ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Watford ក្លាយជា​ក្រុម​ដំបូង​គេ​រដូវ​កាល​នេះ បណ្តេញ​​អ្នកចាត់ការ​ដល់​ទៅ​២​រូប

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Watford បាន​ប្រកាស​ការ​បណ្តេញ​លោក Claudio Ranieri ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Watford បាន​ប្រកាស​ការ​បណ្តេញ​លោក Claudio Ranieri ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​របស់​ខ្លួន បន្ទាប់​ពី​ដឹកនាំ​បាន​១៤​ប្រកួត​ពោល​គឺ​រយៈពេល​ជាង​៣​ខែ​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា លោក Ranieri ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ Watford កាលពី​ខែតុលា ឆ្នាំ​២០២១ ដើម្បី​ជំនួស​កៅអី​លោក Xisco Munoz ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ត្រូវ​ក្លិប​រហស្សនាម​ថា «​ឪម៉ាល់​» បណ្តេញ​ចេញពី​តំណែង​។ ប៉ុន្តែ​វត្តមាន​របស់​បុរស​ជនជាតិ​អ៊ី​តា​លី​វ័យ​៧០​ឆ្នាំ​រូប​នេះ មិន​អាច​ជួយ​ស្តារ​ក្រុម​ឱ្យ​ល្អ​ប្រសើរ​បាន​ទេ ខណៈ​បច្ចុប្បន្ន​ពួក​គេ​នៅ​ចំណាត់ថ្នាក់​ទី​១៩​មាន​១៤​ពិន្ទុ គម្លាត​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​បាត​តារាង Burnley​។

Watford ក្លាយជា​ក្រុម​ដំបូង​គេ​សម្រាប់​រដូវ​កាល ២០២១-២២ នៃ​ក្រប​ខណ្ឌ Premier League ដែល​បាន​បណ្តេញ​អ្នកចាត់ការ​ដល់​ទៅ​២​រូប​ត្រឹម​រយៈពេល​៤​ខែ​តែ​ប៉ុណ្ណោះ​៕

លោក Xisco Munoz និង​លោក Claudio Ranieri

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ