ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​២​នាក់​ដុត​​កំប៉ុង​ហ្គា​ស​​គប់​ចូល​មុខ​ផ្ទះ​គេ​ឆេះ​ម៉ូតូ​កង់​បី​ ​និង​​ខូចខាត​ផ្ទះ​៥​ល្វែង

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​យក​កំប៉ុង​ហ្គា​ស​ដុត​ហើយ​គុប​ចូល​មុខ​ផ្ទះ​ឆាបឆេះ​

​រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​យក​កំប៉ុង​ហ្គា​ស​ដុត​ហើយ​គុប​ចូល​មុខ​ផ្ទះ​ឆាបឆេះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿងដែលចតនៅខាងមុខផ្ទះ​នោះ ​​ហើយ​អណ្តាតភ្លើង​​បាន​ឆាបឆេះ​​រោលផ្ទះល្វែងដែលនៅជាប់ៗគ្នា​​រង​កា​រ​ខូច​ខា​ច​ផ្ទះ​ចំនួន​៥​ល្វែង​។

ហេតុការណ៍​​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៣​ខែមករា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ផ្ទះ​ចំនួន​៥​ល្វែង​ក្នុង​បុរី​ពិភព​ថ្មី​គំរោង​២ ​តាម​បណ្តោយ​ផ្លូវ​លេខ​02A​ ស្ថិត​ក្នុង​​សង្កាត់​ពងទឹក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​យក​កំប៉ុង​ហ្គា​ស​មួយ​កំប៉ុង​ដុត​ហើយ​គប់​ទៅ​ចូល​មុខ​ផ្ទះ​លេខ​៥១ ​និង​ផ្ទះ​លេខ​៤៩​ ដោយ​មាន​ចត​ម៉ូតូ​កង់​បី​នៅ​មុខផ្ទះ​​នោះ​​ ហើយ​​កំប៉ុងហ្គាលនោះ​​ខ្ទាត​ចូល​ក្នុង​ម៉ូតូ​កង់​បី​ដែល​ប្រើ​ហ្គា​ស​ផង​នោះ​ត្រូ​បាន​ឆាបឆេះ​ចេញ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​នាំ​គ្នា​យក​បំពុង​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពុង​មក​ពន្លត់​ នៅ​តែ​មិនរ​ល​ត់​ ទើប​រាយ​ការ​ណ៍​ទៅ​ក្រុម​សន្តិសុខ​យាម​ក្នុង​បុរី​ យក​រថយន្ត​ដឹក​ទឹក​មួយ​គ្រឿង​និង​រឺ​ម៉ក​ដឹក​ទឹក​មួយ​គ្រឿង​ទៀត​ដែលជា​​របស់​​បុរី​មក​ជួយ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​អស់​រយៈពេល​កន្លះ​ម៉ោង​ ទើប​ភ្លើង​បានរល​ត់​អស់​ទៅ​វិញ​។

តាម​ប្រភព​ដដែល​​បាន​បន្ត​ថា ក្នុង​ករណី​អ​គ្គីភ័យ​ខាងលើ​នេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​កង​បី​មួយ​គ្រឿង​ និង​ឆាបឆេះ​រោល​រង​កា​ខូចខាត​ផ្ទះ​ចំនួន​៥​ល្វែង​ តែ​មិនបណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​ ។​

ជុំវិញករណី​ខាងលើនេះដែរ គេមិនទាន់ដឹងពីមូលហេតុ​នៅឡើយទេ ។​

​ក្រោយ​កើតហេតុ ​គេ​ឃើញ​មាន​សំបក​កំប៉ុង​ហ្គា​ស​មាន​ស្នាម​ផ្ទុះ​រហែក​នៅ​ណុ​ច​មុខ​ផ្ទះ​កើតហេតុ ​ហើយ​ត្រូវ​បាន​សម​ត្ថ​កិច្ច​ប្រមូល​យក​ទៅ​ធ្វើ​ជាវ​ត្ថុ​​តាង ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ជនសង្ស័យយក​មក​ផ្តន្ទាទោស​​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ