ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំ​ចិន​ ជ្រូក​រស់​ពលរដ្ឋ​ចិញ្ចឹម​តាម​ភូមិ​ធ្លាក់​ថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​៖​ ពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ លក្ខណៈ​គ្រួសារ​តាម​ភូមិ​ បាន​ត្អូញ​ពី​ការ​ខាតបង់​ ក្នុង​ការ​ចិញ្ចឹម​ជ្រូក ​។ ខាតបង់​ថវិកា​ដោយសារ​សាច់​ជ្រូក​រស់ ​ធ្លាក់​ថ្លៃ​ចំណី​វិញ​ចេះ​តែ​ឡើងថ្លៃ​មិន​ឈប់ ​។ កញ្ញា…

រាជ​ធានី​ភ្នំពេញ​៖​ ពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ លក្ខណៈ​គ្រួសារ​តាម​ភូមិ​ បាន​ត្អូញ​ពី​ការ​ខាតបង់​ ក្នុង​ការ​ចិញ្ចឹម​ជ្រូក ​។ ខាតបង់​ថវិកា​ដោយសារ​សាច់​ជ្រូក​រស់ ​ធ្លាក់​ថ្លៃ​ចំណី​វិញ​ចេះ​តែ​ឡើងថ្លៃ​មិន​ឈប់ ​។

កញ្ញា ស៊ា​ន នី​ម ពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ រក​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ​ម្នាក់ ​បាន​និយាយ​ថា តម្លៃ​ជ្រូក​រស់​បច្ចុប្បន្ន​បាន​ត្រឹម​ ៩ ​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ​។ ពលរដ្ឋ​អ្នក​ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ​រូប​នេះ​និយាយ​បន្ត​ថា​ទោះបី​ក្នុង​តម្លៃ​ដែល​មិន​ចំណេញ​នេះ​យ៉ាង ​ក៍​កញ្ញា​នឹង​បង្ខំចិត្ត​លក់​ជ្រូក​ ៤ ​ក្បាល​របស់​ខ្លួន ​នៅ​ពេល​ឆាប់​ៗ​នេះ ពីព្រោះ​ខ្លាច​ជ្រូក​របស់​ខ្លួនឆ្លង​ជំងឺ​ពី​សត្វ​ជ្រូក​របស់​ពលរដ្ឋ​ផ្សេង​បណ្តាល​ឲ្យ​ងាប់ ចឹងកាន់តែ​ខាតបង់​មិន​បាន ​។

អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ខេត្តតាកែវ​ ខាងលើ​រៀបរាប់​ថា៖ «​កាលពី​វគ្គ​មុខ​ខ្ញុំ​លក់​ជ្រូករ​ស់បាន​ថ្លៃ ​១២ ០០០ ​​រៀល តែ​ពេល​នេះ​បាន​តែ​ ៩ ​ពាន់​រៀល ​។ វា​ប្រាក​ដ​ជា​មិនសូវ​ចំណេញ​ទេ ​ប៉ុន្តែ​សំណាង​ដែល​ខ្ញុំ​មិនសូវ​ទិញ​ចំណី​ឲ្យ​វា​ស៊ី​ ពីព្រោះ​ខ្ញុំ​កែ​ច្នៃ​ចំណី​លាយ​កាក​សំណល់​ពី​ការ​ផលិត​ស្រាស ​។ ពលរដ្ឋ​ផ្សេង​ទៀត​ដែល​គាត់​ឲ្យ​ចំណី​ទិញ​ពី​ផ្សារ​ប្រាកដជា​មិន​ចំណេញ​ទេ ពីព្រោះ​ចំណី​ឡើងថ្លៃ​ខ្លាំង​ណាស់ ​។ យើង​ចិញ្ចឹម​ជ្រូក​គ្មាន​ជម្រើស​ទេ​ដោយសារ​តម្លៃ​អាស្រ័យ​លើ​ឈ្មួញ​ប៉ុណ្ណោះ​»​ ។

ក្រៅពី​សាច់​ជ្រូក​រស់​ធ្លាក់ ការ​ចិញ្ចឹម​ជ្រូក​របស់​អ្នក​ភូមិ​មានការ​ប្រឈម​នឹង​ជំងឺ​ជ្រូក​ផង​ដែរ ​។ ​ពលរដ្ឋ​សង្ឃឹមថា​ ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ជនជាតិ​ចិន ​និង​វៀតណាម ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ជ្រូករ​ស់នឹង​អាច​ឡើងថ្លៃ​បន្តិច​ ដោយសារ​មាន​តម្រូវការ​ខ្ពស់​ ។

លោក​ស្រ៊ុ​ន​ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ ហាក់​មាន​សង្ឃឹម​ដូច​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ដែរ​ ។ លោក​ថាបើ​នៅ​កំលុង​ខែកុម្ភៈ​នេះ តម្លៃ​ជ្រូក​រស់​មិន​បាន​ឡើង​ទេ កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ អាច​ប្រឈម​ការ​ក្ស័យ​ធុន ​។ បច្ចុប្បន្ន​នេះ​កសិករ​ចិញ្ចឹម​ជ្រូក ​ចំណាយ​ថ្លៃដើម​ផលិត​ខ្ពស់​សូ​ម្បី​តែ​កូនជ្រូក ​ដែល​អ្នក​ចិញ្ចឹម​ទិញ​យក​ទៅ​ចិញ្ចឹម​នោះ​ ក៍​ឡើងថ្លៃ​ដែរ ចំណែក​ចំណី​ជ្រូក​មានការ​ឡើងថ្លៃ ​ប្រមាណ​ថ្លៃ​ ៤០% ​ពី​ថ្លៃ​ធម្មតា ​៕

អត្ថបទសរសេរ ដោយ