ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ធំ​ៗ សម្រុក​ទិញ​មូល​ប​ត្រ​បំណុល គម្រោង​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដើមឆ្នាំ​២០២២ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ សម្រេច​បាន​ប្រមាណ ៣០ ភាគរយ​ហើយ ដោយ​បាន​ចំណាយ​លើ​ការ​សាងសង់ ប្រមាណ ៣៩០…

រា​ធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដើមឆ្នាំ​២០២២ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ សម្រេច​បាន​ប្រមាណ ៣០ ភាគរយ​ហើយ ដោយ​បាន​ចំណាយ​លើ​ការ​សាងសង់ ប្រមាណ ៣៩០ លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ​តម្លៃ​ដី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន CAIC នៅឡើយ ។

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គម្រោង​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​នេះ បាន​កំពុង​លក់​មូល​ប​ត្រ​បំណុល ទៅ​ដល់​ដៃគូរ​នានា​ក្នុង​នៅ​ស្រុក ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ស្ថាប័ន​ធនាគារ​មួយ​ចំនួន បាន​បោះទុន​វិនិយោគ​ដោយ​ទិញ​បណ្ណ​បំណុល​ពី​គម្រោង​នេះ​។ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​២០ មក​រា ២០២២​នេះ ធនាគារ​វី​ង បាន​ទិញ​មូល​ប​ត្រ​បំណុល​ចំនួន ២ លាន​ដុល្លារ​អា​មេ​រិ​ក និង​កាលពី​ពេល​កន្លង​ទៅ​មាន ធនាគារ​អេ​ស៊ី​លី​ដា​បាន​ទិញ ៣០ លាន​ដុល្លារ​អា​មេ​រិ​ក ធនាគារ ធនាគារពាណិជ្ជ​អាល់​ហ្វា ទិញ ១០ លាន​ដុល្លារ​អា​មេ​រិ​ក ធនាគារ​ប្រៃសណីយ៍​ទិញ ១០ លាន​ដុល្លារ​អា​មេ​រិ​ក ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA ) ទិញ​សញ្ញា​បណ្ណ ៣០ លាន​ដុល្លារ​អា​មេ​រិ​ក ធនាគារ​ទិញ​ចំនួន ២០ លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​បញ្ជាក់​ថា​សម្រាប់​អត្រា​ការ​ប្រាក់ (Coupon rate) របស់​សញ្ញា​បណ្ណ​នេះ គឺ ៥.៥% ក្នុង​មួយ​ឆ្នាំ​ជាមួយនឹង​រយៈពេល (tenor) ៣ ឆ្នាំ ដែល​ត្រូវ​បាន​ធានា​ដោយ​ក្រុមហ៊ុន OCIC ។ សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ចុងឆ្នាំ​២០២១ បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ឲ្យ​ជួយ​ទិញ​សញ្ញា​បណ្ណ (​មូល​ប​ត្រ​បំណុល​-Bond) របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អិន​វេស​មិន (CAIC) ដែល​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​តេ​ជោ ។ ការ​ចូលរួម​ទិញ​សញ្ញា​បណ្ណ​នេះ គឺជា​ការ​ចូល​ដល់​ការ​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​ថ្មី ដែល​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ទុន ពី​ក្រៅប្រទេស ហើយ​ការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ក៏​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ការ​ប្រាក់ ដោយ​ទទួល​បានការ​ធានា​ផ្នែក​ហានិភ័យ ស្មើ​សូន្យ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។

គម្រោង​សាង​សាង់​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ថ្មី គ្រោង​ចំណាយ​ថវិកា​សាងសង់ រហូត​ដល់ ១៥០០​លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​បាន​ចំនួន ២៧ លាន​នាក់​នៅ​ឆ្នាំ ២០៣០ ហើយ​នៅ​ឆ្នាំ ២០៥០ វា​នឹង​អាច​ផ្ទុក​អ្នកដំណើរ​រហូត​ដល់ ៣០ លាន​នាក់​ស្រប​តាម​ផែនការមេ​របស់​ក្រសួងទេសចរណ៍​ ៕

អត្ថបទសរសេរ ដោយ