ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និ​ច ទ្រាំ​លែង​បាន​ចេញ​មុខការ​ពារ​ស្រី​ស្អាត ជី​មមី ព្រោះតែ​រឿង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ចេញ​មុខ​លើកទឹកចិត្ត និង​ការពារ​នាង ជី​មមី ដែល​ត្រូវ​បាន​មហាជន​មួយ​ចំនួន​រិះគន់​ទៅ​លើ​រូបភាព​នាង​ដែល​ស្លៀក​ឈុត​បុរាណ​នា​ពេល​ទៅ​លេង​សមុទ្រ​។ ពួក​គេ​បាន​ចាត់​ទុក​អ្វី​ដែល​ស្រី​ស្អាត ជី​មមី បង្ហាញ​នេះ ជា​ទ​ង្វើ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ចេញ​មុខ​លើកទឹកចិត្ត និង​ការពារ​នាង ជី​មមី ដែល​ត្រូវ​បាន​មហាជន​មួយ​ចំនួន​រិះគន់​ទៅ​លើ​រូបភាព​នាង​ដែល​ស្លៀក​ឈុត​បុរាណ​នា​ពេល​ទៅ​លេង​សមុទ្រ​។ ពួក​គេ​បាន​ចាត់​ទុក​អ្វី​ដែល​ស្រី​ស្អាត ជី​មមី បង្ហាញ​នេះ ជា​ទ​ង្វើ​ខុសឆ្គង ត្បិត​សម្លៀក​បំពាក់​របស់​នាង គឺ​មិន​ត្រូវ​នឹង​ទិដ្ឋភាព​នៅ​មាត់សមុទ្រ​នោះ​ឡើយ ខណៈ​ពេល​ពួក​គេ​គិត​ថា ជី​មមី មិន​ចេះ​បែងចែក​កាលៈទេសៈ​នៃ​ការ​ស្លៀកពាក់​។

យ៉ាងណា​ក្តី ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​នេះ ត្រូ​វបាន​តារា​សម្តែង​នាង ដួង ម៉ា​និ​ច ចេញ​មុខការ​ពារ និង​បាន​វាយបក​ដោយ​ពាក្យ​សម្តី​ទៅ​លើ​អ្នក​រិះគន់​ទាំង​អស់នោះ​វិញ​យ៉ាង​ចាស់ដៃ​។

បើ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​បង្ហោះ​សារ​ថា កុំ​គិត​ច្រើន​ពេក​អី​ណា កូន Jimmy Meng ម៉ា​ក់និច នៅ​ជាមួយ​កូន​ណា ។ នាង​ថា ព្រោះតែ​ស្រលាញ់ ទើប​យើង​ស្លៀកពាក់ មិន​ថា​កន្លែង​ការងារ ឬ​ទីណា​ក៏​ដោយ អ្នកឯង​កុំ​ពូកែ​ទើស​គេ​ពេក ឈប់​បាន​ឈប់​ទៅ មុន​នឹង​និយាយ​អោយ​គេ ធ្វើ​ខ្លួនឯង​អោយ​ល្អ​សិន​ទៅ​។

ដោយឡែក​សម្រាប់​ស្រី​ស្អាត ជី​មមី វិញ ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​នាង​តាម​រយៈ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ពិសោធន៍​​ហើយ​ៗ ពពួក​ដែល​ស្អប់​អ្នក នឹង​ច្រណែន​អ្នក ទោះ​អ្នក​ធ្វើ​អ្វី​ក៏​នៅ​តែ​មិន​ត្រូវ​សម្រាប់​វា​, ព្រោះ​ពួក​ហ្នឹង និង​ពេល​ខ្លះ​វា​បិទ​ភ្នែក​បិទ​ខួរ ហា​តែ​មាត់​ទេ​, វា​អត់​គិត​ហេតុផល​អី​ទាំងអស់ វា​គិតតែ​ហាមាត់​ជំទាស់ ។ ហើយ​ពួក​អស់ហ្នឹង ភាគច្រើន​គឺ​វា​នៅ​ផ្នែក​បាត​ក្រោម​ៗ​នៃ​សង្គម ។ ពពួក​អស់នោះ មាន​ចេតនា​អាក្រក់ ចង់​តែ​ទាញ​អ្នក​ទម្លាក់​ឱ្យទៅ​ដល់​លំដាប់​ពួក​វា ។

នាង​បញ្ជាក់​ថា មនុស្ស​ដែល​ស្រលាញ់​អ្នក ពេល​ខ្លះ​ទោះ​អ្នក​ធ្វើ​មិន​ត្រូវ ក៏​គាត់​នៅ​តែ​ព្យាយាម​ស្វែងរក​ពាក្យ​និយាយ​ណែនាំ​អ្នក ព្យាយាម​យល់​ពី​ហេតុផល​របស់​អ្នក ថ្នាក់ថ្នម​កាយវិការ និង​ពាក្យ​សំដី​ដើម្បី​ឲ្យ​អ្នក​យល់​ពី​ចិត្តគំនិត​របស់​គាត់​។ មនុស្ស​បែប​នោះ​មាន​ចេតនា​ល្អ , មនុស្ស​បែប​នោះ​មានការ​ចេះ​ដឹង​ខ្ពស់​, ភាគច្រើន​មនុស្ស​បែប​នោះ​តែងតែ​ដឹង​ពី​របៀបរបប​ជា​និច្ច ហើយ​មានចិត្ត​ចង់​ណែនាំ​អ្នក​អោយ​ដើរ​ក្នុង​ផ្លូវ​ល្អ​។

នាង​ថា បែងចែក​ឲ្យ​ដាច់​ថា អ្នក​ជ្រើសរើស​ធ្វើ​តាម​អ្នក​ណា បុគ្គល​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់ , នឹង​ពពួក​បាត​ក្រោម​ហាមាត់ បិទ​ភ្នែក​បិទ​ខួរ លក់​កា​រ៉េ​ម​ក្នុង​អណ្ដូង មិន​យល់​ពី​ការ​ចូល​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ