ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣ប្រភេទ ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយមិនដឹងខ្លួន

2 ឆ្នាំ មុន

ជាការពិតណាស់ ការទទួលទានអាហារគ្រប់មុខឱ្យមានតុល្យភាព ធ្វើឱ្យមានសុខភាពល្អ និង ប្រព័ន្ធភាពស៊ាំខ្លាំងក្លា តែការទទួលទានអាហារមួយចំនួនច្រើនពេក ធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពចុះខ្សោយ និង អាចបង្កជាជំងឺផ្សេងៗ។ ថ្ងៃនេះ…

ជាការពិតណាស់ ការទទួលទានអាហារគ្រប់មុខឱ្យមានតុល្យភាព ធ្វើឱ្យមានសុខភាពល្អ និង ប្រព័ន្ធភាពស៊ាំខ្លាំងក្លា តែការទទួលទានអាហារមួយចំនួនច្រើនពេក ធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពចុះខ្សោយ និង អាចបង្កជាជំងឺផ្សេងៗ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាហារទាំងនោះ ហើយត្រូវជៀសវាងពីវា ប្រសិនបើចង់ឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ។

១. អាហារសំបូរជាតិស្ករចម្រាញ់ (ស្ករស)

អាហារដែលមានជាតិស្ករចម្រាញ់ បង្កើនប្រូតេអ៊ីនរលាកនៅក្នុងខ្លួនរបស់អ្នក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារប្រព័ន្ធភាពស៊ាំរបស់អ្នក។ នេះកើតមានជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម ដោយសារពួកគេអាចមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់យូរជាងអ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមធម្មតា។ លើសពីនេះ អាហារដែលមានជាតិស្ករសខ្ពស់ ត្រូវបានគេបង្ហាញថា បង្កើនភាពងាយនឹងកើតមានជំងឺមួយចំនួន ដូចជាជំងឺរលាកសន្លាក់ជាដើម។

២. អាហារសំបូរជាតិអំបិល

របបអាហារដែលមានជាតិអំបិល ឬជាតិប្រៃខ្ពស់ បង្កើនហានិភ័យនៃជំងឺប្រព័ន្ធភាពស៊ាំវាយប្រហាររាងកាយខ្លួនឯង ឬ អូតូអ៊ុយមីន និងអាចបង្កឱ្យមានការរលាកជាលិកា។ វាជាការពិតណាស់ដែលថា ដំឡូងបារាំងនិងភីហ្សា អាចបន្ថយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយអ្នក។ ការ​ទទួលទាន​អំបិល​ច្រើន ​ក៏​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ធ្វើ​ឱ្យ​អ្នកដែលមានបញ្ហាជំងឺប្រព័ន្ធភាពស៊ាំវាយប្រហាររាងកាយខ្លួនឯង ឈានទៅរកភាពធ្ងន់ធ្ងរ។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យប្រព័ន្ធការពាររបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺប្រកបដោយប្រសិទ្ធភាព យកល្អគួរតែកាត់បន្ថយការទទួលទានអំបិល។

៣. អាហារដែលមានសារធាតុរក្សាទុក

អាហារដែលភាគច្រើនជាអាហារកែច្នៃ ច្រើនតែមានសារធាតុបន្ថែម ដើម្បីទុកឱ្យបានយូរ។ សារធាតុទាំងនេះមួយចំនួនអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ ជាឧទាហរណ៍ សារធាតុរក្សាទុកមួយចំនួន ដែលត្រូវបានបន្ថែមទៅក្នុងអាហារ អាចបណ្តាលឱ្យរលាកក្នុងរាងកាយ និង ធ្វើឱ្យប៉ះពាល់ដល់ពោះវៀនរបស់អ្នក។ ដូច្នេះ​តើ​អ្នក​ស្គាល់​អាហារ​ដែល​មាន​សារធាតុ​រក្សាទុក​ទាំងនេះ​ដោយ​របៀបណា? អ្នកអាចពិនិត្យមើលធាតុផ្សំរបស់អាហារដែលអ្នកទទួលទាន នៅកន្លែងដែលគេបរិយាយលើកញ្ចប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ