ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​ជិត​ផ្សារ​ដី​ហុយ​លក់​ទាប​ជាង​តម្លៃ​ទីផ្សារ ($250/m2)

7 ឆ្នាំ មុន

ក្នុង​អំឡុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ប៉ែក​ខាងជើង និង​ឈាង​ខាងលិច​រាជធានី​ភ្នំពេញ ហាក់​មាន​កំណើន​យ៉ាង​លឿន បើ​ប្រៀបធៀប​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​។ សាលា​រាជធានី​ភ្នំពេញ​

ក្នុង​អំឡុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ប៉ែក​ខាងជើង និង​ឈាង​ខាងលិច​រាជធានី​ភ្នំពេញ ហាក់​មាន​កំណើន​យ៉ាង​លឿន បើ​ប្រៀបធៀប​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​។ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​នូវ​គម្រោង​ជា​ច្រើន​ដូច​ជា ការ​អភិវឌ្ឍន៍​មហាវិថី​ហាណូយ និង​ផ្លូវ​ទំនប់​កប់​ស្រូវ​, ការ​ក្រាល​ផ្លូវ​បេតុង ដាក់​ប្រព័ន្ធ​លូ ទឹក​ស្អាត និង​អគ្គិសនី​ខ្វាត់ខ្វែង​ក្នុង​តំបន់​។

ដោយ​យល់​ច្បាស់​ពី​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល សហគ្រិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​វិនិយោគ​លើ​គម្រោង​ធំ​ៗ​មួយ​ចំនួន​ដូច​ជា ផ្សារ​ទំនើប AEON ទី​2 ជិត Camko City, ផ្សារ​ទំនើប Parkson ទី​2 ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, បុរី​, ផ្ទះល្វែង​, ផ្សារ ។​ល​។ ជាមួយនឹង​សកម្មភាព​សេដ្ឋកិច្ច​ទាំងនេះ តម្លៃ​អចលនទ្រព្យ​ក្នុង​ក៏​មានការ​ឡើងថ្លៃ​យ៉ាង​លឿន​ផង​ដែរ​។

ប៉ុន្តែ​ស្រប​ពេល​នឹង​ការ​រីក​លូតលាស់​នេះ ដី​មួយ​កន្លែង​កំពុង​ដាក់​លក់​ដោយ​ម្ចាស់​ផ្ទាល់​ក្នុង​តម្លៃ​សមរម្យ​បំផុត ។

-​មាន​ប្លង់​រឹង (​មិន​ជាប់​បន្ទុក​អ្វី​ទាំងអស់​)
-​ទំហំ 24m x 56m
-​ទំហំ​សរុប 1,419 m2 (​ទំហំ​ក្នុង​ប្លង់​រឹង​)
-​មាន​របង​បេតុង​ស្រាប់
-​តម្លៃ $250 / m2 (​អាច​ច​ចារ​បាន​)

សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 081 885 886