ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រកស៊ី​បោកប្រា.ស់ ដែល​គួរ​ឱ្យ​កត់សម្គាល់ និង​រាង​!!!

2 ឆ្នាំ មុន
  • មណ្ឌលគិរី

អាជីវករ​លក់ទំនិញ​គ្រប់មុខ​ម្នាក់ រស់នៅ​ក្រុង​សែន​មនោ​រម្យ បាន​បង្ហាញ​ពី​គណនី​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ដែល​បោក​ប្រា​.​ស់លុយ​អស់​ចំនួន​ជាង​១០​លាន​រៀល បន្ទាប់​ពី​ទទួល​លុយ​រួច ម្ចាស់​គណនី​នោះ​ក៏​បាន​

ខេត្តមណ្ឌលគិរី ៖ អាជីវករ​លក់ទំនិញ​គ្រប់មុខ​ម្នាក់ រស់នៅ​ក្រុង​សែន​មនោ​រម្យ បាន​បង្ហាញ​ពី​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ដែល​បោក​ប្រា​.​ស់លុយ​អស់​ចំនួន​ជាង​១០​លាន​រៀល បន្ទាប់​ពី​ទទួល​លុយ​រួច ម្ចាស់​គណនី​នោះ​ក៏​បាន​បិទ​ភ្លាម​ៗ​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ និង​ជា​ម្ចាស់​ហាង​ចែកចាយ​ទំនិញ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ឱ្យ​ដឹង​ថា «​កាលពី​ចុងខែ​១២ មាន​ផេ​ក​ឈ្មោះ Bro Hero បាន​បង្ហោះ​លក់​ស្រា​បៀរ ABC សាំង​ហ្គា​ពួរ ខ្ញុំ​ក៏​បាន​ធ្វើការ​កុម្ម​ង់​ទិញ​យក​មក​ទុក​លក់​ឆ្លង​ឆ្នាំ​ចំនួន​១០០​កេស ស្មើនឹង ៣៦០០​ដុល្លារ ។ ហើយ​ម្ចាស់​ផេ​ក​ខាងលើនេះ ក៏​បាន​ឲ្យ​ខ្ញុំ​វេរ​លុយ​មុន ទើប​ផ្ញើ​ស្រា​បៀ​ឲ្យ ខ្ញុំ​ក៏​បាន​វេរ​លុយ​ឲ្យ​អស់​ចំនួន​២៦០០​ដុល្លារ បន្ទាប់​ពី​ខ្ញុំ​វេរ​លុយ​រួចរាល់​ហើយ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ មិន​បាន​ផ្ញើ​អីវ៉ាន់​មក​ឱ្យ​ខ្ញុំ​នោះ​ទេ ថែម​ទាំង​ប្លុក​ខ្ញុំ​ចោល​ទៀត ។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយមក​ខ្ញុំ​ទាក់ទង​ក៏​មិន​បាន តាម​លេខ​ទូរស័ព្ទ​ក៏​ទាក់ទង​មិន​ចូល ដូច្នេះ​នាង​ខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់ មេត្តា​កុំ​ជឿ​ផេ​ក​បោក​ប្រា​.​ស់​នេះ​ឲ្យ​សោះ និង​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​ជន​បោក​ប្រា​.​ស់រូប​នេះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​»​។

ជា​ការ​កត់សម្គាល់ ជុំវិញ​ការ​ទិញ​លក់ដូរ​ទំនិញ​ផ្សេង​ៗ​តាម​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន បាន​ក្លាយទៅជា​រឿង​សាមញ្ញ​ទូទៅ​សម្រាប់​​មនុស្ស​សម័យ​ថ្មី​នេះ ដែល​អ្នកលក់ និង​អ្នកទិញ អាច​ទំនាក់ទំនង​គ្នា ជួញដូរ​យ៉ាង​សេរី ដោយ​មិន​ចាំបាច់​ជួប​មុខ​គ្នា​ឡើយ។ ប៉ុន្តែ​ភាព​ងាយស្រួល​ទាំងនេះ ក៏​បាន​ផ្តល់​ផល​អវិជ្ជមាន​ជា​ច្រើន​ដែរ ដោយពេល​ខ្លះ​អ្នកលក់​មិន​បាន​ទទួលផល​ប្រយោជន៍​ពី​អ្នកទិញ ឯ​ពេល​ខ្លះ​ទៀត​អ្នកទិញ​ទទួល​បាន​របស់​មិន​ដូច​ចិត្ត​ចង់បាន ជួនកាល​ចាញ់​បោ​.​ក​ជន​ក្លែងបន្លំ​ខាតបង់​លុយកាក់​ក៏​មាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ