ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​​ថៃ២គ្រឿង​ ហោះ​រំលោ.ភ.​ឆ្លង​​ដែន​​​អា​កា​ស​​​លើទឹក​​​ដី​​កម្ពុជា​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មានជ័យ ៖ នៅ​វេលា​ម៉ោ​ង០៣និង២២នាទី​រសៀលថ្ងៃទី២៤ ​មករា ឆ្នាំ២០២២ មាន​ឧទ្ធម្ភាគចក្រ​តម្រួត​ការពារ​ព្រំដែ​ន​​ថៃ (ឆ​តដ) លេខ១២៥ចំនួន០២គ្រឿងបាន​ហោះ​ឆ្លង​ចូលក្នុង​ទឹកដី​ខ្មែរ ជម្រៅ​ប្រហែល២០០ម៉ែត្រ កម្ពស់​ប្រហែល៤០០ម៉ែត្រ…


ខេត្តបន្ទាយ​មានជ័យ ៖ នៅ​វេលា​ម៉ោ​ង០៣និង២២នាទី​រសៀលថ្ងៃទី២៤ ​មករា ឆ្នាំ២០២២ មាន​ឧទ្ធម្ភាគចក្រ​តម្រួត​ការពារ​ព្រំដែ​ន​​ថៃ (ឆ​តដ) លេខ១២៥ចំនួន០២គ្រឿងបាន​ហោះ​ឆ្លង​ចូលក្នុង​ទឹកដី​ខ្មែរ ជម្រៅ​ប្រហែល២០០ម៉ែត្រ កម្ពស់​ប្រហែល៤០០ម៉ែត្រ ត្រង់​ចំណុច​គោលដៅ​ចាន់​គីរី ក្នុង​ភួនុ​សាស្ត្រ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។

តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៍​ឯក សួង សៅ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែ​ន​គោក​លេ​ខ៨១៥បាន​ឲ្យដឹង​ថា ដំបូង​​​​នៅ​វេលា​ម៉ោង០៣និង១០នាទីរសៀល​ថ្ងៃទី២៤ មករា ឆ្នាំ២០២២ មាន​ឧទ្ធម្ភាគចក្រ​តម្រួត​ការពារ​ព្រំ​ដែន​ថៃ (ឆ​តដ)​លេខ១២៥​ចំនួន​០២គ្រឿង បាន​ហោះ​មក​ចុះចត​ក្នុងទឹក​ដី​ថៃ ក្នុង​ភូមិ​ថាប់​ភិ​ក ឃុំ​ថាប់​ភិក ស្រុក​អារញ្ញ ចម្ងាយ​ពី​ព្រំ​ដែន​កម្ពុជា-ថៃ​ប្រហែល​៥០០ម៉ែត្រ ទល់នឹង​មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំបក់ ស្ថិត​ក្នុង​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​។

លោ​ក​វ​រ​សេនីយ៍​ឯក សួង សៅ បាន​បញ្ជាក់​ថា​ បន្ទាប់មក​នៅ​វេលា​ម៉ោង០៣និង២២នាទី​រសៀល ថ្ងៃ​ដដែល​ឧទ្ធម្ភាគចក្រ​របស់​​តម្រួត​ការពារ​ព្រំដែន​ថៃ (ឆ​តដ)លេខ១២៥ទាំង០២គ្រឿង​នោះ បាន​ហោះ​ធ្វើការ​ត្រួតពិនិត្យ​តាម​ព្រំដែន ​ក្នុង​នោះ​មាន​០១គ្រឿង បាន​ហោះ​ឆ្លង​ចូលក្នុង​ទឹកដី​ខ្មែរ ត្រង់​ចំណុច​គោលដៅ​ចាន់​គីរី ក្នុង​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង​ក្នុង​ជម្រៅ​ប្រហែល២០០ម៉ែត្រ កម្ពស់​ប្រហែល៤០០ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​គោលដៅ​ដើម​ខ្នុរ ក្នុង​សាស្ត្រភូមិ​ជ្រៃ ឃុំ​បឹងបេង​ បាន​ចម្ងាយ​ប្រហែល ២គីឡូម៉ែត្រ ទើប​បត់​ចូលក្នុង​ទឹកដី​ថៃ​វិញ ។

មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​លេ​ខ៨១៥ បាន​បញ្ជាក់​បន្ថែម​ថា ក្រោយពី​មានការ​ហោះ​រំលោភ​ឆ្លងដែន​អាកាស​នេះ តាម​ការ​ទំនាក់ទំនង​សួរនាំ​របស់​លោ​ក​វ​សេនីយ៍​ត្រី ប៊ុ​ន គុន នាយ​ប៉ុស្តិ៍​ចំបក់ ទៅ​មេបញ្ជាការ​តម្រួត​ព្រំដែន​លេខ១២៥ ដែល​ឈរជើង​ប្រចាំ​ការ​ទល់មុខ គឺជា​ឧទ្ធម្ភាគចក្រ​តម្រួត​ព្រំដែន​ថៃ ។​ ជាមួយគ្នា​នោះ លោក​មេបញ្ជាការ​តម្រួត​ការពារ​ព្រំដែន(ឆ​តដ)លេខ​១២៥ ក៏បាន​ធ្វើការ​សុំទោ​សដែល​បាន​ហោះហើរ​ជ្រុលជ្រួសចូលក្នុង​ទឹកដី​កម្ពុជា​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ