ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​បោះបង្គោល​រំ​លោ.ភយ​ក​ដី​រដ្ឋ អភិបាលស្រុក​ប្រាប់​​មេឃុំ​ឱ្យ​ដក​ចេញ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ភួន ឈីម អភិបាលស្រុក​បាទី នៅ​ព្រឹក​ថ្ងៃទី២៥ មករា ឆ្នាំ២០២២ បាន​ប្រា​ប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យដឹ​ង​ថា…


ខេត្តតាកែវ ៖ លោក ភួន ឈីម អភិបាលស្រុក​បាទី នៅ​ព្រឹក​ថ្ងៃទី២៥ មករា ឆ្នាំ២០២២ បាន​ប្រា​ប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ
ដឹ​ង​ថា លោក​បាន​ប្រាប់​ទៅ​លោក​មេឃុំ​ត្នោត​ឲ្យ​ចាត់​វិធានការណ៍​ដក​បង្គោល​ថ្ម​ដែល​កំពុង​ត្រូវ​បាន​ដាំ​វាទទីយក​ដីលិចទឹក​របស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិឯកជន​នោះ​ហើយ ​។

លោក​អភិបាលស្រុក​បាទី​បាន​បញ្ជាក់​បន្ថែម​ថា លោក​បាន​បញ្ជា​ទៅ​លោក អ៊ុ​ក សំបូរ មេឃុំ​ត្នោត ចេញ​សេចក្តី​ជូនដំណឹង​ទៅ​ពលរដ្ឋ​ដែល​អាស្រ័យផល​ដីលិចទឹក​របស់​រដ្ឋ ត្រូវ​ដក​បង្គោល​ថ្ម​ដែល​បាន​ដាំ​វាទទី​យក​ដី​រដ្ឋ​នោះ​ចេញ​ដោយខ្លួនឯង​ឱ្យ​បាន​ឆាប់​បំផុត ពុំ​នោះ​ទេ រ​ដ្ឋ​បាល​ស្រុក​បាទី​និង​ទៅ​ដក​យក​បង្គោល​ថ្ម​ដែល​បាន​ដាំ​នោះ​មក​ទុក​នៅ​សាលាស្រុក​ទាំងអស់​ ។ ហើយរឿង​ដាំ​បង្គោល​វាទយក​ដីលិចទឹក​របស់​រដ្ឋ​នៅ​ចំណុច​ភូមិ​អញ្ចេ​ក ឃុំ​ត្នោត ស្រុក​បាទី​នេះ បើ​មាន​អ្នកមាន​លុយ​ ឬ​អ្នកធំ​ណា​នៅ​ពី​ក្រោយខ្នង​ក្នុង​ការ​គៀង​គរ​ទិញ​ពី​ប្រជាពលរដ្ឋ​នោះ និង​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់ ​។

សូម​បញ្ជាក់​ដែរ​ថា ដីលិចទឹក​របស់​រដ្ឋ​នៅ​ចំណុច​ខាងលើ​នេះ បើ​រដូវវស្សា​គឺជា​ផ្លូវទឹក​ដ៏​សំខាន់​ក្នុង​ការ​ជំ​លៀស​ទឹកជំនន់​ជន​លិច​រដូវប្រាំង គឺ​ពលរដ្ឋ​ព្រួស​ស្រូវ​ឬថែ​រក្សា​ស្មៅ​ដើម្បី​ច្រូតកាត់​ជា​ចំណីសត្វ​ចិញ្ចឹម ពុំ​មាន​ជា​កម្ម​សិទ្ធ​របស់​អ្នកណា​ឡើយ ដឹង​តែ​ម្យ៉ាង​ថា ​ជា​ដី​រដ្ឋ​ ។ ទើបតែ​មួយ​រយៈ​កន្លងមក​នេះ ​ស្រាប់តែ​ពួកគាត់​បានឃើញ​លោក​មេ​ភូមិ​អញ្ចេ​ក​ នាំ​ក្រុម​អ្នកមាន​លុយ​មក​បោះបង្គោល​ថ្ម​រាប់ពាន់​បង្គោល​ព័ទ្ធ​យក​រាប់​សិប​ហិកតា​ដោយ​គ្មាន​មូលហេតុ ហើយ​ពួកគាត់​បាន​ត្រឹមតែ​ឈ​មើល​គេ​ដាំ​បង្គោល​យក​ដី​រដ្ឋ​តែ​ប៉ុ​ណ្ណោះ ។

ព័ត៌មានបន្ថែម​មាន​ផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ