ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​នី​ចក្រ​វា​ឡ​កម្ពុជា​៤​រដូវ​កាល​ប៉ះ​គ្នា ផ្តើមនិយាយ​ការ​ចែករំលែក​រឿងរ៉ាវ​ផ្អើល​ផ្សារ​ទំនើប

2 ឆ្នាំ មុន
  • ភ្នំពេញ

បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ដ៏​មាន​សម្រស់​ជា​ម្ចាស់​មកុដ​ចំនួន​៤​រូប តាំងពី​ឆ្នាំ​២០១៨, ២០១៩, ២០២០ និង​ឆ្នាំ​២០២១ បាន​រៀបចំ​អោយ​មានការ​ជួបជុំ​គ្នា តទល់​ចែករំលែក រឿងរ៉ាវ​ដែល​ខ្លួន​មាន​រៀង​ៗ​ខ្លួន​ជុំវិញ​ប្រវត្តិ​ប្រកួត​

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ដ៏​មាន​សម្រស់​ជា​ម្ចាស់​មកុដ​ចំនួន​៤​រូប តាំងពី​ឆ្នាំ​២០១៨, ២០១៩, ២០២០ និង​ឆ្នាំ​២០២១ បាន​រៀបចំ​អោយ​មានការ​ជួបជុំ​គ្នា តទល់​ចែករំលែក រឿងរ៉ាវ​ដែល​ខ្លួន​មាន​រៀង​ៗ​ខ្លួន​ជុំវិញ​ប្រវត្តិ​ប្រកួត​។ អ្នក​ទាំង​៤​រូប​នេះ បាន​ញ៉ាំង​កម្មវិធី​អោយ​រឹត តែ​ចាប់អារម្មណ៍ ព្រោះ​ឃើញ​មាន​វត្តមាន​ភ្ញៀវ និង​ហ្វេ​ន​ៗ​ជា​ច្រើន​មក​ចូលរួម​យ៉ាង​កុះករ​ធ្វើ​អោយ​ផ្អើល​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២​មុន​នេះ​។

កញ្ញាឯក​ទាំង​៤​រូប​នេះ សុទ្ធតែ​ស្លៀក​រ៉ូ​ប​ខ្មៅ រំលេច​គ្រឿង​ពេជ្រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ខ្លះ​៥​ឬ​៦​ម៉ឺន​ដុល្លារ​ឡើង​ក្បែរ​ខ្ទង់​១០​ម៉ឺន​ដុល្លារ​។ ការ​ប្រារព្ធ​នេះ ដើម្បី​អោយ​ស្រី​ស្អាត​ទាំង​៤​ដួង​នេះ បកស្រាយ និង​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ក្នុង​ការ​មក​ប្រឡង​តាំង​ពី​ក្នុងស្រុក​រហូត​ឡើង​ដល់​ប្រទេស​ក្រៅ​។ គោលបំណង​ចែក​ចំណេះដឹង និង​មេរៀន​អោយ​យុវតី​រលក​ក្រោយ ចាប់​យក និង​មានការ​តាំងចិត្ត​ត្រៀម​ចិត្ត​អោយ​ខ្លាំង​ថែម​ទៀត សម្រាប់​មុខមាត់​ប្រទេស​ជាតិ​។

កញ្ញា រឿ​ន ណាត ដែល​កាន់តែ​ស្អាត​ជាង​មុន បាន​លើកយក​ចំណុច​សំខាន់​ៗ​មក​និយាយ​ថា រឿង​សំខាន់​ការ​ប្រើប្រាស់​ភាសា​អង់​គ្លេស ត្រូវការ​ជា​ចាំបាច់​។ ត្រូវ​យល់​ពី​គោលបំណង​កម្មវិធី អាកប្បកិរិយា ការ​និយាយ​ស្តី​។ លើស​ពី​នេះ ក្នុង​នាម​ជា​ម្ចាស់​មកុដ ត្រូវ​មាន​ភារៈ​ខ្ពស់​សម្រាប់ ការ​ចេះ​រៀបចំ​ខ្លួន​អោយ​ល្អ ពេល​ឡើង​ទៅ​ប្រឡង​លើ​ឆាក​អន្តរជាតិ​។ ចំណុច​នេះ កាន់តែ​ធ្វើ​អោយ​នាង​រឹង​មាំ​ពេល​ធ្វើ​ដំណើរ​តែឯង យើង​ក៏​ខំ​តាំង​ជំហរ​អោយ​ខ្លាំង​។

កញ្ញា​ញញឹម​ស្រស់ សំអាង អេ​លី​ណា ម្ចាស់​មកុដ​ឆ្នាំ​២០១៩ ក៏​បាន​និយាយ​ថា មោទនភាព​បំផុត បាន​យក​ឈុត​តំណាង​ជាតិ​យក​ទៅ​អោយ​ពិភពលោក​ស្គាល់ ។ ពិសេស​គ្រា​នាង​ធ្វើ​ដំណើរ​ប្រកួត​នៅ​សហរដ្ឋអាមេរិក ឆ្ងាយ​ផ្ទះ ឆ្ងាយ​បងប្អូន​។ ប្រការ​សំខាន់​យើង​មិន​ចុះចាញ់​ហើយ​តតាំង​យ៉ាងណា​ធ្វើ​អោយ​បាន​។

កញ្ញា​រ៉េ​ត សារី​តា គ្រង​មកុដ​ឆ្នាំ​២០២០ និយាយ​ថា អ្វី​ដែល​នាង​ចង​ចាំ​ការ​ចេញដំណើរ​ទៅ ប្រកួត​នៅ​អា​មេ​រិ​ក មាន​អ្នក​ជូន​ដំណើរ​៤​នាក់​គត់​។ លុះដល់​នៅ​ស្រុក​គេ យើង​ត្រូវ​ហ្វឹកហាត់​ការងារ​ផ្សេង​ៗ​អោយ​ដិត​ដល់​។ ពិសេស​ផ្នែក​រាំ នាង​ខំ​ហាត់​រាំ​ណាស់ ហើយ​តូច​ល្អិត​ជាងគេ ធ្វើ​អោយ​ប្រទេស​ខ្លះ​សរសើរ​យើង​។ ចាញ់​ធ្លាក់ មិន​បាន​ចូល​ថប សំខាន់​យើង​ធ្វើ​ការងារ​យើង​អោយ​ល្អ​។ បេក្ខភាព​ទៅ​ប្រកួត​សុទ្ធតែ​ល្អ​ដូច​គ្នា មិន​អាច​និយាយ​ថា យើង​អន់​នោះ​ទេ​។

រីឯ​កញ្ញា ងិ​ន ម៉ា​រី​ឌី ម្ចាស់​មកុដ​ចក្រ​វា​ឡ​២០២១ បាន​លើក​ឡើង​ថា ការ​ចង​ចាំ​របស់​នាង គឺ​ស្លៀក​ឈុត​តំណាង​ជាតិ មាន​ពេល​៣​នាទី​រៀបចំ​អោយ​លឿន ព្រោះ​ត្រូវ​ចូលខ្លួន​តាម​លំដាប់​តួអក្សរ​។ កាន់តែ​ភ័យ នៅ​ពេល​ធ្លាក់ របស់​តុបតែង​ពី​ខ្លួន នាង​ប្រាកដជា​ត្រូវ​បងប្អូន​ក្នុង​ប្រទេស បន្ទោស​។ ប៉ុន្តែ​បែរជា​មានការ​លើកទឹកចិត្ត​វិញ រឹតតែ​ធ្វើ​អោយ​នាង​មាន​កម្លាំងចិត្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ