ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អូ​មី​ក្រុង​» ឆ្លង​ក្នុង​សហគមន៍​កើន​ដល់១៨៩​នាក់ ក្រោយ​រក​ឃើញ​ថ្មី​បន្ថែម២១ករណី​កាលពី​ម្សិលមិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ​មក​រា​ ឆ្នាំ​២០២២ ​ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី 26 នាក់​ទៀត (​អូ​មី​

រា​ធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ​មក​រា​ ឆ្នាំ​២០២២ ​ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី 26 នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ជា​សះស្បើយ 18 នាក់ និង​ស្លា.ប់ «​គ្មាន​» ។

ក្រសួង​បាន​លើក​ឡើង​ថា​ករណី​ឆ្លង​សហគមន៍ 21 នាក់ (​អូ​មី​ក្រុង​)នឹង​អ្នកដំណើរ​ពី​បរទេស 05 នាក់ (​អូ​មី​ក្រុង​)​។​គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ កម្ពុជា​អ្នក​ឆ្លង​សរុប 121,026 នាក់​អ្នកជា​សះស្បើយ 117,213 នាក់នឹង​អ្នក​ស្លាប់ 3,015 នាក់​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា​កំ​ណើ​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២​បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០១,៩០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៩,៤០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់។​លើ​កុមារ​អាយុ​ពី៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ១០៥,៧៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២​នាក់​ ​លើ​កុមារ​អាយុ៥​ឆ្នាំ មាន​១០៤,៩២% ធៀប​ជា​មួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧​នាក់​។

ក្រសួង​បាន​លើក​ឡើង​ថា​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន​៨៩,៥៨% ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ