ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​កំពុង​ជំរុញ​ក​សិ​ទេសចរណ៍​ «បេះ​ផ្លែ​ឈើ​ហូប​នៅ​ចម្ការ​»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មៀន​ប៉ៃលិន​របស់​អ្នកស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជិត​នឹង​ដល់​ពេល​ប្រមូល​ផល​ហើយ ​។ ខុស​ពី​ខេត្ត​ប៉ៃលិន ដែល​មាន​ចម្ការ​ធំ​ៗ អ្នកទិញ​មួយ​គីឡូក្រាម ពីរ​គីឡូក្រាម…

រាជធានីភ្នំពេញ ៖ មៀន​ប៉ៃលិន​របស់​អ្នកស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជិត​នឹង​ដល់​ពេល​ប្រមូល​ផល​ហើយ ​។ ខុស​ពី​ខេត្ត​ប៉ៃលិន ដែល​មាន​ចម្ការ​ធំ​ៗ អ្នកទិញ​មួយ​គីឡូក្រាម ពីរ​គីឡូក្រាម ពិបាក​នឹង​ទិញ​ ។ នៅ​បន្ទាយស្រី​អ្នកទេសចរ​អាច​ចូល​ទៅ​ចម្ការ​អ្នកស្រី បេះ​មៀន​កសិករ​ដោយ​ខ្លួនឯង ។​ បេះ​ហើយ​ទទួលទាន​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តង និង​អាច​ឈប់​សម្រាក​ដើរ​កម្សាន្ត​ផ្លាស់​ប្តូរ​បរិ​កាស​ពិសេស​ទទួលយក​ជីវភាព​បែប​អ្នកចម្ការ​សម្រាប់​លម្ហែ​អារម្មណ៍​តែ​ម្តង ​។ នេះ​ជា​ប្រភេទ​ក​សិ​ទេសចរណ៍​ដែល​អាជ្ញាធរ​ស្រុក​នេះ​កំពុង​ជំរុញ​ ។

ការ​ជំរុញ​ក​សិ​ទេសចរណ៍​នៅ​បន្ទាយស្រី​នេះ អាជ្ញាធរ​គ្រោង​លើកទឹកចិត្ត​ឱ្យពលរដ្ឋ​ដាំ​រុក្ខជាតិ​ហូប​ផ្លែ​បានជា​ច្រើន​ប្រភេទទៀត ដូច​ជា​ទុ​រេន សាវម៉ាវ និង​ប្រភេទ​ក្រូច​តូច​ៗ​ជាដើម ​។ លោក ឃី​ម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រកាស​ឱ្យអ្នកទេសចរ​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​ចូលរួម​សកម្មភាព​ក​សិ​ទេសចរណ៍​នេះ ​។

នៅ​ពេល​មៀន​ប៉ៃលិន​ជិត​ដល់​ពេល​បេះ​នោះ លោក​អភិបាលស្រុក បាន​ប្រកាស​ថា «ចាំ​ទៅ​ទិញ​ដល់​ចម្ការ​ទាំងអស់​គ្នា​ទៀត​នៅ​ឆ្នាំ​នេះ ​។ បាន​ដើរ​លេង ដើរ​កាច់​ពី​ដើម​ដោយ​ខ្លួនឯង ហើយ​អាច​ហូប​ម៉ា​ចម្អែត​ហ្វ្រី​ទៀត រក​ឯណា​បាន​» ។

បើ​និយាយ​ពី​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​គេ​នឹង​នឹកឃើញ​ភ្លាម​ប្រាសាទបន្ទាយស្រី និង​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​មាននៅ​លើ​ទឹកដី​បុរាណ​នេះ បម្រើ​ឱ្យវិស័យ​ទេសចរណ៍វប្បធម៌ ដែល​អ្នកទេសចរ​លើ​ពិភពលោក​ចង់​មក​ឃើញ​ ។ ក៍ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩ ប្រមាណ​ ២​ ឆ្នាំ​មកនេះ វិស័យ​ទេសចរណ៍​នៅ​លើ​ទឹកដី​អង្គរ​សឹងតែ​ស្លាប់ ដែល​ធ្វើ​ឱ្យពលរដ្ឋ​រស់​អាស្រ័យ​នឹង​សេវា​ទេសចរណ៍​ជួប​ការ​លំបាក​ជា​ខ្លាំង​ ។

ការ​ជំរុញ​សកម្មភាព​ក​សិ​ទេសចរណ៍​ជា​ផ្នែក​សំខាន់​លើកកម្ពស់​ចំណូល​ពលរដ្ឋ​ និង​បង្កើន​លទ្ធ​ភា​ព​ដាំ​ដុះ​របស់​អ្នកស្រុក​ផង​ដែរ ​។
កន្លង​មក​មាន​វិស័យ​ឯកជន​មួយ​ចំនួនបាន​ជំរុញ​ឱ្យមានដំណើរ​ទេសចរណ៍​ក​សិទេសចរណ៍​នេះទៅ​កាន់​ខេត្តពោធិ៍សាត់ ដែល​សម្បូរ​រុក្ខា​ជាតិ​ហូប​ផ្លែ មាន​ក្រូចពោធិ៍សាត់ ម្នាស់ និង​ដំណាំ​ជា​ច្រើន​ទៀត ប៉ុន្តែ​គម្រោង​នោះ​មិនឃើញ​មាន​ភាព​រីក​ចម្រើន​ឡើយ​ ។ នៅ​ប្រទេស​ថៃ​ក​សិ​ទេសចរណ៍​នេះ​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ​ជាតិ ​និង​អន្តរជាតិ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ