អ្នកគាំទ្រ និង​មិត្ត​រួម​អាជីព​ជា​ច្រើន​​នាក់​បាន​ជូនពរ​លោក បើ​ទោះ​​កីឡាកររូបនេះ​​មិន​បាន​បង្ហាញ​ពី​សកម្ម​ភាព​ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​២៨​ឆ្នាំ ដោយ​មាន​ផ្លុំ​ទៀន​​ធំដុំ ដូច​រាល់​ឆ្នាំ​ក្តី ។ ​ក្នុងនោះ ​កីឡាកររូបនេះ​​ក៏​បាន​បង្ហោះ​សារ​អរគុណ​ហ្វេ​ន​ៗ អរគុណ​អ្នក​ម្ដាយ និង​បង្ហាញ​ពី​ក្ដី​ប្រាថ្នា​ធំ​មួយ​ជា​សាធារណៈ​ផង​ដែរ ខណៈ​ដែល​ក្ដី​ប្រាថ្នា​របស់​​កីឡាកររូបនេះ​ គឺ​បាន​ដឹង​​ហើយ សុទ្ធតែ​ចង់​​គាំងគ្រប់​​គ្នា​។

ក្នុង​ចំណោម​អ្នក​ជូនពរ​​កីឡាកររូបនេះ​​ទាំង​អស់ គេ​ឃើញ​មាន​ម្ចាស់​គណនី​ជានា​រី​ក្មេង​ៗ​ច្រើន​នាក់​ជូនពរ​លោក ដោយ​អ្នកខ្លះ​មាន​ទាំង​​បង្ហោះ​រូប​ជាមួយ​លោក ដើម្បី​អបអ​រ​ថ្ងៃខួបកំណើត​​ដែល​រូប​លោក​គម្រប់​​អាយុ​​២៨​ឆ្នាំ​នោះ​ផង​។ អ្នកលេង​​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ជានា​រី​វ័យក្មេង​មួយ​រូប បាន​ជូនពរ​លោក​ថា​ «ជា​មុន​ដំបូង សូម​ជូនពរ​បងអោ​យ​រក​គ្រាប់​បាល់ អោយ​បាន​ច្រើន រីក​រាយ​ថ្ងៃកំណើត​របស់​កីឡាករ ក្លឹ​ប​បាល់ទាត់ ជម្រើសជាតិ កម្ពុជា ក៏​ដូច​ជា ក្លឹ​ប​បាល់ទាត់ បឹង​កេ​ត អែ​ហ្វ​ស៊ី​ កីឡាករ ខ្សែរ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា តើ​បងប្អូន​មាន​ពាក្យពេចន៍​ជូនពរ​អ្វីខ្លះ​សម្រាប់ កីឡាករ​យើង ក្នុង​ថ្ងៃ​ខួបកំណើត​នេះ​ទេ​…​?​ រី​ក​រាយ​ថ្ងៃ​ចាប់កំណើត ថ្ងៃ​ដ៏​មាន​តម្លៃ ថ្ងៃ​ដ៏​មាន​ន័យ ថ្ងៃ​ដែល​ឃើញ​ពិភពលោក​ទាំងមូល​របស់ បង វឌ្ឍនាកា ជាដំបូង​សូម​អរគុណ​លោកប៉ា និង​អ្នក​ម៉ាក់​របស់ បង វឌ្ឍនាកា ដែល​បាន​ផ្តល់​ពេលវេលា​ដ៏​មាន​តម្លៃ​មួយ​នេះ​មក​អោយ !​ហើយ​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​បង្ហាត់បង្រៀន បង វឌ្ឍនាកា កន្លង​មក!» ។

សារខាងលើនោះ​ក៏បានបន្ត​ថា «​ហើយ​មួយវិញទៀត​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​ប​ង្វិ​ក បាល់​ដែល​បាន​វឹក​ហាត់​ដល់ បង វឌ្ឍនាកា !
​ហើយ​ក៏​សូម​អរគុណ បង វឌ្ឍនាកា ដែល​ខំប្រឹង​ប្រែង ! ​រីក​រាយ​ថ្ងៃកំណើត​ណា បង វឌ្ឍនាកា ​សូ​ម​ជូនពរ បង វឌ្ឍនាកា អោយ​ជៀស​ផុត​ពី​ជម្ងឺ​ដ៏​កាច​សាហាវ​ផ្សេង​ៗ ​ទទួល​បាន គ្រាប់​បាល់​ច្រើន​ៗ​និង​ឈ្នះ​ៗ​គ្រប់ការ​ប្រកួត​» ។ ​ក្នុង​ចំណោម​សារ​ជូនពរ​ដ៏​វែង​អន្លាយ​នេះ ក៏​មាន​នារី​ផ្សេង​ទៀត​ជូនពរ​លោក ដោយសារ​បង្កប់ន័យ​ស៊ីជម្រៅ​ផ្សេង​ទៀត​ផង​ដែរ​។

ក្រឡេក​មក​មើល​លើ​ផេ​ក​ផ្លូវការ​របស់​កីឡាករ​រូប​នេះ​វិញ គឺ​លោក​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ម៉ាក់​ប៉ា ហើយ​បង្ហោះ​ពី​បំណងប្រាថ្នា​មួយ​នៅ​ក្នុងឆ្នាំនេះ​ថា «គុណ​ម៉ែ​ពុក​សម្រាប់​ថ្ងៃនេះ ខ្ញុំ​ដឹង​ថា​ថ្ងៃនេះ​កាលពី​28​ឆ្នាំ​មុន ម្ដាយ​បាន​ហូរ​ឈាម​ច្រើន​ដើម្បី​តែ​ម្នាក់​នេះ ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង​ដោយ​មិន​គិត អរគុណ​ប៉ា និង​ម៉ាក់​ដែល​មើលថែ​ខ្ញុំ​រហូត​ដល់​មាន​ថ្ងៃនេះ​ពិតជា​អរគុណ​ខ្លាំង​ណាស់ នឹង​ជា​ចុង​ក្រោយ​គ្មាន​អ្វី​ក្រៅពី​ការ​ជូនពរ​អោយ​(​ម៉ាក់​ប៉ា​)​ឆាប់​បានកូន​ប្រសារ​ទី​២» ​។

ជាមួយនឹង​ការ​បង្ហាញ​នូវ​ក្ដី​ប្រាថ្នា​​ខាងលើ​នេះ គេ​ឃើញ​មាន​អ្នក​ខំ​មិន​ មិន​តិច​ឡើយ ជូនពរ​អោយ​លោក​ឆាប់​រកបាន​នារី​ជាទី​ស្រលាញ់​ធ្វើ​ជា​កូនប្រសារ​ទី​២​របស់​ម៉ាក់​ប៉ា​លោក​ដូច​ការ​ប្រកាស បន្ទាប់​ពី​ម៉ាក់​ប៉ា​លោក ក៏​ទើបតែ​មានកូន​ប្រសារ​តែ​ម្នាក់​នៅ​ឡើយ ដោយនៅ​រង់ចាំ​លោក​មាន​ពិធី​មង្គលការ​ជា​បន្ត​។

ទន្ទឹម​នឹង​ការ​ជូនពរ ក៏​មាន​ហ្វេ​ន​ៗ​រាប់​មិន​អស់​ផង​ដែរ ដែល ចាន់ វឌ្ឍនាកា បែរជា​ជូនពរ​ខ្លួនឯង​អោយ​ឆាប់​មាន​ប្រពន្ធ ដោយ​អ្នក​ទាំងនោះ​បញ្ចេញមតិ​ថា បើ​មិនឃើញ​អាយ​ដល​ជូនពរ​ខ្លួនឯង​បែប​នឹង គឺ​ពិតជា​មិនដឹង​ឡើយ ព្រោះ​ផ្អែក​តាម​ស្ថានភាព​គ្រួសារ រូបរាង​សង្ហា និង​ផ្អែក​តាម​ប្រជាប្រិយភាព គឺ​មិន​សម​អោយ​​កីឡាកររូបនេះ​​ដល់​ថ្នាក់​ជូនពរ​ខ្លួនឯង​អោយ​ឆាប់​មាន​អ្នក​ស្រលាញ់​បែប​នេះ​ឡើយ គឺ​គួរតែ​មាន​នារី​ៗជា​ច្រើន​ដែល​ចង់​រៀប​ការ​ជាមួយ​​លោក​​។

បើ​ទោះ​សំ​ណេ​រសារ​ដែ​ល​​កីឡាកររូបនេះ​​បាន​បង្ហោះ គឺ​មិនដឹង​ថា​ លោក​សរសេរ​លេង ឬមែនទែន តែ​ជា​រឿយ​ៗ​លោក​តែងតែ​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក Single ដែល​ស្ទើរ​មិន​ជឿ​នោះ​ឡើយ​ថា លោក​ទាំង​សង្ហារ ទាំង​ល្បី និង​ជា​កូនប្រុស​ក្នុង​ត្រកូល​អ្នកមាន​ផង បែរជា​មាន​ពេល​នៅ Single ក្នុង​នាម​ជា​បុរស​មិន​មាន​ស្នេហា​។ អ្នកខ្លះ​ជឿ​ថា លោក​អាច​គ្រាន់តែ Drama លេងតែ​ប៉ុណ្ណោះ ព្រោះ​បើ​ទោះជា​លោក​បាន​បែកបាក់​ស្នេហ៍​ពី​អតីត​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី តែ​គេ​មិន​ជឿ​នោះ​ឡើយ​ថា​លោក​នៅ​ទំនេរ ដោយសារ​តែ​លោក​គឺជា​បុរស​សំបូរ​ស្នេហ៍​ម្នាក់​។ ប៉ុន្តែ​ការ​បង្ហោះ​សារ​ពី​បំណងប្រាថ្នា​របស់​លោក​នៅ​ថ្ងៃ​ខួបកំណើត ក៏​អាច​ថា​លោក​កំពុង​ចង់បាន​នារី​ណា​ម្នាក់​ធ្វើ​អនាគត ហើយ​នៅ​រក​មិន​ទាន់​ឃើញ​ពិតមែន​ផង​ដែរ​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ណាស់ សរសេ​សរសរ​បែប​លេងសើច​ថា អាណិត​អាយ​ដល​យើង​ណាស់ តោះ​ជូនពរ​អោយ​អាយ​ដល​យើង ឆាប់​មាន​ប្រពន្ធ​ម្នាក់​មួយ​មក​!! ទន្ទឹម​នឹង​ការ​ជូរ​ជន​ពរ​បែប​ត្រូវចិត្ត​នេះ ចាន់ វឌ្ឍនាកា ក៏​ឆ្លើយ​តប​នៅ​ក្នុង Comment ស្ទើរ​មិន​សល់​ម្នាក់ បង្ហាញ​នូវ​ការ​អរគុណ​ផង​ដែរ ដែល​ហាក់​ចង់​បង្ហាញ​ថា​លោក​ពិតជា​ចង់បាន​ភរិយា​មែន តែ​នៅ​រក​មិន​ទាន់​ឃើញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ