ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អូ​មី​ក្រុង​ឆ្លង​ខ្លាំង ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភស្តុ​តាង​កាន់តែ​ច្រើន​បង្ហាញ​ថា មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ទំនង​បំបែក​ខ្លួន​នៅ​បំពង់ក​ជា​ជាង​សួត ។ ហេតុ​ដូច្នេះ​ហើយ​បានជា​វា​ឆ្លង​លឿន ប៉ុន្តែ​មិនសូវ​បង្ក​អោយ​ស្លា​.​ប់​ឬ​ក៏​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ ការ​សិក្សា​ចំនួន​ប្រាំមួយ បាន​រក​ឃើញ​ថា អូ​មី​ក្រុង…

ភស្តុ​តាង​កាន់តែ​ច្រើន​បង្ហាញ​ថា មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ទំនង​បំបែក​ខ្លួន​នៅ​បំពង់ក​ជា​ជាង​សួត ។ ហេតុ​ដូច្នេះ​ហើយ​បានជា​វា​ឆ្លង​លឿន ប៉ុន្តែ​មិនសូវ​បង្ក​អោយ​ស្លា​.​ប់​ឬ​ក៏​មាន​ជំងឺ​ធ្ងន់ធ្ងរ ។

ការ​សិក្សា​ចំនួន​ប្រាំមួយ បាន​រក​ឃើញ​ថា អូ​មី​ក្រុង មិន​ធ្វើ​ឱ្យ​ខូច​សួត របស់​មនុស្ស​ច្រើន​ដូច​មេរោគ​ប្រភេទ​ដែល​តា និង​មេរោគ​កូ​វី​ដ​១៩ ជំនាន់​មុន​ៗ​ឡើយ ។

មេរោគ​នេះ​បំបែក​ខ្លួន​បង្កើត​កូនចៅ​នៅ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ គឺ​នៅ​បំពង់ក និង​ច្រមុះ ។

ដូច្នេះ វា​ងាយ​នឹង​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត ។ ដោយ​ហេតុផល​ដូច​គ្នា​នេះ វា​មិន​បង្ក​អោយ​មានការ​ខូច​សួត​ធ្ងន់ធ្ងរ ដូច​មេរោគ​កូ​វី​ដ​១៩ ប្រភេទ​ផ្សេង​ទៀត​ឡើយ ។

ទោះបីជា​យ៉ាងណា​ក្តី មេរោគ​អូ​មី​ក្រុង​នេះ​បាន​កំពុង​ឆ្លង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ