ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 នឹង​មាន​ទំហំ​ចាប់ពី 32GB ឡើង​ទៅ

7 ឆ្នាំ មុន

រយៈពេល​ជាង​១​ខែ​ទៀត ក្រុមហ៊ុន​Apple នឹង​ប្រកាស iPhone 7 នៅ​ខែកញ្ញា ខណៈ​ពេល​នេះ​អតិថិជន​របស់​ក្រុមហ៊ុន​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ។ កាសែត​អា​មេ​រិ​ក Wall Street Journal (WSJ)

រយៈពេល​ជាង​១​ខែ​ទៀត ក្រុមហ៊ុន​Apple នឹង​ប្រកាស iPhone 7 នៅ​ខែកញ្ញា ខណៈ​ពេល​នេះ​អតិថិជន​របស់​ក្រុមហ៊ុន​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ។ កាសែត​អា​មេ​រិ​ក Wall Street Journal (WSJ) ដែល​ទទួល​បាន​ព័ត៌មាន​ពី​បុគ្គល​ពាក់ព័ន្ធ​គ្រោងការ​ផលិត iPhone ជំនាន់​ក្រោយ​ឱ្យ​ដឹង​ថា iPhone 7 នឹង​មាន​ទំហំ​ម៉ាស៊ីន​ចាន់​ពី​៣២GB ឡើង​ទៅ ។ ទន្ទឹម​គ្នា​នេះ​ដែរ iPhone 7 នឹង​ធ្វើ​កាន់តែ​ប្រសើរ​ឡើង​លើ​មុខងារ​កាមេរ៉ា​ដើម្បី​បង្កើន​គុណភាព​រូបថត ។

មក​ដល់​នឹង​ពេល​នេះ​ក្រុមហ៊ុន Apple មិន​បាន​បញ្ចេញ​ព័ត៌មាន​របស់ iPhone 7 ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​និយម​ប្រើប្រាស់ iPhone នៅឡើយ​ទេ តែ​ព័ត៌មាន​ចចាមអារ៉ាម​បាន​បង្ហាញ​លើ​គេហទំព័រ​បរទេស​យ៉ាង​ព្រោងព្រាត​ដោយ​អះអាង​ថា iPhone 7 គ្មាន​រន្ធ​កាស Headphone Jack, បញ្ចូល​ថ្ម​ឥត​ប្រើ​ខ្សែ និង​ព័ត៌មាន​ចចាមអារ៉ាម​ផ្សេង​ទៀត៕