ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​បាត់​ពី​ផ្ទះ​7​ឆ្នាំ​ពេល​ត្រឡប់​វិញ​ឃើញ​ផ្នូរ​សព​របស់​ខ្លួន

7 ឆ្នាំ មុន

សារព័ត៌មាន​«Net East» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ម៉ា ជី​សៀង អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន មាន​ជំងឺសរសៃប្រសាទ​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ក្នុងភូមិ​ថា​ន​ជៀ​លុង ខេត្ត Hunan ។

សារព័ត៌មាន​«Net East» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ម៉ា ជី​សៀង អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន មាន​ជំងឺសរសៃប្រសាទ​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ក្នុងភូមិ​ថា​ន​ជៀ​លុង ខេត្ត Hunan  ។ បុរស​នេះ​បាន​ចាកចេញ​បាត់​ពី​ផ្ទះ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ស្រាប់តែ​ឃើញ​ផ្នូរ​របស់​ខ្លួន ។ ក្រុម​គ្រួ​សារបាន​ប្រកាស​ថា ម៉ា ជី​សៀង ស្លាប់​នៅ​ឆ្នាំ​២០១២ ព្រោះ​បាត់​ខ្លួន​តាំងពី​ឆ្នាំ​២០០៩​មក ។

ក្រោយ​ពេល​បាត់​ខ្លួន​ក្រុម​គ្រួ​សារបាន​ដើរ​រក​អស់​រយៈពេល​ច្រើន​ឆ្នាំ និង​បាន​ទទួល​ទូរស័ព្ទ​ពី​ប៉ូលិស​នៅ​ស្រុក​ហ៊ើ​ង​សាន ក្នុង​ឆ្នាំ​២០០៩​ថា ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​រថយន្ត​បុក​ស្លាប់ ទើប​សន្និដ្ឋាន​ថា​ជា​ម៉ា ជី​សៀង ។ ប៉ូលិស​បាន​ធ្វើ​កោសល្យវិច័យ​សព ហើយ​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​ថា មាន​លក្ខណៈ​ដូច​បងប្រុស​របស់​លោក​ម៉ា ជី​សៀង​ឬ​អត់​ទេ ? ប៉ុន្តែ​ក្រុម​គ្រួសារ​ដែល​ព្យាយាម​តាម​រក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បាន​យល់ព្រម​ទទួល​សព​យក​ធ្វើបុណ្យ​ដោយ​គិត​ថា ជា​សព​លោក​ម៉ា ជី​សៀង។  លើស​ពី​នេះ​ពួក​គេ​បាន​រៀប​ផ្នូរ​សព​យ៉ាង​ល្អ ឧទ្ទិស​ឱ្យ​វិញ្ញាណក្ខន្ធ​ម៉ា ជី​សៀង បាន​ទៅ​កាន់​សុគតិភព ហើយ​ការ​ស្វែង​រកបាន​បញ្ចប់​ត្រឹម​ខែកុម្ភៈ ២០០៩ ។ ផ្ទុយ​ទៅ​វិញ លោក​ម៉ា ជី​សៀង បាន​ទៅ​បម្រើ​ការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​មួយ ដោយ​គ្មាន​ប្រាក់​ឈ្នួល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​គេ​បាន​ទទួល​បារី​ក្នុង​មួយ​ថ្ងៃ​៦​ដើម​ជំនួស​វិញ ។ ក្រោយមក​ថៅកែ​ឡឥដ្ឋ​នាំ​ម៉ា ជី​សៀង ទៅ​ទុក​ចោល​ឱ្យ​ដើរ​តែលតោល​នៅ​តាម​ដងផ្លូវ ហើយ​ត្រូវ​ប៉ូលិស​ប្រទះ​ឃើញ​ក៏​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​ម៉ា ជី​សៀង លុតជង្គង់​នៅ​ខាង​មុខ​ផ្នូរ​របស់​ខ្លួន ។

ក្រុម​គ្រួ​សារបាន​យក​ឆ្អឹង​នៅ​ក្នុង​ផ្នូរ​ទៅ​ពិសោធន៍​ជា​ថ្មី​ម្តងទៀត ដើម្បី​រក​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​អនាមិក​នោះ ៕