ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​ជប៉ុន ​ប្តេជ្ញា​ចិត្ត​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ កូរ៉េ​ខាងជើង​ឲ្យ​បាន

2 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​អា​វុ​.​ធ​នុយក្លេអ៊ែរ​នៅ​ឧ​ប​ទ្វី​កូរ៉េ​។ ការ​ប្តេជ្ញា​ចិត្ត​របស់​មេដឹកនាំ​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​និម្មិត​ទ្វេភាគី​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ថ្កោលទោស​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​ក្នុង​សេចក្តី​ប្រកាស​។…

ប្រធានាធិបតី​អា​មេ​រិ​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​អា​វុ​.​ធ​នុយក្លេអ៊ែរ​នៅ​ឧ​ប​ទ្វី​កូរ៉េ​។

ការ​ប្តេជ្ញា​ចិត្ត​របស់​មេដឹកនាំ​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​និម្មិត​ទ្វេភាគី​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ថ្កោលទោស​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​ក្នុង​សេចក្តី​ប្រកាស​។

“​មេដឹកនាំ​ទាំង​ពីរ​ថ្កោលទោស​ការ​បាញ​មី​ស៊ី​ល​ផ្លោង​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​ដែល​រំ​លោ​.​ភលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​”​។ នេះ​ជា​ការ​បញ្ជា​របស់​សេត​វិមាន​ក្នុង​ក្នុង​សេចក្តី​ប្រកាស​។

“​ដើម្បី​ឆ្ពោះទៅ​រក​ការ​រំលាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ មេដឹកនាំ​ទាំង​ពីរ​ប្តេជ្ញា​រក្សា​ការ​សម្របសម្រួល​យ៉ាង​ជិត​ស្និ​ទ​លើ​បញ្ហា​របស់​កូរ៉េ​ខាងជើង​”​។

នេះ​គឺជា​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ហើយ​រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ ចាប់តាំងពី​លោក Fumio Kishida ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ខែតុលា ឆ្នាំ ២០២១​មក​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក និង​មេដឹកនាំ​ជប៉ុន​ស្វែង​រការ​ផ្ញើ​សារ​ឲ្យ​ច្បាស់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង​។

មន្ត្រី​រូប​នោះ​និយាយ​ថា “​ជាក់ស្តែង ប្រទេស​ទាំង​ពីរ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កហេតុ​ដែល​យើង​បានឃើញ​មក​ពី​កូរ៉េ​ខាង​ជ​ជើង និង​បញ្ជាក់​ច្បាស់​ថា ប្រទេស​ទាំង​ពីរ​កំពុង​រៀបចំ​សម្រាប់​កិច្ចការ​ការទូត​”​។

មន្ត្រី​ដដែល​ក៏​បាន​និយាយ​ថា អា​មេ​រិ​ក​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​សេចក្តីថ្លែងការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​ដែ​ថា ខ្លួន​កំពុង​ពិចារណា​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឡើង​វិញ​។

សូម​បញ្ជាក់​ថា ក្នុង​ខែមករា ឆ្នាំ ២០២២​នេះ របប​កុម្មុយនីស្ត​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ៤​លើក​មក​ហើយ ដោយ​ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​។ អា​មេ​រិ​ក​ព្យាយាម​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាងជើង ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ចិន និង​រុ​ស្សី នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

សូម​រម្លឹក​ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​ផ្អាក​ដោយ​ខ្លួនឯង​នូវ​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចាប់តាំងពី​ខែ​វិ​ច្ឆ​ការ ឆ្នាំ ២០១៧​មក​៕ (​យោង​តាម​ប្រភព​៖ Yonhap News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ