ប្រកាស​តំណែង ប្រធាន​មន្ទីរ​សាធារណការ


ខេត្តរតនគិរី ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ក្រោម​អធិបតីភាព លោក សួន រចនា រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​លោក ថង សា​វុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។

អតីត​អនុប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ប៊ូ​លី​ន ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ខេត្តរតនគិរី​ថ្មី​ជា​ផ្លូវការ​ជំនួស​លោក សូ សំណាង​។ ចំណែកឯ​លោក សូ​សំណាង អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​មុខ​តំណែង​ថ្មី​ជា​អធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​វិញ​៕

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ