ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត RANGE ROVER ប្លុង​ចោល​នៅ​ផ្លូវជាតិ​លេខ​៤ ផ្អើល​អស់​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត RANGE ROVER មួយ​គ្រឿង យក​ទៅ​ទុក​ប្លុង​ចោល ហើយ​ម្ចាស់​រថយន្ត​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​បាន​បើករថយន្ត RANGE ROVER មួយ​គ្រឿង យក​ទៅ​ទុក​ប្លុង​ចោល ហើយ​ម្ចាស់​រថយន្ត​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ខាងលើ​នេះ ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA5988 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ចត​ឈប់​ចោល​នៅ​ចិញ្ចើម​ផ្លូវ​តែ​ម្តង​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អ្នក​ឃើញ​ហេតុការណ៍ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បានឃើញ​រថយន្ត​សង្ស័យ​ខាងលើ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ត្រង់​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ ក៏​បាន​បើករថយន្ត​ទៅ​ឈប់​អែប​ចិញ្ចើម​ផ្លូវ រួច​ជនជាតិ​ចិន​ក៏​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង ដោយ​បន្សល់​ទុក​តែ​រថយន្ត​ចោល ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ប្រជាពលរដ្ឋ​ក៏​បានឃើញ​រថយន្ត​ដែល​ត្រូវ​គេ​ប្លុង​ចោល​នេះ មាន​ខ្ទេច​ផ្នែក​ខាង​មុខ និង​ជំ​ហៀ​ង ដោយ​មានការ​សង្ស័យ​ថា ជា​ករណី​បុក​រត់ ក៏​បាន​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យមក​កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ​ដែរ​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយដោយ​មិនឃើញ​ម្ចាស់​រថយន្ត ក៏​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្តង​។

ប្រភព​ព័ត៌មាន​មួយទៀត​ម​ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា រថយន្ដ​ខាងលើ បាន​បើក​បុក​គេ​នៅ​សង្កាត់ និង​ខណ្ឌ​ផ្សេង ហើយ​ក៏​បាន​បើក​រត់គេច​ខ្លួន​មក​ចូល​ខាង​សង្កាត់​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​មក​ក៏​ទុក​រថយន្ត​ចោល ចំណែក​ម្ចាស់​រថយន្ត​វិញ​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។ ដូច្នេះតាមរយៈភិនភាគរថយន្តដោយមានភ្ជាប់ជាមួយស្លាកលេខ ផងនោះ សង្ឃឹមថា អាជ្ញាធរនឹងរកឃើញដំណើរដមចមនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និងរឿងរ៉ាវពិតនៃហេតុការណ៍មួយនេះ ។

ក្រោយ​ពេល​កើតហេតុ ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អូស​យក​រថយន្ត​សង្ស័យ​ខាងលើ ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ