ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន អ្នកឆ្លងដែន! យុវជនម្នាក់ ឆ្លងចូលទឹកដីថៃ ប៉ះដែកបំពង់ទីប ផ្ទុះ របួសដៃស្ដាំ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ បានប្រទះឃើញដែកបំពង់ទីប ដោយពុំដឹងថា ជាអ្វី ក៏លូកដៃចាប់ ​បណ្ដាល​ឲ្យ​ផ្ទុះរបួសដៃស្ដាំ។ ហេតុការណ៍នេះ បាន​កើតឡើង នៅវេលាម៉ោង ៩ព្រឹក…

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ បានប្រទះឃើញដែកបំពង់ទីប ដោយពុំដឹងថា ជាអ្វី ក៏លូកដៃចាប់ ​បណ្ដាល​ឲ្យ​ផ្ទុះរបួសដៃស្ដាំ។ ហេតុការណ៍នេះ បាន​កើតឡើង នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភព​ព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះ ឈ្មោះ ស៊ីន រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរឃ្វាល​សត្វពពែ ដោយឆ្លងចូលទឹកដីថៃ ពេលដើរឃ្វាល ដល់ចំណុចជិតជិតស្ពាន ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញ​ដែកបំពង់ទីប ដោយពុំចាប់អារម្មណ៍ថា មានអ្វីនោះទេ ក៏លូកដៃចាប់​ បណ្ដាលឲ្យផ្ទុះរបួសម្រាមដៃស្ដាំ​។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ